ព្រោះមូលហេតុនេះហើយ ធ្វើឲ្យក្រុមហ៊ុនផលិតស្មាតហ្វូនអេក្រង់បត់ស្ងប់ស្ងាត់ទៅវិញ

0
1664

ល្បីមួយឆាវស្មាតហ្វូនអេក្រង់បត់ ដែលគេគ្រប់គ្នាហៅកូនកាត់ថេប្លេតនោះ ហាក់ស្ងប់ស្ងាត់ទៅវិញ ក្រោយមានក្រុមហ៊ុនជាច្រើននាំគ្នាផលិតតាម ទាំងធំ ទាំងតូច ។

បើយើងក្រឡេកទៅមើលក្រុមហ៊ុនផលិតស្មាតហ្វូនអេក្រង់បត់ល្បីៗដូចជា Samsung , Huawei កំពុងតែសំងំស្ងាត់ស្ងៀមជាខ្លាំងក្រោយប្រកាសថ្ងៃចេញលក់ថេប្លេតកូនកាត់របស់ខ្លួនរួចមក ។

ជាងនេះដែរ អេក្រង់បត់នេះត្រូវបានមតិជាច្រើនបាននិយាយថា វាជានិន្នាការបច្ចេកវិទ្យាថ្មីក៏ពិតមែន តែរឿងមួយចំនួនគឺពួកគេមិនពេញចិត្តនោះទេ ព្រោះថាវាតម្លៃរបស់វាថ្លៃខ្លាំងពេក ហើយបើបត់ចូលគ្នាគឺបានស្មាតហ្វូនតូច និងបើកចង់លេងធំនោះ គឺត្រូវបត់ចុះបត់ឡើង ដើម្បីបានក្លាយជាកូនកាត់ថេប្លេត ។

មិនត្រឹមតែបណ្ដាហ្វេននៅតាមប្រទេសពួកគេនិយាយនោះទេ សូម្បីតែក្រុមហ៊ុនផលិតកូនកាត់ថេប្លេតនេះក៏បាននិយាយដែរថា របកគំហើញថ្មីនេះនិងមិនត្រូវចិត្តអ្នកគ្រប់គ្នាទាំងស្រុងនោះទេ ព្រោះវានៅមានចំណុចខ្វះខាតច្រើន មិនដូចស្មាតហ្វូនយើងទេ ហើយប្រព័ន្ធដំណើរការទៀតនោះ គឺត្រូវតាមដានច្រើនជាងនេះថែមទៀត ។

គួរបញ្ជាក់ផងថា Samsung និង Huawei កំពុងដុតដៃដុតជើងខ្លាំងណាស់ដើម្បីផលិតស្មាតហ្វូនអេក្រង់បត់នេះឲ្យទាន់ពេលវេលា ជាពិសេសក៏ចង់បង្ហាញពិភពលោក និងដណ្ដើមទីផ្សារស្មាតហ្វូននៅថ្ងៃអនាគតតែម្ដង ដើម្បីឲ្យមនុស្សនៅលើសកលលោក ផ្លាស់ប្ដូរអារម្មណ៍ថ្មី ។

ព្រោះគម្រោងរបស់ក្រុមហ៊ុនយក្សទាំងពីរនេះមិនឈប់ទេ ទោះបីមានបញ្ហា ឬ ជួបការលំបាកអ្វីក៏ដោយ ក៏ពួកគេនៅតែបន្ដស្វែងរកអ្វីដែលថ្មីៗ និង ប្លែកៗដើម្បីកើបលុយយើងបន្ដទៀតដែរ ៕

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here