ថ្នាំទិព្វ៣ ជួយឲ្យអ្នកបានអាចរួចផុតពីការវ័ណ្ឌករពីអចលនទ្រព្យ

0
1665

ទោះបីជាស្ថានភាព អចលនទ្រព្យនៅកម្ពុជា ខ្មៅងងឹតឬភ្លឺ អ្នកក៏​នៅតែអាចវិនិយោគ​លើអចលនទ្រព្យ​ដោយ​​ជោគជ័យជានិច្ច បើអ្នកមានយុទ្ធសាស្ត្រត្រឹមត្រូវ ហើយវិនិយោគដោយការប្រុងប្រយ័ត្នបំផុត។ ខាង​ក្រោមជាយុទ្ធសាស្រ្តបី អាចជំនួយអ្នកក្នុងការវិនិយោគលើទីផ្សារ អចលនទ្រព្យនៅកម្ពុជាដោយជោគជ័យ៖

1 ជ្រើសរើសទីតាំងណាដែល យុវវ័យសម្រុកចង់ទៅរស់នៅ

កម្ពុជាជាប្រទេសដែលមានអាត្រាយុវវ័យច្រើន ដូចនេះពួកគេជាអតិថិជន ល្អបំផុតសម្រាប់ផ្ទះជួលរបស់អ្នក។ អ្នកគួរមើលតំបន់ដែលពួកគាត់ចង់រស់នៅ ហើយផ្ទះដែលត្រូវទិញ គឺសម្រាប់ជួលឲ្យទៅពួកគាត់។ យុវវ័យជំនាន់ក្រោយរបស់កម្ពុជាភាគច្រើន នឹងចូលចិត្តជួលផ្ទះរស់នៅដោយឯករាជ្យ ដោយសារពួកគាត់មិនទាន់មានប្រាក់គ្រប់គ្រាន់ក្នុងការទិញនៅទ្បើយទេ។

2 បើអ្នកទិញផ្ទះដើម្បីរស់នៅ កំុទាន់ទិញធំពេក

លោកអ្នកប្រហែលជាធ្លាប់បានលឺ អ្នកជំនាញខ្លះបានលើកទ្បើងហើយថា ផ្ទះរបស់អ្នក មិនមែន ជាទ្រព្យទេ ព្រោះវាធ្វើឲ្យអ្នកចំណាយរហូតតាំងពីអ្នកបានទិញវាមក។ អ្នកបានទិញផ្ទះ ហើយ តែមិនបានជួលដើម្បីបង្កើតចំនូលទេ ដូចនេះផ្ទះនោះជាបំណុលទៅវិញទេ។ ក្នុងករណីនេះ សូមកំុទាន់ទិញផ្ទះធំពេក សូមទិញផ្ទះដែលតូចល្មមនឹងគ្រួសារអ្នកបានហើយ ហើយផ្ទះនោះក៏មិនគួរមានតម្លៃថ្លៃពេកដែរ។

៣ ត្រៀមលុយខ្លះសម្រាប់ពេលទីផ្សារខ្មៅងងឹតផង

ទីផ្សារខ្មៅងងឹត ជាពេលដែលមនុស្សច្រើននាក់ចង់លក់អចលទ្រព្យ តែលក់មិនចេញ។ នៅពេលនោះ ទីផ្សារជួលក៏នឹងពិបាកដែរ ដូចនេះ អ្នកគួរមានថវិកាខ្លះ ត្រៀមសម្រាប់ពេលគ្មានទីផ្សារជួលផង។ តាមអ្នកជំនាញ អ្នកគួរមាន ១០ ទៅ ១៥% នៃការចំណាយសរុបរបស់អចលនទ្រព្យមួយក្នុងរយៈពេលមួយឆ្នាំ។

ចុងបញ្ចប់ វិនិយោគលើអ្វីក៏ដោយ អ្នកត្រូវគិតពីចរន្តសាច់ប្រាក់ចេញចូលឲ្យបានល្អិតល្អន់។ បើទិញផ្ទះ ត្រូវមើលពីចំណូល ដែលអាចទទួលបានពីការជួលប្រចាំខែផង ហើយចំណូលនោះ អាចទប់នឹងចំណាយបានទេ៕

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

LEAVE A REPLY

Please enter your comment!
Please enter your name here