រឿងរ៉ាវសំខាន់ៗ៣ ដែលស្ត្រីវ័យក្មេងត្រូវដឹង បើចង់ក្លាយជាអ្នកដឹកនាំក្រុមហ៊ុនធំៗ

0
1491

លោកស្រីអាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានចាប់ផ្តើមការងារនៅក្រុមហ៊ុន នៅឆ្នាំ២០១០ ជាពេលវាលា ដែលវិស័យអចលនទ្រព្យ នៅកម្ពុជា​ចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ។ ចាប់ផ្តើមក្នុងតួនាទីជាគណនេយ្យករនៅក្នុងក្រុមហ៊ុន​ហើយផ្លាស់ប្តូជំនាញជាអ្នកលក់ និងអ្នកគ្រប់គ្រង ក្នុងរយៈពេលពីរឆ្នាំ ហើយបានវិវត្តន៍ខ្លួនពីបុគ្គលិកក្លាយជានាយិកាក្រុមហ៊ុនលំដាប់អន្តរជាតិមួយនេះ។ ក្នុងបទសម្ភាសជាមួយ Business Cambodia លោកស្រីបានលើកឡើង៣ចំណុចសំខាន់ៗ សម្រាប់យុវតី ឬស្ត្រីវ័យក្មេងត្រូវដឹង បើចង់ក្លាយជាអ្នកដឹកនាំក្រុមហ៊ុនធំៗ

«បញ្ហប្រឈមលអាចកើតឡើង ចំពោះអ្នកដឹកនាំជាស្ត្រី» កត្តាប្រឈមចំបងគឺទាក់ទងទៅនឹងការបែងចែកពេលវេលាសំរាប់ការងានិងគ្រួសារ។ យើងដឹងហើយថាដើម្បីដឹកនាំក្រុមហ៊ុនឲ្យមានការរីកចម្រើន គឺតម្រូវឲ្យយើងចំណាយពេលវេលាផ្ទាល់ខ្លួនមួយផ្នែកធំទៅផ្តោតលើកិច្ចការងារក្រុមហ៊ុន ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតគឺតម្រូវឲ្យយើងលះបង់ពេលវេលាមួយចំនួនដែលត្រូវចំណាយជាមួយក្រុមគ្រួសារយកទៅចំណាយលើកិច្ចការងារក្រុមហ៊ុន។

«អ្នកដឹកនាំស្ត្រីគួរដោះស្រាយដោយវិធីណា ពេលបញ្ហាប្រឈមធំៗកើតឡើង»បញ្ហាជាកត្តាដែលមិនអាចជៀសផុត ការសិក្សារស្វែងយល់ពីប្ញសគល់នៃបញ្ហា ធ្វើការពិភាក្សារកដំណោះស្រាយទៅលើបញ្ហានោះ។ ក្នុងកំឡុងពេលរៀបចំផែនការណ៍ត្រូវសិក្សារពីលទ្ធផលនិងផលប៉ះពាល់អោយបានច្បាស់លាស់ ត្រូវរៀបចំវិធានការណ៍ទុបស្កាត់ចំពោះផលប៉ះពាល់។ បទពិសោទពីបញ្ហាត្រូវចែករំលែកដល់ក្រុមការងារដើម្បីចៀសវៀងបញ្ហានូវថ្ងៃក្រោយ។

«ចំណុចសំខាន់ដែលអ្នកដឹកនាំស្ត្រីវ័យក្មេងៗគួររៀនសូត្រអំពីការដឹកនាំ ដើម្បីទទួលបានជោគជ័យ»ត្រូវការចែករំលែកនូវចំនេះដឹង ការបារម្មណ៍ ការស្រឡាញ់​ ការគោរព ចំពោះមិត្តរួមការងារ អតិថិជន និងគូរប្រគួតប្រជែង  ស្របគ្នានេះដែរ យើងត្រូវមានជំនាញមួយចំនួនដូចជាការគ្រប់គ្រង ការរៀបចំផែនការ ទំនាក់ទំនងល្អ និងជំនាញក្នុងការដោះស្រាយបញ្ហា លើសពីនេះភាពស្មោះត្រង់​ ប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជាជិវ:ក៏ជាកត្តាជំរុញអោយមានភាពជោគជ័យផងដែរ៕

«អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ»

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here