រមណីយដ្ឋានចំនួន៣របស់ខេត្តបាត់ដំបងកំពុងត្រៀមចូលជាតំបន់បេតិកភណ្ឌធម្មជាតិ

0
521

ខេត្ត​បាត់ដំបង ជា​​ខេត្ត​មួយ​ក្នុងចំនោម​ខេត្តទាំង​អស់​នៃព្រះរាជាណាចក្រ​កម្ពុជាដែលមាន​ វិសាលភាព​ផ្ទៃដីធំ មាន​ភោគសម្បត្តិ​ធម្មជាតិ​ និង​សំនល់​វប្បធម៌​បុរាណ​ជា​ច្រើន ដែលជាសក្កានុពលនៃភាពទាក់ទាញភ្ញៀវទេសចរណ៍។

ប៉ុន្តែថ្មីៗនេះអាជ្ញាធរ​ខេត្តបាត់ដំបង​បាន​និង​កំពុង​រៀបចំ​ ​លើ​ការកំណត់​ព្រំប្រទល់​ភ្នំ​ប្រាំពីរ​ ​តំបន់​ភ្នំ​ទាក់​ទ្រាំង​ ​និង​តំបន់​ភ្នំ​គិរី​យង់​ ​ដើម្បី​ដាក់ស្នើ​សុំ​បង្កើត​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​។​

បើតាមរយៈបណ្តាញ ទំនាក់ទំនងសង្គមរបស់រដ្ឋបាលខេត្តបាត់ដំបងបានឲ្យដឹងថា ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចពិភាក្សាអំពីការកំណត់ព្រំប្រទល់ភ្នំប្រាំពីរ តំបន់ភ្នំទាក់ទ្រាំង និងតំបន់ភ្នំគិរីយង់ ដើម្បីដាក់ស្នើសុំបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ។

ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចពិភាក្សាអំពីរបាយការណ៍ស្តពីលទ្ធផលនៃពិភាក្សាជាមួយមន្ទីរជំនាញពាក់ព័ន្ធមួយចំនួន ដើម្បីរកការឯកភាពរួមលើការកំណត់ព្រំប្រទល់ភ្នំប្រាំពីរ នៅស្រុកភ្នំព្រឹក តំបន់ភ្នំទាក់ទ្រាំង និងតំបន់ភ្នំគិរីយង់ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដើម្បីដាក់ស្នើសុំបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ ។

កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួមពីលោក ប៊ិ សេងលៀង អនុប្រធាននាយកដ្ឋានបេតិកភណ្ឌនៃក្រសួងបរិស្ថាន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត មន្ទីរទេសចរណ៍ខេត្ត លោកអភិបាលស្រុករតនមណ្ឌល លោកអភិបាលស្រុកភ្នំព្រឹក និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួន។

សូមបញ្ជាក់ផងដែរថា ការដាក់ស្នើតំបន់រមណីយដ្ឋានធម្មជាតិទាំងបីរនេះចូលជាតំបន់បេតិកភណ្ឌធម្មជាតិ គឺជាភាពទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនឲ្យចូលមកកាន់កម្ពុជាមិនថាភ្ញៀវក្នុងស្រុក ឬភ្ញៀវអន្តរជាតិនោះទេ និងជួយជំរុញឲ្យសេដ្ឋកិច្ចមានការកើនឡើងជាកត្តាមួយធ្វើឲ្យគ្រប់វិស័យនៅកម្ពុជាមានការរីកចម្រើនកាន់តែខ្លាំង។

 

LEAVE A REPLY

Please enter your comment!
Please enter your name here