អ្នកចាប់ផ្ដើមអាជីវកម្មថ្មីថ្មោង គួរដឹង ទិកនិចទាំងនេះ បើចង់ជៀសពីបញ្ហាលំហូរសាច់ប្រាក់

0
5853

ការធ្វើអាជីវកម្ម វាពិតជាចាំបាច់ណាស់ ដែលម្ចាស់អាជីវកម្មទាំងអស់ ត្រូវផ្ដោតសំខាន់ទៅលើចំណូលចំណាយនៃអាជីវកម្មរបស់ខ្លួន។ យ៉ាងណាមិញប្រសិនបើ លំហូរសាច់ប្រាក់ នៃអាជីវកម្មមិនល្អ នោះអាជីវកម្មរបស់អ្នកនឹងជួបបញ្ហាខាងផ្នែកហិរញ្ញវត្ថុជាមិនខានឡើយ។

ខាងក្រោមនេះ Business Cambodia សូមធ្វើការចែករំលែកនូវ តិចនិចសំខាន់ៗ ក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ សម្រាប់អាជីវកម្មថ្មីថ្មោងជាពិសេសគឺ ម្ចាស់អាជីវកម្មផ្ទាល់៖

១. ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រង លំហូរសាច់ប្រាក់

លោកអ្នកត្រូវតែយកចិត្តទុកដាក់ ដ៏ដូចជាតាមដានទៅលើ លំហូរនៃសាច់ប្រាក់សម្រាប់អាជីវកម្មរបស់អ្នក​ឲ្យបានដិតដល់ ដើម្បីឲ្យដឹងថា ក្នុងមួយខែៗ អ្នកត្រូវចំណាយអស់ប៉ុន្មាន ហើយរកចំណូលមកវិញបានប៉ុន្មានដែរ ។ កាលណាអ្នកធ្វើការតាមដានតាមបានខ្ជាប់ខ្ជួនហើយនោះអ្នកនឹងដឹងច្បាស់ពីស្ថានភាពផ្នែកហិរញ្ញវត្ថុនៃអាជីវកម្មរបស់អ្នកដើម្បីចៀសវាងវិបត្តិហិរញ្ញវត្ថុ។

២. ការគ្រប់គ្រងចំណូល និងដើមទុន

ថ្វីត្បិតតែអ្នកជាម្ចាស់អាជីវកម្មផ្ទាល់​ តែអ្នកមិនគួរ គ្រប់គ្រងទៅលើហិរញ្ញវត្ថុ នៃអាជីវកម្មរបស់អ្នកដោយខ្លួនអ្នកផ្ទាល់នោះទេ ជាពិសេសទាំងការតាមដានលើផ្នែកហិរញ្ញវត្ថុ ទាំងគ្រប់គ្រងផងដែរ។ ផ្ទុយទៅវិញអ្នកគួរតែ​ រកគណនេយ្យករដ៏ជំនាញណាមួយ ឲ្យមកធ្វើកិច្ចការនេះវិញ ជាការល្អប្រសើរ។ តែប្រសិនបើអ្នកមិនអាចរកបាន នោះអ្នកក៏អាច ជ្រើសរើសបុគ្គលិកណាម្នាក់ដែលអ្នកទុកចិត្តឲ្យធ្វើជា អ្នកត្រួតពិនិត្យលំហូរសាច់ប្រាក់នេះ។

៣. បញ្ចុះតម្លៃ ដើម្បីប្រមូលលុយពីអតិថជនឲ្យបានលឿន

លោកអ្នកអាចបញ្ចុះតម្លៃខ្លះៗ ទៅលើផលិតផលឬសេវាកម្មដែល អតិថិជនបានទិញ ហើយការធ្វើបែបនេះ ធ្វើឲ្យអតិថិជនរបស់អ្នកអាចមានលទ្ធភាពក្នុងការបង់ប្រាក់បានលឿនជាងពេលបានកំណត់ ហើយអ្នកក៏អាចមានលំហូរសាច់ប្រាក់បានឆាប់ហ័សផងដែរ​។ មួយវិញទៀតអ្នកគួរតែធ្វើការតាមដានថាតើអតិថិជនណាដែលអាចបង់លុយបានលឿន ហើយធ្វើការទំនាក់ទំនងជាមួយពួកគេឲ្យបានល្អក៏ដូចជាការដាស់តឿនពួកគាត់ពីការបង់ថ្លៃសេវាកម្មឬ ផលិតផល។

៤. ចំណាយទៅលើអ្វីដែលចាំបាច់បំផុត

អ្នកត្រូវតែចំណាយទៅលើអ្វីដែលចាំបាច់បំផុតសម្រាប់អាជីវកម្មររបស់អ្នក ហើយព្យាយាមកាត់បន្ថយចការចំណាយទៅ អ្វីដែលមិនចាំបាច់តាមដែលអាចធ្វើទៅបាន ហើយការធ្វើបែបនេះ អ្នកក៏អាចសន្សំសំចៃបានមួយកម្រិតផងដែរ។

៥. ឆ្លាតវៃក្នុងការជ្រើសរើសបុគ្គលិក

អ្នកគួរជ្រើសរើសបុគ្គលិកដែល មានជំនាញច្បាស់លាស់ ជាពិសេស ជ្រើរើសបុគ្គលិកដែលមានទេព្យកោសល្យល្អ ព្រមទាំងចេះជំនាញច្រើន ដូច្នេះអ្នកនឹងចំណេញ ខណៈបុគ្គលិកម្នាក់ក្នុងអាជីវកម្មរបស់អ្នកម្នាក់មានជំនាញច្រើន ហើយអ្នកក៏មិនសូវចំណាយច្រើនទៅលើប្រាក់ខែបុគ្គលិកផងដែរ៕

អត្ថបទដោយ៖ ហុង

 

LEAVE A REPLY

Please enter your comment!
Please enter your name here