ហុង សុភារ៉ា៖ ៣ជំហាន ធ្វើឲ្យយុវជនខ្មែរ អាចវិនិយោគលើខុនដូបាន

0
1629

វិស័យខុនដូនៅកម្ពុជា ហាក់កំពុងជម្រាបខ្លួនចូលក្នុងផ្នត់គំនិតប្រជាជនខ្មែរកាន់តែច្រើន ខណៈ ការ ​ផ្គត់ផ្គង់​លើ​វិស័យ​ខុន​ដូ​ ​គិត​ត្រឹមរយៈពេល២​ចុងក្រោយ​នេះ​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​មានការ​កើន ឡើង​​យ៉ាងពុះកញ្ជ្រោល។

លោក ហុង សុភារ៉ា  អ្នកលក់ឆ្នើមប្រចាំក្រុមហ៊ុន ERA Real Estate បានប្រាប់ Business Cambodiaថា ការវិនិយោគវាត្រូវការរយៈពេលបន្តិច ដោយយើងត្រូវឆ្លងកាត់ ៣ជំហានខាងក្រោម ដើម្បី ធ្វើឲ្យយុវជនខ្មែរ អាចវិនិយោគលើខុនដូបាន៖

១. កសាងសមត្ថភាពខ្លួនឯង

កត្តាខ្លួនឯង គឺជាចំណុចសំខាន់បំផុត ទាំងនៅក្នុងការរកស៊ី ការសិក្សា ការវិនិយោគជាដើម។ ដើម្បីឲ្យ​សម្រេច នូវ ការងារអ្វីមួយ  អ្នកត្រូវខិតខំប្រឹងប្រែង តស៊ូ ប្រឹងកសាងសមត្ថភាពខ្លួនឯង ខំរកលុយ ខំ​រក​ស៊ី ខំធ្វើ ការឲ្យលើសពីមនុស្សធម្មតា ៣ទៅ៥ដង នោះមិនយូរទេ លុយនឹងរត់​មករកអ្នកដោយ​ឯក​ឯង ។

២. សន្សំ

ការសន្សំ ត្រូវការរយៈពេលយូរគួរសម តែមិនមែនយូររហូតដល់យើងចាស់នោះទេ  វាត្រូវ ការពេល ប្រមាណ ២ ទៅ៣ ឆ្នាំ ប៉ុណ្ណោះ ប្រសិនបើយើងដាក់ចិត្តដាក់កាយ។ សម្រាប់អ្នកចំណូល មធ្យម​រយៈពេល ២ ទៅ ៣ឆ្នាំ​ គាត់អាចសន្សំបាន ត្រឹម ២០០០ដុល្លារ ទៅ ៣០០០ដុល្លារ ហើយខុនដូ តម្លៃ ៤០០០០ ទៅ ១០០០០ម៉ឺនដុល្លារ សួរថា ទិញយ៉ាងដូចម្តេចនឹងបាន ពោលគឺមានតែ ការបង់ រំលស់ ប៉ុណ្ណោះ។

យើងអាចយកលុយសន្សំនោះ សម្រាប់បង់ប្រចាំខែ ដែលទាំងនេះ យើងមិនបារម្ភអំពី ចរន្តសាច់ប្រាក់ ប្រចាំខែឡើយ ហើយប្រាក់ប្រចាំខែរបស់យើង ក៏អាចបន្តសន្សំបានបន្តទៀតផងដែរ។ ខុនដូក៏អាច ដាក់ជួលបាន បានប្រាក់ចំណូលទៀត លុះនៅពេលដែលឱកាសមកដល់ ខុនដូឡើងថ្លៃ ដោយសារ តម្រូវការច្រើន យើងចង់លក់ចេញ ពិតជាបានចំណេញខ្លាំង ហើយងាយស្រួល លក់ខ្លាំង បើខុនដូ ស្ថិតនៅទីតាំងល្អ។

៣. រកឱកាសវិនិយោគ

ដូចគេនិយាយថា ឱកាសហោះពេញមេឃ រងចាំតែអ្នកចាប់តែប៉ុណ្ណោះ ដូចនេះមិនខ្វះទេ ឱកាស ក្នុង ការ​វិនិយោគ ឲ្យតែយើងដាក់ចិត្ត ដាក់បេះដូងធ្វើជាអ្នកវិនិយោគ ។

លោក សុភារ៉ា បានប្រាប់ថា ឱកាសដែលល្អរបស់អ្នកមិនសូវមានលុយ ក្នុងការវិនិយោគខុនដូ គឺថា មាន គម្រោងមួយចំនួន គេបានឲ្យយើងបង់រំលស់១០០ភាគរយ មិចបាច់មានប្រាក់តំកល់ នោះទេ ប៉ុន្តែ ឱកាសទាំងនេះសុទ្ធតមានកំណត់ ដូចនេះយើងត្រូវព្យាយាមតាមដាន ហើយត្រូវចាប់វាឲ្យជាប់។

នៅពេលដែលយើងមានឱកាសទិញដោយបង់រំលស់១០០ភាគរយ យើងអាចប្រើប្រាស់ សន្សំដូច ចំណុចខាងលើបាន យ៉ាងមានប្រសិទ្ធិភាព ម្យ៉ាងវិញទៀត យើងអាចគិតថា ការបង់ប្រាក់ ប្រចាំខែ ដូច ការជួលផ្ទះគេនៅដែរ តែយើងចំណេញខុនដូ មួយដែលអាចរកចំណូល ឲ្យអ្នក តាមរយៈ ការជួលថែម ទៀតផង។

ប៉ុន្តែយើងត្រូវដឹងថាការរំលស់១០០ភាគរយ វាមានអត្រាការប្រាក់ខ្ពស់ ដូចនេះ យើងត្រូវមើលថា តើខុន​ដូ ១ណាដែលងាយឡើងលឿន  តើវានឹងផ្តល់ការចំណេញប៉ុន្មានភាគ​រយមកអ្នកវិញក្នុង​រយៈ​ពេល​១ឆ្នាំ ដោយកុំឲ្យអត្រាការប្រាក់ លើសការឡើងថ្លៃនៃខុនដូដែលអ្នកទិញឲ្យសោះ ព្រោះអ្នកនឹងខាត ។

លោក សុភារ៉ា បានបញ្ជាក់ផងដែរថា ទាំងអស់នេះ យើងត្រូវដឹងផងដែរថា តើខុនដូ ដែល អាច ចំណេញស្ថិតនៅទីតាំងត្រង់កន្លែងណា ជាគម្រោងរបស់អ្នកណា? ហើយមានតែអ្នកជំនាញ ប៉ុណ្ណោះ ដែលដឹងអំពីរឿងទាំងអស់នេះ។

ជាក់ស្តែងនាពេលបច្ចុប្បន្ននេះ ទីតាំងដែលគួរពិចារណាទិញបំផុតគឺតំបន់ ផ្លូវ៦០ម៉ែត្រ ដែល​ជាទីតាំង​ល្អបំផុតក្នុងការវិនិយោគ។ ព្រោះ អនាគត នៃ តំបន់ នោះ ជាប្រជុំទៅដោយតំបន់ពាណិជ្ជកម្ម ផ្សារ​ទំនើប​ខ្នាតយក្យ ព្រមទាំងជាបណ្តុំនៃ អគារ​ពាណិជ្ជកម្មខ្ពស់ៗថែមទៀតផង។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

LEAVE A REPLY

Please enter your comment!
Please enter your name here