អបអរផង! ផ្លូវស្រុកចំការលើ ខេត្តកំពង់ចាមនឹងត្រូវបានពង្រីកនៅចុងឆ្នាំនេះ

0
2228

ផ្លូវជាតិ​លេខ ៧១c ​ជាផ្លូវឆ្លងកាត់​ស្រុក​ចម្ការលើ និង​ស្រុក​ស្ទឹងត្រង់ ដែលកំពុងតែមាន គម្រោង ក្នុង ការជួសជួល ហើយនឹងគ្រោងនឹងបើកការដ្ឋានសាងសង់លើកកម្ពស់គុណភាព និងពង្រីកនៅចុង ឆ្នាំ២០១៩ នេះ។

តាមរយៈ បណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូលបានឲ្យដឹង កាល ពី ថ្ងៃព្រហស្បតិ៍ទី១៤ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង សាធារ ណការ និងដឹកជញ្ជូន បានដឹកនាំគណប្រតិភូចុះពិនិត្យស្ថានភាព និងសិក្សាលទ្ធភាព ក្នុងការ សាង សង់ ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧១c ។

ផ្លូវនេះមានប្រវែងសរុបចំនួន ១១៤,៦២គីឡូម៉ែត្រ បែកចេញពីផ្លូវជាតិលេខ ៧១ ត្រង់ចំណុចផ្សារចំការលើ ស្រុកចំការលើ ខេត្តកំពង់ចាម ឆ្លងស្ពានស្ទឹងត្រង់ ទៅកាន់ភូមិសាស្ត្រខេត្តត្បូងឃ្មុំ។

គម្រោងសាងសង់លើកកម្ពស់គុណភាពផ្លូវនេះ ត្រូវបានសិក្សាដោយក្រុមហ៊ុនសៀងហៃ ហើយបច្ចុប្បន្នក្រុមហ៊ុននេះកំពុងសិក្សាបន្ថែមត្រង់ចំណុចដែលទទួលរងដោយគ្រោះទឹកជំនន់ ដើម្បីរកដំណោះស្រាយសមស្របសំដៅធានាឱ្យបានគុណភាពខ្ពស់។

សូមបញ្ជាក់ថា៖ ផ្លូវនេះគ្រោងនឹងសម្ពោធបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០១៩នេះ បន្ទាប់ពីការសិក្សាលទ្ធភាពចប់សព្វគ្រប់។

 

LEAVE A REPLY

Please enter your comment!
Please enter your name here