តើចៅហ្វាយនាយ នឹងប្រធានក្រុមហ៊ុនគួរធ្វើដូចម្តេច ទើបបុគ្គលិកខិតខំប្រឹងប្រែងធ្វើការ ?

0
1183

គ្រប់មេដឹកនាំ ចៅហ្វាយនាយ នឹងប្រធានក្រុមទាំងអស់មិនថាក្រុមហ៊ុននោះតូចឬធំនោះឡើយ គឺពួកគាត់តែងតែចង់អោយបុគ្គលិករបស់ខ្លួនខិតខំប្រឹងប្រែងធ្វើការដោយយកចិត្តទុកដាក់។ មេដឹកនាំ ចៅហ្វាយនាយ នឹងប្រធានក្រុមហ៊ុនទាំងអស់តែងតែមានវីធីសាស្ត្រជាច្រើន នឹងផ្សេងៗពីគ្នា នឹងខុសប្លែកគ្នានៅក្នុងការធ្វើអោយបុគ្គលិកខិតខំប្រឹងប្រែងធ្វើការ។ ប៉ុន្តែនៅក្នុងពេលនេះ Business Cambodia សូមលើកយកវីធីសាស្ត្រល្អៗមួយចំនួនដែលបានមកពីការចែករំលែករបស់អ្នកជំនាញ នៅក្នុងការធ្វើអោយបុគ្គលិកខិតខំធ្វើការ។

១.ចេះប្រើប្រាស់សម្តី កាយវិការ អោយបានសមរម្យជាមួយបុគ្គលិក នឹងបង្កើនភាពស្និលស្នាលជាមួយពួកគាត់ ។

២.ត្រូវតែមាន ភាពជឿជាក់លើបុគ្គលិក ទើបគេមានកម្លាំង សម្រាប់ធ្វើការងារឱ្យអ្នក។

៣.ចំណាយពេលទំនេរខ្លះ សួរនាំពីសុខទុក្ខរបស់បុគ្គលិក បង្ហាញពីអារម្មណ៍យកចិត្តទុកដាក់ នឹងឈឺច្អាលពីសុខទុក្ខ និងជីវភាពរបស់ពួកគាត់។

៤.ត្រូវតែ​ចំណាយពេល​វេលា​ខ្លះ ដើម្បី​ស្តាប់​បុគ្គលិក​ថា​គេចង់បាន​អ្វី គេត្រូវការអ្វី មានបញ្ហាអ្វី ហើយជួយផ្តល់យោបល់ នឹងជួយដោះស្រាយនោះទើប​គេ​អាចធ្វើ​ការងារ​ឱ្យ​អ្នក​បានល្អ។

៥.មិនត្រូវដាក់សំពាធ ឬបង្ខិតបង្ខំបុគ្គលិកអោយធ្វើការហួសកំរិត ឬធ្វើការងារដែលហួសពីសមត្ថភាពពួកគេនោះឡើយ ។

៦.ចាត់ទុកបុគ្គលិកជាអ្នកជិតស្និត ហើយស្មោះត្រង់ជាមួយពួកគាត់ គ្រប់កាល:ទេស: ។

៧.ពេលបុគ្គលិកមានកំហុសត្រូវចេះណែនាំពួកគាត់ បង្ហាត់បង្ហាញបន្ថែមប្រសិនជាគាត់ធ្វើការងារដែលអ្នកដាក់អោយមិនទាន់បានល្អ ត្រូវធ្វើអោយបុគ្គលិកក្លាហានក្នុងការប្រាប់ពីកំហុស នឹង កែប្រែកំហុសរបស់ពួកគេនៅពេលក្រោយ។

៨.បើមាន​បុគ្គលិក​ណា​ម្នាក់ ធ្វើការ​បានល្អ អ្នក​ត្រូវតែ​លើកទឹកចិត្ត​គេ ដោយ​ផ្តល់​ជា​ប្រាក់រង្វាន់ ឬ​ផ្តល់​ជា​អ្វីផ្សេងៗ ដើម្បី​ឱ្យគេ​សប្បាយចិត្ត នោះគេ​នឹង​មានកំលាំងចិត្ត ហើយខិតខំ​ធ្វើ​កាន់តែ​ល្អជាងមុនទៅទៀត។

៩.ពេល​​បុណ្យទានផ្សេងៗ អ្នក​អាចបង្កើត​កម្មវិធីជួបជុំរវាងថ្នាក់លើ និងបុគ្គលិក ហើយអាចបង្កើតជាកម្មវិធី ជប់លៀងផ្សេងៗបាន ដើម្បី​ឱ្យគេ​សប្បាយចិត្ត​ខ្លះ នោះគេ​នឹងមាន​ទឹកចិត្ត ធ្វើការ​ងារ​ឱ្យ​អ្នក​បាន​យ៉ាង​ល្អ។

១០.ថ្នាក់លើ​ត្រូវតែ​ជួប​ផ្ទាប់ ជាមួយ​បុគ្គលិក​ដែល​ឆ្នើម ហើយ​និយាយ​សរសើរ​ពីពួក​គាត់ និង​អរគុណ​ដល់ពួកគាត់ ដែល​បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជាមួយការងារក្នុងពេលកន្លងមក នឹងលើកទឹកចិត្តអោយគេខិតខំធ្វើការបន្តរ ។

អត្ថបទដោយ នេន សុធា (Leadership Writer

LEAVE A REPLY

Please enter your comment!
Please enter your name here