Dan LoK ៖ ពូកែលក់តែមួយមុខរកចំណូលមិនបានច្រើនទេ ត្រូវចេះធ្វើរឿងទាំងនេះទៀតទើបទាញចំណូលបានខ្ពស់បំផុត

0
6007

អតិថិជនជាឃ្លាំងលុយដ៍ធំបំផុត ដែលជួយអោយអ្នកលក់គ្រប់គ្នាក្លាយជាសេដ្ឋី តែអ្នកលក់ត្រូវតែចេះក្នុងការទាញលុយពីអតិថិជន ដោយសន្តិវិធី និងមានប្រយោជន៍បំផុត ដើម្បីអោយលុយទាំងនោះក្លាយជាលុយដ៏មានតម្លៃបំផុតក្នុងការរកស៊ី។

សេដ្ឋីកាណាដា Dan Lok ដែលជាគ្រូបង្វិកជំនាញលក់ ហិរញ្ញវត្ថុ និងជំនាញអចលនទ្រព្យ បានបង្ហាញពីបទពិសោធន៍មួយថា អ្នកចេះលក់តែមួយមុខរកចំណូលមិនបានច្រើនទេ ត្រូវតែចេះនាំអតិថិជនធ្វើរឿងទាំង ៣ នេះដើម្បីបង្កើតចំណូលខ្ពស់ពីការលក់បំផុត។

១.DIY (Do It by Yourself) ធ្វើវាដោយខ្លួនឯង

ជំហានទី១ នេះមហាសេដ្ឋីរូបនេះបញ្ចាក់ថា បើយើចេះត្រឹមតែលក់ផលិតផលហើយអតិថិជនយកវាទៅអនុវត្តន៍ខ្លួនឯង យើងទទួលបានចំណូលតិចតួចប៉ុណ្ណោះ ពោលគឺចំណូល ដែលកើតចេញពីប្រាក់ចំណេញនៃការលក់ ដែលអ្នកលក់ផលិតផលទៅអោយអតិថិជនរបស់អ្នកតែប៉ុណ្ណោះ តែវាក៍ជាចំណូលមួយសំខាន់ផងដែរ នៅក្នុងការលក់។ លោកបានលើកឧទាហរណ៍ថា ដូចជាយើងលក់គម្រោងសាងសង់ខុនដូមួយ ឬគម្រោងផលិតរូបូតមួយ អោយអតិថិជន ហើយអតិថិជបព្រមទិញអ្នក ហើយគាត់យកទៅអនុវត្តន៍ដោយខ្លួនឯង នោះអ្នកនឹងទទួលចំណូល តែវាតិចតួចនៅឡើយទេ។

២.DWT (Do It With Them) នាំអតិថិជនធ្វើ

សេដ្ឋីកំណើតហុងកុងរូបនេះនិយាយថា អតិថិជននិងចំណាយកាន់តែច្រើនមកលើអ្នកបើសិនជាអ្នក នាំអតិថិជនធ្វើការងារ ដែលអ្នកបានលក់អោយគាត់។ តួយ៉ាងដូចជាការលក់គម្រោងសង់ផ្ទះមួយ អោយអតិថិជន យើងមិនត្រូវលក់តែគម្រោងទេ តែយើងត្រូវនាំគាត់ធ្វើគម្រោងនោះទៀត ពេលនោះហើយដែលយើងនឹងទទួលបានចំណូលកាន់តែកើន ពីសេវាកម្មសាងសង់ផ្ទះ ពីសេវាកម្មរៀបចំគេហដ្ឋាន ពីសេវាកម្មតុបតែងជាដើម ដែលចំណូលរបស់អ្នកកើនឡើងកាន់តែខ្ពស់់ជាង កាលដែលលក់តែគម្រោង។

៣.DFY (Done For You) ធ្វើវាអោយសម្រេច

ចំណូលអ្នកនឹងឡើងដល់ចំណុចកំពូលមួយកម្រិតទៀតនៅពេល​ដែលអ្នកធ្វើវាបានជោគជ័យ។ ចំណុចនេះជាចំណុចដែលអ្នកអាចបញ្ចប់កាងារមួយបានជោគជ័យអោយអតិថិជន ដែលចំណុចមួយនេះអាចនាំអតិថិជនចាយលុយមកលើអ្នកកាន់តែច្រើន។ អតិថិជនជាមនុស្សដែលពោពេញទៅដោយតម្រូវការគ្មានដែនកំណត់ នៅពេលដែលើពួកគាត់ទទួលបានប្រយោជន៍អ្វីមួយពីយើងបានកាន់់តែច្រើន ​ពួកគាត់មិនខ្លាចចាយលុយជាមួយអ្នកនោះទេ ព្រោះយើងធ្វើការអោយគាត់ជោគជ័យ គាត់ចំណេញច្រើនពីអ្វីដែលយើធ្វើបានសម្រេច ហើយការងារបង្កើតលុយថ្មីៗវានឹងរត់មករកយើង។

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

LEAVE A REPLY

Please enter your comment!
Please enter your name here