លោក ប្រាក់ ពិសិដ្ធ បើកហាងលក់សាច់គ្រប់ប្រភេទNoble Plaza Meatsល្បីនៅប្រទេសអូស្ត្រាលី

0
355

លោក ប្រាក់ ពិសិដ្ធ ជាអាជីវករកូនខ្មែរម្នាក់គាត់រស់នៅប្រទេសអូស្រ្តាលី រយះពេលជាង២០ឆ្នំាមកហើយ បងប្រុសក៏បានចាប់ផ្តើមធ្វើអាជីវកម្មបើកហាងលក់សាច់គ្រប់ប្រភេទឈោ្មះ ថា Noble Plaza Meats នៅក្នុងតំបន់ Noble នៃប្រទេសអូស្រ្តាលី។ហើយកូនខ្មែរជាច្រើននាក់ណាស់ដែលពួកគាត់ចេញទៅរស់នៅក្រៅប្រទេសហើយក៏មានមួយចំនួនផ្សេងៗទៀតពូកគាត់ចេញទៅដើម្បីស្វែងរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។

បន្តពីនេះអាជីវកររូបនេះបញ្ចាក់ថា មានប្រជាពលរដ្ធខ្មែរជាច្រើននៅអូស្រ្តាលីពួកគាត់បានជួយគំាទ្រនូវផលិតផលសាច់នៅក្នុងហាង Noble Plaza Meats នេះហើយជាទឹកចិត្តកូនខ្មែរទោះបីជានៅក្រៅប្រទេសក៏ពិតមែនៅតែជូយគំាទ្រ ដោយសារតែមានការគំាទ្រចូលចិត្តនឹងហើយទើបធ្វើឲ្យបងប្រុសខិតខំប្រឹងប្រែងធ្វើដើម្បីបំពេញតម្រូវការកូនខ្មែរនិងអតិថិជនទូទៅ។

បន្ថែមពីនេះទៀតម្ចាស់ហាងរូបនេះ ក៏មានហាង Noble Plaza Meats ចំនួនពីរសាខាបានបើករយះពេលជាង២ឆ្នំាផងដែរ ដែលមានលក្លណះធំជាងហាងមុន  បងប្រុស ពិសិដ្ធ ក៏មានគម្រោងពង្រីក ហាង Noble Plaza Meatsបន្ថែមទៀតនៅថ្ងែខាងមុខ។ ហើយជាចុងក្រោយបងប្រុសសូមលើកឡើងថា មានអតិថិជនខ្មែរច្រើនណាស់ដែលជួយផ្គត់ផ្គង់និងគំាទ្រនូវផលិតផលនេះបហើយជាមោនទភាពនៃទឹកចិត្តខ្មែរជូយខ្មែរ ។

គួរជម្រាបដែរថា លោក ប្រាក់ ពិសិដ្ធម្ចាស់ហាងNoble Plaza Meats ហើយហាងមួយនេះក៏មានពីរទីតំាងផងដែរនៅក្នុងតំបន់ Noble ក្នុងប្រទេសអូស្ត្រាលី៕

 

អត្ថបទដោយ៖ស្រៀង ចាន់ឌី Franchise Writer

LEAVE A REPLY

Please enter your comment!
Please enter your name here