អ្នកត្រូវដឹងថាពេលចេញរកស៊ី អ្នកនឹងគ្មានពេលគ្រប់គ្រាន់ធ្វើរឿងទាំង ៤នេះទៀតឡើយ

0
5351

ជាការពិតណាស់ប្រសិនបើអ្នកជាមានការងារធម្មតា ឬជាបុគ្គលិកធ្វើការអោយគេនោះ អ្នកនឹងមានពេលវេលាច្រើនសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ នឹងសម្រាប់ការជួបជុំសប្បាយរីករាយ ព្រមទាំងដំណើរកំសាន្តផ្សេងៗទៀត ។ ក៏ប៉ុន្តែប្រសិនបើអ្នកមានបំណងចង់ក្លាយជាសហគ្រិន ហើយចេញរកស៊ីដោយខ្លួនឯងនោះ អ្នកត្រូវត្រៀមខ្លួនថាអ្នកនឹងលែងមានពេលគ្រប់គ្រាន់សម្រាប់ធ្វើរឿងទាំងនេះទៀតហើយ ។

.ពេលថែរសម្រាប់ទាំសុខភាព

អ្នកនឹងលែងមានពេលវេលា សម្រាប់មើលថែរទាំសុខភាពរបស់ខ្លួនដូចមុនទៀតហើយ មិនតែប៉ុណ្ណោះអ្នកនឹងមិនមានពេលវេលាទៅជួបគ្រូពេទ្យដើម្បីតាមដានសុខភាព សូម្បីតែការធ្វើលំហាត់ប្រាណដើម្បីថែរក្សាសុខភាពក៏អ្នកស្ទើតែលែងមានពេលទៀតដែរ។

.វេលាសម្រាប់គេង

អ្នករកស៊ីភាគច្រើនគឺគេងមិនសូវមានពេលវេលាសម្រាប់គេងគ្រប់គ្រាន់ដូចអ្នកធ្វើការ នឹងមនុស្សទូទៅ នោះឡើយ ពីព្រោះសហគ្រិនទាំងអស់មានទំនួលខុសត្រូវខ្ពស់ នឹងគិតគូរច្រើនទៅលើគ្រប់ផ្នែកនៃអាជីវកម្មរបស់ពួកគេ ។ អ្នករកស៊ីភាគច្រើនចូលគេងយឺត នឹងឆាប់ក្រោកឡើងបំផុតដែលអាចធ្វើអោយសុខភាពគេចុះខ្សោយក៏មាន ។

.ពេលវេលាសម្រាប់ជួបជុំគ្រួសារ នឹងមិត្តភក្តិ

សហគ្រិនទាំងអស់តែងតែរវល់ច្រើនខ្លាំងណាស់ទៅលើអាជីវកម្មរបស់ពួកគេ ហើយពួកគេរវល់ខ្លាំងណាស់ហើយពេលខ្លះគ្មានពេលសម្រាប់ជួបជុំក្រុមគ្រួសារ នឹងសម្រាប់ជួបជុំមិត្តភក្តិឡើយ។កម្មវិធីការជប់លាងឬកម្មវីធីសប្បាយផ្សេងត្រូវបានកាត់បន្ថយដោយសារតែពួកគេចំណាយពេលផ្តោតទៅលើការរកស៊ី នឹងរវល់ច្រើនជាងមុន។

.ពេលវេលាសម្រាប់ដើរលំហែរ កំសាន្ត

ដំណើរកំសាន្តមិនថានៅទីជិត ឬឆ្ងាយឡើយ នៅពេលដែលអ្នកចេញរកស៊ី អ្នកនិងលែងមានពេលសម្រាប់ធ្វើរឿងទាំងនេះទៀតហើយ ។ សូម្បីតែការសម្រាកលំហែរដូចពីមុនក៏អ្នកស្ទើតែបោះបង់ចោលទាំងស្រុងដែរដោយសារតែអ្នកត្រូវងាកមកយកចិត្តទុកដាក់លើការរកស៊ីវិញ។

អត្ថបទដោយ នេន សុធា​ (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here