ក្បួនដឹកនាំរបស់លោក មូន ចេអ៊ីន ដែលអ្នកអាចយកមកប្រើ មានប្រសិទ្ធភាពបំផុតក្នុងការរកស៊ី

0
1235

ប្រទេសកូរ៉េខាងត្បូង និង ប្រទេសកូរ៉េខាងជើងកាលពីដើមឡើយគឺជាប្រទេសតែមួយហើយប្រជាជនកូរ៉េរស់នៅយ៉ាងមានក្តីសុខ ។ ក៏ប៉ុន្តែដោយសារតែប្រែប្រួលនៃស្ថានភាពសង្គម គួបផ្សំជាមួយនឹងសង្គ្រាមលោក នឹងសង្គ្រាមផ្ទៃក្នុងរផងនោះ ក៏បានធ្វើអោយកូរ៉េទាំងពីបែកចែកទឹកដីចេញពីគ្នា ហើយប្រជាជនមួយចំនួនក៏ត្រូវឃ្លាតឆ្ងាយពីសាច់ញាតិផងដែរ។ ជាច្រើនទសវត្សមកហើយដែលជម្លោះសង្គ្រាមរវាងកូរ៉េទាំងពីបានអូសបណ្លាយពេលយ៉ាងយូរ។

ប៉ុន្តែថ្មីៗនេះ ក្រោមការដឹកនាំរបស់លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង កូរ៉ទាំងពីបានត្រូវរ៉ូវគ្នាហើយក៏បានចាប់ដៃគ្នាឡើងវិញ ព្រមទាំងសាងស្នាមញញឹមជូនប្រជាជនកូរ៉េទាំងពីថែមទៀតផង ។ លោក មូន ចេអ៊ីន បានប្រើក្បួនដឹកនាំដោយក្លាហាន នឹងដោយសន្តិវិធីតំណាងអោយកូរ៉េខាងត្បូង ដើម្បីចូលខ្លួនទៅចចារជាមួយមេដឹកនាំផ្តាច់ការកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន ហើយក៏ទទួលបានប្រសិទ្ធភាពដូចអ្វីដែលប្រជាជនកូរ៉េចង់បានជាយូរឆ្នាំមកហើយ ។

ក្បួនដឹកនាំរបស់លោក​ មូន ចេអ៊ីន ប្រសិនបើយើងយកមកប្រើនៅក្នុងការរកស៊ី ឬយកមកប្រើនៅក្នុងក្រុមហ៊ុន នឹងកន្លែងធ្វើការ គឺពិតជាល្អបំផុត ។ ពីព្រោះថាប្រសិនបើនៅក្នុងការរកស៊ីរបស់យើងមានបញ្ហាអ្វីមួយកើតឡើង គឺយើងត្រូវតែក្លាហានក្នុងការចូលខ្លួនទៅដោះស្រាយបញ្ហា ដោយមិនទុកអោយបញ្ហានៅអូសបណ្លាយយពេលយូរនោះឡើយ ។ ម្យ៉ាងទៀតត្រូវចេះដោះស្រាយបញ្ហាដោយសន្តិវិធី នឹងស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដោយជៀសវាងនឹងកែរប្រែជំលោះក្នុងកន្លែងធ្វើការ ឬក្នុងអាជីវកម្មមកជាការចចារដោយស្ងប់ស្ងាត់ យោគយល់ នឹងអធ្យាស្រ័យគ្នាវិញទើបជាការប្រសើរ ។

ម្យ៉ាងទៀតប្រសិនបើក្នុងក្រុមហ៊ុន ឬក្នុងអាជីវកម្មរបស់អ្នកមានជំលោះរវាងបុគ្គលិក ឬរវាងចៅហ្វាយនាយជាមួយបុគ្គលិកនោះ អ្នកក៏អាចយកក្បួនរស់លោក មូន ចេអ៊ីន មកប្រើបានដែរ គឺត្រូវតែក្លាហានក្នុងការចចារដើម្បីបញ្ចប់ជំលោះ ដោយសន្តិវិធី និងស្មារតីទទួលខុសត្រូវខ្ពស់ ជៀសវាងការបង្កររឿងដាក់គ្នាតទៅទៀត ហើយងាកមកចាប់ដៃគ្នាខិតខំធ្វើការ ចេះជួយគ្នាទៅវិញទៅមក គឺជារឿងប្រសើរបំផុត ។

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here