តើអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតនៅអាមេរិក និងចិនកំពុងតែរកស៊ីរបរអ្វីខ្លះ?

0
1248

តើអាជីវកម្មអ្វីដែលអាចធ្វើឱ្យអ្នករកស៊ីពូកែៗទាំងនោះក្លាយទៅជាមហាសេដ្ឋី?នេះគឺជាសំនួរសំខាន់មួយសម្រាប់អ្នករកស៊ីជំនាន់ក្រោយ ដើម្បីស្វែងរកគំនិតរកស៊ី ដែលមានសក្តានុពលវែងឆ្ងាយ អាចក្លាយជាអាជីវកម្មដែលទាញចំណូលខ្ពស់ និងអាចពង្រីកទៅជុំវិញពិភពលោកទៀតផង។

គួរជម្រាបថា មហាសេដ្ឋីច្រើនបំផុតនៅលើពិភពលោកច្រើនតែមកពីប្រទេស៣នេះប៉ុណ្ណោះ ច្រើនជាងគេគឺ សហរដ្ឋអាមេរិកចំនួន មានមហាសេដ្ឋីរហូតដល់ ៥៨៥ នាក់ បន្ទាប់មកគឺចិនមានសេដ្ឋីរហូតដល់៤៧៦ នាក់ និងសេដ្ឋីឥណ្ឌាចំនួន ១៣១ នាក់ គឺជាសេដ្ឋីដែលមានទ្រព្យខ្ទង់រាប់ពាន់ ដល់ពាន់ពាន់លានដុល្លារ។។

សហរដ្ឋអាមេរិក ជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំបំផុតនៅក្នុងពិភពលោក នៅក្នុងចំណោមអ្នកមានកំពូលទាំង ១០ ក្នុងនោះមាន៦រូប កំពុងធ្វើអាជីវកម្មបច្ចេកវិទ្យាចំនួន ២រូប ជួញដូរប្រេង ១រូបកំពុងធ្វើការវិនិយោគ និង១រូបរកស៊ីក្នុងប្រព័ន្ធផ្សព្វផ្សាយ។

ចំណែកប្រទេសលំដាប់ទីពីរគឺ ចិន ជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបច្ចុប្បន្នមានសេដ្ឋកិច្ចធំបំផុតទី ២ នៅលើពិភពលោកផងដែរ។ ជាមួយគ្នានេះក្នុងចំណោមសេដ្ឋីមានកំពូលទាំង ១០របស់ចិន មានសេដ្ឋី៤រូបធ្វើអាជីវកម្មបច្ចេកវិទ្យា ៣ រូបរកស៊ីក្នុងវិស័យចលនទ្រព្យកំពូលទាំង ១ រូបផលិតឧបករណ៍ក្នុងផ្ទះ ១ លក់ទំនិញអនឡាញ និង១ចុងក្រោយរកស៊ី ផលិតឡាន និងម៉ូតូ។

តាមតួរលេខនេះ បង្ហាញថាមហាសេដ្ឋីភាគច្រើនកំពុងតែរកស៊ីបច្ចេកវិទ្យា បន្ទាប់មកវិស័យអចលនទ្រព្យ វិស័យផលិតកម្ម ជួយដូរប្រេង វិនិយោគ និងផ្សព្វផ្សាយ ចំណែកនៅកម្ពុជាក៏មិនខុសគ្នាឆ្ងាយប៉ុន្មានដែរ អ្នកមានកំពូលកំពុងតែរកស៊ីក្នុងវិស័យអចលទ្រព្យ វិស័យកសិកម្ម វិស័យធនាគារ សេវាកម្ម និងផ្សព្វផ្សាយ៕

 

អត្ថបទដោយ​៖ Noun Vannak , Franchise Editor

LEAVE A REPLY

Please enter your comment!
Please enter your name here