ស្ថាបនិក ហ្រ្វេនឆាយហាងអេឡិចត្រូនិច TShop បង្ហើបក្បួនសាស្រ្តដឹកនំា២ជួយឲ្យអាជីវកម្មឈរជើងរឹងមំា

0
796

ធ្វើអាជីវកម្មអ្វីមួយចង់ឲ្យអាជីវកម្មនឹងទទួលបានជោគជ័យឈរជើងរឹងមំាពិតណាស់មិនមែនជាភាពងាយស្រួលនោះទេ ក្នុងការធ្វើទាល់តែមានយុទ្ធសាស្រ្តផ្សេងៗដើម្បីគ្រឹះសំរាប់ការពារ ទើបអាជីវកម្មមានការរីកចំរើនលូតលាស់ទៅមុខជារៀងរហូតបាន។ កញ្ញា UY ELNA ជាស្ថាបនិក និងCEOនៃក្រុមហ៊ុន​ T- SHOPបានបង្ហើបយុទ្ធសាស្រ្តមួយដែលអាចជួយឲ្យអ្នកដឹកនំាវ័យក្មេង អាចដឹកនាំអាជីវកម្មឲ្យឈរជើងរឹងមំា និងនៅឈរជើងយូរអង្វែងទៅមុខបាន។

សហគ្រិនវ័យក្មេងរូបនេះ បានលើកឡើងនៅក្នុងវីឌីអូមួយថា ពិតណាស់ការបើកអាជីវកម្មអ្វីមួយគ្រប់ម្ចាស់មុខជំនួញតែតែងមានការបារម្មណ៍និងខ្លាចពីការខ្សៃធុន ហើយប្រការដែលសំខាន់ដែលចង់ឲ្យអាជីវកម្មឈរជើងរឹងមំាបានយូរនោះគឺការមានប្រព័ន្នយុទ្ធសាស្រ្តនៃការដឹកនំានិងការគ្រប់គ្រងបុគ្គលិកឲ្យបានច្បាស់លាស់ ប្រព័ន្ធនៃការផ្សាព្វផ្សាយ​ រៀបចំក្បួនលក់ឲ្យបានត្រឹមត្រូវ សេវាកម្ម ផលិតផលឲ្យមានគុណភាពល្អ ដែលអាចផ្តល់នូវតម្រូវការអតិថិជនឲ្យបានគ្រប់គ្រាន់។

បន្ថែមពីនេះកញ្ញាបានសង្កត់ធន់ថា ផ្តល់នូវជំនឿចិត្ត មានន័យថា ការផ្តល់ជូននៅទំនប់ចិត្ត ភាពជឿជាក់ភាពសំបែបថ្មីៗទៅដល់អតិថិជន នៅពេលអតិថិជនមានភាពទុកចិត្តទៅលើផលិតផលហើយពួកគាត់នឹងគំាទ្រនៅផលិតផលរហូត​ ហើយក៏ត្រូវរក្សានូវចំណុចសំខាន់ទំាងនេះអភិវឌ្ឃន៍បន្តក្នុងអាជីវកម្មឲ្យនៅស្ថិតថេរភាពបានយូរទើបអាជីវកម្មមានសក្តានុពលខ្លំាង។

គួរជ្រាបផងដែរថា ក្រុមហ៊ុន T-SHOP Cambodia ជាក្រុមហ៊ុននំាចូលនឹងចែកចាយគ្រឿងអេឡិចត្រូនិក ក្នុងពេលបច្ចុប្បន្នបានពង្រីកខ្លួនកាន់តែធំមានសាខាចំនួន១០ហើយ ដែលសាខាទាំងអស់ឈរជើងនៅក្នុងរាជធានីភ្នំពេញ៕

 

អត្ថបទដោយ៖ស្រៀងចាន់ឌី , Franchise Writer

LEAVE A REPLY

Please enter your comment!
Please enter your name here