មកស្គាល់ហ្វ្រេនឆាយល្បីៗរបស់កូរ៉េខាងត្បូង២ ដែលបានចូលទីផ្សារកម្ពុជាមុនគេ និងឈរជើងរឹងមាំ

0
966

កូរ៉េខាងត្បូងមិនត្រឹមតែពូកែផលិតទូរស័ព្ទដៃ គ្រឿងអេឡិចត្រូនិច និងគ្រឿងយន្តប៉ុណ្ណោះ ប្រទេសមួយនេះក៏មានសហគ្រិនឆ្នើមពូកែច្នៃប្រឌិត និងលក់សិទ្ធអាជីវកម្មចេញក្រៅប្រទេសច្រើនគួរសមផងដែរ។ ក្នុងនោះដែរមានយីហោហ្រ្វេនឆាយកូរ៉េ២ដែលបានរំលេចខ្លួនមុន និងឈរជើងរឹងមាំផងដែរ ដោយយីហោទាំងពីរនេះរកស៊ីរបរផ្សេងគ្នាទេ តែអ្វីដែលជាចំណុចរួមនោះ គឺហ្រ្វេនឆាយទាំងនេះកំពុងទេរកស៊ីក្នុងឧស្សាហកម្មអាហារដូចគ្នា។

Business Cambodia សូមលើកពី យីហោហ្រ្វេនឆាយទីមួយរបស់ក្រុមហ៊ុន CJ Group ដែលមានស្ថាបនិកឈ្មោះលោក Lee Byung-chul ជាស្ថាបនិកហាងនំប៉័ង Tous Les Jours ដែលបានបើកទីតាំងដំបូងគេនៅឆ្នាំ២០០១ មុនពេលយីហោនេះបែកគំនិតលក់កាហ្វេ នំសាំងវិច ទឹកផ្លែឈើ និងភេសជ្ជៈផ្សេងៗបន្ថែមនៅឆ្នាំបន្ទាប់ ដែលជួយឲ្យយីហោហ្រ្វេនឆាយមួយនេះកាន់តែជោគជ័យ។

បន្ទាប់មកយីហោនេះចូលទីផ្សារហ្វីលីពីន ឥណ្ឌូនេស៊ី កម្ពុជា និងប្រទេសកូនពៅសម្រាប់យីហោនេះគឺម៉ាលេស៊ី ដោយគិតត្រឹមឆ្នាំ២០១៨ ហាងនំប៉័ងដ៏មានសន្ទុះរបស់អាស៊ីមួយនេះក្តោបក្តាប់ទីតាំងរហូតដល់ជាង១៨០០ហាងឯណោះ និងបានក្លាយទៅជាហាងនំបុ័ងលេខមួយដែលអាចរកចំនូលបានច្រើនជាងគេនៅវៀតណាមទៀតផង។

យីហោរបស់កូរ៉េមួយនេះ បានហក់ចូលទីផ្សារកម្ពុជានៅដើមឆ្នាំ២០១២ ហើយពង្រីកបាន២៣សាខាហើយ ក្នុងនោះមាន១៩ទីតាំងនៅទីក្រុងភ្នំពេញ ២ទីតាំងនៅសៀមរាប មួយសាខាដូចគ្នានៅតាខ្មីខេត្តកណ្តាល និងខេត្តបាត់ដំបងផងដែរ។

ងាកមកយីហោបន្ទាប់ ដែលមានរហស្សនាមថា McDonald’s កូរ៉េ ដែលបានឈរជើងរឹងមាំនៅអាស៊ាន បើទោះជាមិនទាន់ពង្រីកសាខាបានច្រើនណាស់ណាក្តី។ អ្វីដែលយីហោនេះលេចធ្លោនោះ គឺការរៀបចំហាងមិនឲ្យចាញ់ហ្រ្វេនឆាយល្បីៗរបស់អាមេរិកឡើយ ដែលធ្វើឲ្យទុនដំបូងសម្រាប់ចាប់ផ្តើមយីហោនេះខ្ពស់គួរសម្យដែរ។

Lotteria អាចអនុញ្ញាតិឲ្យអ្នកទិញសិទ្ធអាជីវកម្មចាប់ផ្តើមចេញរកស៊ីជាមួយយីហោខ្លួនបានដោយមានទុនដំបូងរង្វង់ចន្លោះ២៥ម៉ឺនដុល្លារ មានន័យថាអាចលើស ឬតិចជាងចំនួននេះតិចតួចប៉ុណ្ណោះអាស្រ័យលើទីតាំងធំតូចដែលរៀបចំដោយអ្នកទិញសិទ្ធនោះឯង។

យីហោអាស៊ីមួយនេះបានចូលទីផ្សារអាស៊ាននៅឆ្នាំ២០០៤ ដោយទីផ្សារវៀតណាមមុនគេ រួចបន្តទៅឥណ្ឌូនេស៊ីនៅឆ្នាំ២០១១ រួចមកយីហោនេះសម្លឹងបោះទីតាំងនៅមីយ៉ាន់មានៅឆ្នាំ២០១៣ ហើយពង្រីកទីតាំងបាន២៤សាខានៅឆ្នាំ២០១៦ និងចុងក្រោយ ជាការបោះជំហានចូលទីផ្សារកម្ពុជានៅឆ្នាំ២០១៤នៅផ្សារទំនើបសូរិយា និង២សាខាទៀតនៅផ្សារដើមថ្កូវ និងផ្លូវមុនីវង្សផងដែរ៕

 

អត្ថបទដោយ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here