កម្ពុជា សម្រេចចិត្តទិញអគ្គីសនី រាប់រយមេហ្កាវ៉ាត់ ពីប្រទេសឡាវ

0
2184

កម្ពុជា បានសម្រេចចិត្តចុះកិច្ចព្រមព្រៀងទិញអគ្គិសនី ២០០មេហ្កាវ៉ាត់បន្ថែមទៀតពីប្រទេសឡាវ នៅដើមឆ្នាំ២០២១ ដើម្បីដោះស្រាយតម្រូវការក្នុងស្រុកដែលមានកំណើនជារៀងរាល់ថ្ងៃយ៉ាងឆាប់រហ័សបំផុត។ នេះបើយោងតាមសេចក្តីប្រកាសរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០១៩។

កិច្ចព្រមព្រៀងទិញបន្ថែមនេះ គឺសម្រាប់ជាពិសេសក្នុងពេលអគ្គិសនីកម្ពុជារង់ចាំការបញ្ចប់ការសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ៧០០មេហ្កាវ៉ាត់នៅក្រុងព្រះសីហនុនៅឆ្នាំ២០២៤ និង រោងចក្រដើរដោយពន្លឺព្រះអាទិត្យ ២៤០មេហ្កាវ៉ាត់ ដែលនឹងដាក់ឲ្យដំណើរការជាបន្តបន្ទាប់ចាប់ពីពាក់កណ្តាលឆ្នាំនេះតទៅ។

សូមបញ្ជាក់ថា ឡាវជាប្រទេសទី៣ហើយ ដែលកម្ពុជាបាននាំយកអគ្គិសនីមកប្រើប្រាស់ ខណៈបច្ចុប្បន្ននេះ ក្រុមការងាររាជរដ្ឋាភិបាលកំពុងចរចាគម្រោងវារីអគ្គិសនី និងគម្រោងខ្សែបញ្ជូនថ្មីបន្ថែមទៀត ស្រ បពេលដែលអគ្គិសនីកម្ពុជាផ្ទាល់ បានចរចាបង្កើនការបំពេញបន្ថែមពីប្រទេសថៃ និងវៀតណាម ផងដែរ៕

អត្ថបទដោយ៖ កឹម ប៊ុនធឿន

LEAVE A REPLY

Please enter your comment!
Please enter your name here