នេះជាហេតុផល ដែលខេត្តកោះកុង សម្រេចចិត្តទិញទឹកសាបពីប្រទេសថៃ

1
9295

នៅពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនលោកឧកញ៉ាលី យ៉ុងផាត់ តបណ្តាញទឹកពីប្រទេសថៃមកផ្គត់ផ្គង់ខេត្តកោះកុង កំពុងតែខ្វះខាតទឹកប្រើប្រាស់។

នៅថ្ងៃទី១៣ ខែមីនា នៅក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយកម្មករកម្មការិនី នៅខេត្តកោះកុង សម្តេចតេជោ បានមានប្រាសាន៍ថា បញ្ហាប្រឈមរបស់ខេត្តកោះកុងពេលបច្ចុប្បន្ននេះ គឺការខ្វះខាតទឹកសាបសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។

សម្តេចតេជោ បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន លីយ៉ុងផាត់ ទទួលការសាងសង់កន្លែងស្តុកទឹក តបណ្តាញទឹក ក្នុងរយៈពេលវែង ដើម្បីយកទឹកពីខេត្តត្រាតនៃ ប្រទេសថៃ មកផ្គត់ផ្គង់ប្រជាពលរដ្ឋខេត្តកោះកុង ដែលបច្ចុប្បន្ននេះ ខេត្តកោះកុងគឺទឹកអាចផ្គត់ផ្គង់បានត្រឹមកម្រិតណាមួយប៉ុណ្ណោះ ឬអាចបានត្រឹមតែ១ខែប៉ុណ្ណោះ ទម្រាំមានភ្លៀងធ្លាក់។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើនិងបញ្ជាក់ដល់ក្រុមហ៊ុន លីយ៉ុងផាត់ និងអាជ្ញាធរខេត្ត ត្រូវខិតខំរៀបចំតណ្តាញទឹកសាបឲ្យបានទាល់ពេលវេលា ដើម្បីកុំឲ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តកោះកុងអត់ទឹកប្រើប្រាស់។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តត្រាត នៃប្រទេសថៃដែលកន្លងមកបានជួយរៀបចំផ្គត់ផ្គង់តបណ្តាញទឹក និងផ្តល់ទឹកមកដល់ខេត្តកោះកុងនៃប្រទេសកម្ពុជា។

សូមបញ្ជាក់ថា សព្វថ្ងៃនេះខេត្តមួយចំនួនរបស់ប្រទេសកម្ពុជាកំពុងតែមានបញ្ហាខ្វះខាតទឹក ក្នុងចំណោមនោះក៏មានខេត្តកោះកុងផងដែរ៕

1 COMMENT

  1. កត្តាអ្វីខ្លះដែលនាំឲ្យខេត្តកោះកុងខ្វះទឹក មួយវិញទៀត តើកម្ពុជាអាចប្រឈមនិងបញ្ហានេះទៀតទេ នៅពេលខាងមុខៗទៀត និង តើមានវិធីអ្វីដើម្បីឲ្យប្រជាជនទូទាំងប្រទេសកម្ពុជាមានទឹកប្រើប្រាស់គ្រប់គ្រាន់?

LEAVE A REPLY

Please enter your comment!
Please enter your name here