ស្ថាបនិកCondingateបង្ហើបចក្ខុវិស័យនៃការដឹកនំា២ចំណុច ដែលម្ចាស់អាជីវកម្មបច្ចេកវិទ្យាខ្វះមិនបាន

0
1675

លោក សុខ សុភមង្គល លោក ជាស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យាគឺក្រុមហ៊ុន(Condingate)ហើយនៅឆ្នំា២០០៩លោកបានទទួលបានអាហាររូបករណ៍ទៅសិក្សានៅសាធារណះរដ្ធ ឆេក ផ្នែកគ្រប់គ្រងព័ត៌មានវិទ្យានិងផ្នែកអាយធី(IT)លោកបានបញ្ចប់ការសិក្សា២០១២ ហើយចក្ខុវិស័យនៃរៀនផ្នែកនេះគឺចង់ផ្តល់ឪកាសនិងជួយសម្រួលនៅក្នុងក្រុមហ៊ុននិងដំណោះស្រាយផ្សេងៗនៅក្នុងសង្គមផងដែរ។

តាមរយះការលើកឡើងរបស់លោកនៅក្នុងឃ្លីបវីឌីអូមួយ ស្ថាបនិករូបនេះថ្លែងថាក្នុងការដឹកនំាក្រុមហ៊ុន ចំណុចទីមួយ គឺយើងនៅតែបន្តរកគំនិតច្នៃប្រឌិតថ្មីៗ ស្វែងរកនូវរបរគំហើយណាផ្សេងៗដែលទាក់ទងនិងប្រព័ន្នបច្ចេកវិទ្យាដើម្បីជួយដោះស្រាយបញ្ហាសង្គម ក៏ដូចជាបញ្ហាអាជីវកម្មឲ្យមានភាពងាយស្រួល។

ហើយចំណុចមួយទៀតគឺយើងមិនត្រូវដឹងតែអំពីតែបច្ចេកវិទ្យានោះទេ គឹយើងត្រូវស្វែងយល់ដឹងពីបញ្ហានៅក្នុងសង្គមពិតប្រាដក ហើយការងារដែលយើងធ្វើនឹងមិនត្រូវធ្វើជាលក្ខណះប៉ាន់ស្មាននោះទេ។ហើយនៅថ្ងែអានាគតទៅមុខទៀតក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ចង់ក្លាយជាក្រុមហ៊ុនជាលក្ខណះស្តង់ដារអន្តរជាតិមួយផ្តល់សេវាកម្មផ្នែកអាយធីក្នុងស្រុក ហើយបង្រៀននិងបង្កើនសម្ថតិភាពដល់យុវជនខ្មែរយើងឲ្យមានជំនាញវិជ្ចាជីវះខ្លំាងមានទំាងការទំនាក់ទំនងល្អនិងជំនាញខាងបច្ចេកវិទ្យាពិត។

បន្ថែមពីនេះលោកថា ការផ្តល់សេវាកម្មផ្នែកអាយធីនិងមិនថានៅក្នុងស្រុកឬក្រៅស្រុក និងចង់ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាមួយតំណាងឲ្យប្រទេសកម្ពុជាយើងក្នុងការបង្ហាញនៅបច្ចេកវិទ្យាដែលមានការលក្ខណះច្នៃប្រឌិត។ហើយចំណុចចុងក្រោយលោកចង់ឲ្យយុវជនសិក្សាយល់ដឹងពីបច្ចេកវិទ្យាឲ្យបានច្រើន និងត្រឹមត្រូវ ដើម្បីស្រង់ទិន្នន័យផ្សេងៗនិងមានការវិវត្តន៍លឿនពេលដែរចង់ចាប់ផ្តើមអាជីវកម្មអ្វីមួយ។

គួជម្រាបថា សុខ សុភមង្គល បានបញ្ចប់សិក្សានិងទទួលបានបរិញាបត្រ័គ្រប់គ្រងព័ត៌មានវិទ្យាពីសាកលវិទ្យាល័យ Hardce Karlove នៅ សាធារណរដ្ធ ឆេក។ហើយបច្ចុប្បន្នលោកជានាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាក្រុមហ៊ុន Condingate៕

 

អត្ថបទដោយ៖ស្រៀង ចាន់ឌី Franchise Writer

LEAVE A REPLY

Please enter your comment!
Please enter your name here