អគ្គនាយក RMA CAMBODIA បង្ហើបតិចនិកគ្រប់គ្រងបុគ្គលិកមួយជួយឲ្យក្រុមហ៊ុនលូតលាស់មិនឈប់

0
1150

លោក ងន សាងជាអគ្គនាយកនៃក្រុមហ៊ុន RMA CAMBODIA ដែលជាក្រុមហ៊ុនមួយដែលនំាចូលនិងចែកចាយផ្តាច់មុខ ហ្រ្វេនឆាយPizza Company ផលិតផលគ្រឿងចក្រ និងយានយន្តប្រណិតគ្រប់ប្រភេទ សំរាប់បំពេញតម្រូវការទីផ្សារកម្ពុជានិងប្រជាកសិករខ្មែរ។ សហគ្រិននាំចូលហ្រ្វេនឆាយរូបនេះបានលើកឡើងពីតិចនិកគ្រប់គ្រងបុគ្គលិកមួយ ដែលអាចជួយឲ្យក្រុមហ៊ុនលូតលាស់មិនឈប់បានយ៉ាងមានប្រសិទ្ធភាពបំផុត ខណៈក្រុមហ៊ុនខ្លះមើលតែអ្នកមានបទពិសោធន៍ប៉ុណ្ណោះ។

ថ្វីដ្បិដថា ក្រុមហ៊ុននេះត្រូវការអ្នកជំនាញច្រើនក៏ពិតមែន តែយ៉ាងណាក្តីលោក ងន សាង បានលើកឡើងថា មានផ្នែកមួយចំនួនទោះជាអ្នកដែលគ្មានជំនាញឬបទពិសោធន៍ក្នុងការងារក៏ក្រុមហ៊ុននឹងផ្តល់នូវការបង្ហាត់បង្រៀនជូនដល់ពួកគាត់ នៅទំាងចំណេះនិងជំនាញ ដែលកត្តាបង្កើតធនធានមនុស្សនេះហើយធ្វើឲ្យក្រុមហ៊ុនចេះតែបន្តរីកចម្រើនទៅមុខ ដោយសារតែក្រុមហ៊ុននេះទទួលបុគ្គលិកមិនចេះសោះ រហូតពួកគាត់ក្លាយជាអ្នកជំនាញដែលមានវិជ្ជាជីវៈ។

អគ្គនាយករូបនេះ បន្ថែមទៀតថា មិនត្រឹមតែបណ្តុះបណ្តាលដល់បុគ្គលិកនៅនឹងកន្លែងផ្ទាល់នោះទេ ក្រុមហ៊ុន RMA CAMBODIA ក៏មានបញ្ចូនបុគ្គលិកក្នុងក្រុមហ៊ុនទៅក្រៅប្រទេសផងដែរដើម្បីសិក្សាស្វែងយល់ ប​ណ្តុះបណ្តាល​និងដកពិសោធន៍ ពីអ្វីដែលថ្មីៗប្លែកៗ មកពីគ្រឹះសំរាប់ពង្រឹងក្រុមហ៊ុនឲ្យមានភាពរឹងមំាប្របកដោយថាមពលខ្លំាង។

ជ្រាបផងដែរថា ក្រុមហ៊ុន​RMA Cambodia របស់លោកអគ្គនាយក ងន សំាង ក៏ជាក្រុមហ៊ុននំាំចូលនៅយានយន្តប្រភេទប្រណិត Ford, Jaguar, Land Rover  និងគ្រឿងយន្តម៉ាក John Deere ,JCB Fuso, CAMC, Dressta និងមាក្រុមហ៊ុន Pizza Company ហើយក៏មានប្រភេទផ្សេងៗទៀតជាច្រើនផងដែរ ហើយក្រុមហ៊ុន RMA មានសាខាចំនួន៧០ហើយទូទំាងពិភពលោក និងមានបុគ្គលិកបម្រើការងារចំនួន​3000នាក់ ក៏គ្រោងពង្រីកសាខាបន្ថែមទៀតដែរ។

 

អត្ថបទដោយ៖ស្រៀង ចាន់ឌី Franchise Writer

LEAVE A REPLY

Please enter your comment!
Please enter your name here