កម្ពុជានឹងបើកច្រកព្រំដែនថ្មី ចំនួន២ទៀត ដើម្បី សម្រួលដល់ការដឹកជញ្ជូន

0
1290

នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការ​រួមការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន​ក្របខ័ណ្ឌ​មហា អនុ តំបន់ទន្លេមេគង្គ​ (7th Joint Committee Meeting GMS – CBTA) បានសម្រេច បើក ច្រក ទ្វារ អន្តរជាតិថ្មីបន្ថែមទៀតនៅកម្ពុជា ដើម្បីសម្រួលការដឹកជញ្ជូនក្នុងកម្រិតតំបន់។

កិច្ចប្រជុំនោះដែលមានការចូលរួមពីគណៈប្រតិភូ ជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន មន្ត្រីជាន់ខ្ពស់ និង មន្ត្រី បច្ចេកទេស មកពីប្រទេសក្នុងតំបន់មហាអនុតំបន់មេគង្គ រួមមាន៖ ប្រទេសកម្ពុជា ចិន ថៃ វៀតណាម ឡាវ និងប្រទេសមីយ៉ាន់ម៉ា រួមទាំងក្រុមការងារADB អង្គការDFAT និងអង្គការ GIZ នៅសណ្ឋា​គារ សុខាអង្គ​រ ខេត្តសៀមរាប។

បើយោងតាមបណ្តាញទំនាក់ទំនងសង្គម របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបាន ឲ្យដឹងថា នៅក្នុង កិច្ចប្រជុំនេះ គឺមានគោលបំណងពិភាក្សាលើការ បន្តសុពលភាព ក្នុងការអនុវត្ត ការប្រមូល ផល ដំបូង នៃការ អនុវត្តកិច្ចព្រមព្រៀងឆ្លងកាត់ព្រំដែនរបស់ប្រទេសក្នុងមហាអនុតំបន់មេគង្គ។

តាមរយៈកិច្ចប្រជុំរយៈពេលពីរថ្ងៃដែ​ល​បានចាប់ផ្តើមពីថ្ងៃទី១២ ដល់ ១៣ មីនានេះ ថ្នាក់ដឹកនាំ ដែល ធ្វើ ការទទួលខុសត្រូវលើការដឹកជញ្ជូនថ្នាក់តំបន់នេះ បានសម្រេចជ្រើសរើសច្រកទ្វារអន្តរជាតិ ចំនួន ពីរទៀត គឺច្រកព្រែកចាក ហាទៀងប្រទេសវៀតណាម និងច្រកស្ទឹងបត់ ណងអៀន ប្រទេសថៃ។

ចំណែកបណ្តារប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ ដែលកន្លមកនេះបានសម្រេចលើច្រក​ទ្វារចំនួន៤ រួចហើយ រួមមានច្រកប៉ោយប៉ែត ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង  ច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុង និងច្រកត្រពាំងក្រៀល ខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ផងដែរថា ការបើកច្រកឆ្លងកាត់ព្រំដែន និង ការដាក់បន្ថែមចំនួនខ្សែផ្លូវឆ្លងកាត់ របស់ បណ្ដា ប្រទេសក្នុងមហាអនុតំបន់មេគង្គ គឺជាកត្តាសត្យានុម័តក្នុង ការពង្រីក និងពង្រឹង ការតភ្ជាប់ រវាង​ប្រទេសនីមួយៗ ព្រោះថាវិស័យដឹកជញ្ជូនគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច របស់ប្រទេសក្នុង តំបន់ មហា អនុតំបន់ទន្លេមេគង្គ ជំរុញឱ្យមានរំហូរទេសចរកាន់តែច្រើនឡើង លើកកម្ពស់ ការធ្វើពាណិជ្ជកម្មជាតិ និងអន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះក្នុងការរក្សាកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំ ប្រកបដោយចីរភាព។

 

LEAVE A REPLY

Please enter your comment!
Please enter your name here