មិនដល់១អាទិត្យស្រួលផង ក្រុមហ៊ុន Boeing ខាតលុយអស់ជាង ២៦,៦ពាន់លានដុល្លារ

0
2175

បន្ទាប់ពីការធ្លាក់យន្តហោះមួយក្នុងចំណោមយន្តហោះ 737 Max 8 របស់ខ្លួននៅក្នុងប្រទេស អេត្យូពី ពេលនេះ វិនិយោគិនក្រុមហ៊ុន Boeing បានខាតបង់លុយអស់ចំនួន 26,6 ពាន់លានដុល្លារអាមេរិកទៅហើយ នៅក្នុងថ្ងៃជួញដូរភាគហ៊ុនពីរដំបូងនៃសប្តាហ៍នេះ។

យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន CNBC នៅថ្ងៃទី ១៤ ខែ មីនា នេះ បានឱ្យដឹងថា ភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន Boeing បានធ្លាក់ចុះ ១១ភាគរយ ស្មើនឹងទឹកប្រាក់ 422,54 ដុល្លារ កាលពីថ្ងៃសុក្រ ដល់ 375,41 ដុល្លារ នៅថ្ងៃអង្គារ និងថ្ងៃពុធ។

ការធ្លាក់ចុះនេះ បានកាត់បន្ថយតម្លៃទីផ្សាររបស់ក្រុមហ៊ុន Boeing ពី 238,7 ពាន់លានដុល្លារ ទៅ 212,1 ពាន់លានដុល្លារ កាលពីថ្ងៃចន្ទនិងថ្ងៃអង្គារ ខណៈនិយតករអាកាសចរណ៍អន្តរជាតិ និងក្រុមហ៊ុនអាកាសចរណ៍បានផ្លាស់ប្តូរយន្តហោះ Max 737 ពីប្រទេសចិន ទៅកាន់ប្រទេសម៉ិកស៊ិកវិញ។

សូមបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើររបស់ Boeing 737 Max 8 បានធ្លាក់ចុះនៅថ្ងៃអាទិត្យ ពីទីក្រុង Addis Ababa ទៅកាន់ទីក្រុង Nairobi បានសម្លាប់មនុស្ស 157 នាក់នៅលើយន្តហោះ។ គ្រោះមហន្តរាយនេះ ជាការធ្លាក់លើកទីពីររបស់ក្រុមហ៊ុន ក្រោយ 5 ខែ បន្ទាប់ពីយន្តហោះ Lion Air 737 Max 8 បានធ្លាក់នៅប្រទេសឥណ្ឌូណេស៊ី ដោយសម្លាប់មនុស្សទាំងអស់ 189 នាក់ ៕

អត្ថបទដោយ៖ សុងលី​

LEAVE A REPLY

Please enter your comment!
Please enter your name here