Boeingប្រកាសថានឹងធ្វើកំណែរអាប់ដែតSoftwareទៅលើBoeing 737ក្រោយបណ្ដារប្រទេសផ្អាកហោះហើរ

0
1157

ក្រោយពីមាន​ឧបទ្ទវហេតុ​ធ្លាក់យន្តហោះនៅ Ethiopia មកពេលនេះ Boeing បានធ្វើការប្រកាសជាផ្លូវ​ការ​ធ្វើកំណែរអាប់ដែត​ទៅលើ Software យន្តហោះដែលខ្លួនផលិតប្រភេទ Boeing 737 ដោយធ្វើការ​កាត់​ចោល​នូវ​មុខ​ងារមួយចំនួន​ចេញ។

កំណែរអាប់ដែត​ចុង​ក្រោយនេះក៏នឹងកែប្រែ​ប្រព័ន្ធ​បញ្ជា​រ​ការហោះហើរ ផ្ទាំង​បង្ហាញរូបភាពក្នុងយន្តហោះ ក៏ដូចជា​របៀបក្នុងការ​ហោះហើរ បន្ថែមដោយការបង្វឹកបន្ងែមចំពោះបុគ្គលិកពាក់ព័ន្ធក្នុងការ​ហោះហើរ។

ការ​ប្រកាស​ធ្វើកំណែរ​អាប់ដែតភ្លាមៗដូចនេះ ដោយសារតែខាង​ពីឡុត​ភាគច្រើននិយាយថា​មុខងារ​ថ្មី​ ដែល Boeing បានដាក់ឱ្យប្រើ ហាក់ដូចជា​ពិបាកប្រើនិងមានហានិភ័យ ដូចជាមុខងារមួយមានឈ្មោះថា Maneuvering Characteristics Augmentation System (MCAS) ដែលអាច​នឹង​ធ្វើការ​ទាញចង្កូត​យន្តហោះចុះដោយស្វ័យប្រវត្តិ។

បន្ថែមពីលើការ​ប្រកាស​នេះ ក៏មានផងដែរការហៅក្រុមហ៊ុនអាកាសចរណ៍ទាំង​អស់​ឱ្យ​បង្ហាត់ពីឡុត​របស់ពួកគេ​ឱ្យចេះបិទ​ប្រព័ន្ធ​ស្វ័យប្រវត្តិ ​MCAS នេះ។ កំណែរអាប់ដេត Software ថ្មីនេះគ្រោង​នឹង​ធ្វើឡើង​ឱ្យរួចរាល់ត្រឹម​ខែមេសា ខណៈដែលបណ្ដារ​ប្រទេស​មួយចំនួនខ្លាច​រអារ​រហូត​ឈាន​ដល់ហាមមិនឱ្យហោះ។

Boeing បានធ្វើការ​ការពារ​យន្តហោះដែលខ្លួនផលិត ដោយបាននិយាយថា “យន្តហោះ 737 Max នេះជាយន្តហោះដែលមានសុវត្តិភាព” យ៉ាង​ណាក៏ដោយ កាលពីដើមសប្ដាហ៍នេះខាង​អាជ្ញាធរ​អាកាសចរណ៍ស៊ីវិលចិន បាន​ធ្វើការ​បិទជើងហោះហើរ​ទាំង​អស់​ដែលប្រើប្រាស់យន្តហោះប្រភេទនេះ។

ជាមួយគ្នានេះដែរ ប្រទេស​អូស្ត្រាលី និង​ប្រទេស​សិង្ហបុរី បានធ្វើការ​ផ្អាកចោលការហោះហើរ​របស់យន្តហោះប្រភេទនេះដូចគ្នា ឯចក្រភពអង់គ្លេស​វិញហាមមិនឱ្យយន្តហោះនេះហោះចូលដែនអាកាស​របស់អង់គ្លេសឡើយ។

ឯការស៊ើបអង្កេត​ទៅលើ​ ឧប្បទ្ទវហេតុ​ធ្លាក់យន្តហោះនៅ Ethiopia នោះវិញពុំទាន់សម្រេចចេញជាលទ្ធភលផ្លូវ​ការ​យ៉ាងណានោះទេ ប៉ុន្តែ​គ្រាន់តែ​មាន​ការសង្ស័យទៅលើបញ្ហា Software របស់យន្តហោះ។

គួររម្លឹកថា នៅដើមសប្ដាហ៍នេះមានសោដនាដកម្មធ្លាក់យន្តហោះនៅប្រទេស​ Ethiopia ដែលបានឆក់យកជីវិត​មនុស្ស​អស់ប្រមាណជា ១៥៧នាក់ ដោយយន្តហោះទើបតែធ្វើការ​ហោះចេញពីព្រលានបានប្រមាណត្រឹម​តែ​៦នាទីតែប៉ុណ្ណោះ៕

អត្ថបទដោយ៖ ខុន សក្ក័ដា

LEAVE A REPLY

Please enter your comment!
Please enter your name here