តើហ្រ្វេនឆាយយីហោក្នុងស្រុកដែលមានសាខាច្រើនជាងគេទាំង៥នៅភ្នំពេញ មានយីហោណាខ្លះ?

0
606

ហ្វ្រេនឆាយក្នុងស្រុកនៅកម្ពុជាចេះតែកើនឡើងបន្តិចម្តងៗពិសេសនៅខុសវិស័យគ្នា ហើយក៏កំពុងតែប្រឹងប្រែងពង្រីកខ្លួនបន្តិចម្តង ខណៈចំណូលប្រជាជនចេះតែកើនឡើង ភាពស៊ីវិល័យនៃទីក្រុង និងខេត្តសក្តានុពលធំៗបានបន្តដង្ហើមអាជីវកម្មហ្រ្វេនឆាយឲ្យកាន់តែរីកលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ។

មិនចម្លែកទេ ដែលនិន្នាការនៃការពង្រីកហ្រ្វេនឆាយនេះចេះតែបន្តទៅមុខ និងកកើតយីហោថ្មីៗនោះ ពីព្រោះតែរបៀបនៃការលក់ និងផ្តល់សេវាកម្មនៃអាជីវកម្មហ្រ្វេនឆាយ ជាកត្តាទាក់ទាញយ៉ាងខ្លាំង ថ្វីដ្បិតតម្លៃមានកម្រិតខ្ពស់ជាងទីផ្សារតិចតួចក្តី ប៉ុន្តែទំនុកចិត្ត និងគុណភាព យើងប្រកែកមិនបានទេថា រាល់អាជីវកម្មហ្វ្រេនឆាយគឺសុទ្ធតែផ្តោតលើចំណុចនេះជាធំស្ទើរតែគ្រប់យីហោ។

បកមកប្រធានបទយើងវិញ នៅកម្ពុជាយីហោ៥ដែលកំពុងមានសាខាច្រើនជាងគេនោះគឺ ទីមួយយីហោបោកអ៊ុតយក្សា ដែលមកទល់នឹងពេលនេះមានសាខាជិត១ពាន់សាខាហើយមកទល់នឹងបច្ចុប្បន្ននេះ។ បន្តពីក្រោយដោយបោកអ៊ុតទំនើប យីហោលំដាប់ទីពីរគឺ ហ្រ្វេនឆាយអេឡិចត្រូនិច VIDVIE ដែលមានសាខាជាង៦០០ទីតាំងស្តរតូចនៅរាជធានីភ្នំពេញ និងបណ្តាខេត្ត។

ស្ថិតក្រោមដំបូលតែមួយជាមួយយក្សាបោកអ៊ុត មាន៥០សាខាជារបស់បោកអ៊ុតទំនើប ដែលយីហោនេះប្រុងជើងការនឹងត្រលប់មកខ្លាំងម្តងទៀតនៅថ្ងៃណាមួយ។ យីហោមានសាខាច្រើនលំដាប់ទីបួន គឺយីហោហាងអាហារ ផាកកាហ្វេ ដែលយីហោមួយនេះកកើតតាំងពីឆ្នាំ២០០២មកម្លេះ មកទល់នឹងពេលនេះមាន១៩សាខាហើយដែលទីតាំងភាគច្រើនស្ថិតនៅរាជធានីភ្នំពេញ។

និងចុងក្រោយ ហ្រ្វេនឆាយ TShop ដែលបច្ចុប្បន្ន១០សាខាហើយ មកទល់នឹងបច្ចុប្បន្នយីហោនេះក្លាយជាយីហោហាងអេឡិចត្រូនិចដែលមានប្រ៊េនល្បីជាច្រើនកំពុងប្រជុំគ្នានៅទីនោះ៕

 

 

អត្ថបទដោយ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here