ក្រុមហ៊ុន Toyota លក់ឡាន ២ ស៊េរីនេះសោះ ក្រឡុកពេញទីផ្សារស្រុកខ្មែរ

0
1844

ជិតមួយសតវត្សរ៍ទៅហើយដែលក្រុមហ៊ុនមួយរបស់ប្រទេស ជប៉ុន (Toyota) បានឈរជើងរឹងមាំមកទាល់ពេលបច្ចុប្បន្ន ជាមួយការផលិតរថយន្ដរាប់សែនគ្រឿងក្នុងមួយឆ្នាំ ដែលធ្វើការលក់ចេញទៅកាន់តំបន់ល្បីៗជុំវិញពិភពលោក រួមទាំងកម្ពុជា ។

តើមូលហេតុទើបធ្វើឲ្យ Toyota លក់ឡាន ២ ស៊េរីនេះល្បីល្បាញខ្លាំងនៅស្រុកខ្មែរ មិនថាស៊េរីមុន ឬ ឈានជើងមកដល់ពេលនេះទេ វានៅតែត្រូវប៉ាន់ និង មានការគាំទ្រច្រើនពីអ្នកប្រើប្រាស់ទៀតដែរ ។

១. Lexus

មានមនុស្សច្រើនណាស់មិនធ្លាប់បានដឹងទេថា Lexus គឺជាក្រុមហ៊ុនមួយរបស់ Toyota ដែលធ្លាប់ជ្រកកោនពឹងពាក់អាស្រ័យដើម្បីធ្វើការលក់ឡានរបស់ខ្លួនចេញទៅកាន់បណ្ដាប្រទេសលើពិភពលោក ក្រោមយីហោ Toyota ។

ព្រោះតែមុនឈរជើងជាក្រុមហ៊ុនរបស់ខ្លួន Lexus គឺរស់នៅជាមួយ Toyota ដើម្បីផលិតឡានរបស់ខ្លួន ហើយខ្ចីឈ្មោះ Toyota ដាក់លក់ឡាន Lexus រាប់ម៉ឺនគ្រឿងដែរ ។

ជាងនេះដែរ បើយើងក្រឡេកមកមើលពីប្រទេសកម្ពុជាយើងវិញ មានឡាន Lexus ច្រើនស៊េរីណាស់ដែលកំពុងបើកបរលើផ្លូវ ជាពិសេសវាក៏ត្រូវបានគេគាំទ្រច្រើនទៀតដែរ ដូចជា Lexus ស៊េរី Lexus 570 , Lexus RX 300, 330, 350h, Lexus nx 200t , និង ប្រភេទ Hybrid ជាដើម ។

២. Toyota Highlander

ម៉ូឌែល Toyota Highlander គឺជាឡានរបស់ក្រុមហ៊ុន Toyota ដូចគ្នាដែរ ហើយពេលបច្ចុប្បន្នវានៅជ្រកក្រោមស្លាកយីហោ Toyota ដើម្បីលក់ឡានរបស់ខ្លួន ។

មិនត្រឹមតែប៉ុណ្ណោះបើយើងសម្លឹងមើលទីផ្សារក្នុងប្រទេសកម្ពុជាយើង Highlander គឺស៊េរីមួយដែលពេញនិយមដូចជា Lexus ដែរ ជាពិសេសគេឃើញ Highlander មានការពេញនិយមច្រើន ព្រោះតែតម្លៃរបស់វាក៏ធូរថ្លៃដែរ និង សាកសមគ្រប់អ្នកបើកបរ ។

ជម្រាបដែរថា ដូចអ្នកបានដឹងហើយថា Toyota គឺជាក្រុមហ៊ុន ល្បីល្បាញមួយនៅប្រទេសជប៉ុន ដែលលក់រថយន្ដរបស់ខ្លួនជាង ៨១ ឆ្នាំមកហើយ ជាមួយនឹងម៉ាករថយន្ដជាច្រើន ដែលកំពុងមានវត្តមានលើទីផ្សារប្រទេសយើង ។

ជាពិសេស Toyota ក៏បានកសាងម៉ាកយីហោរបស់ខ្លួននៅកម្ពុជា តាមរយៈឡានទាំង ២ ស៊េរីនេះទៀតដែរ ព្រោះតែ ២ ស៊េរីនេះហើយទើបធ្វើឲ្យ Toyota បោះជំហានចូលទីផ្សារខ្មែរបានដល់ពេលនេះ ៕

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here