បង្កើតលុយឌីជីថលចង់ចំណេញដាក់ឈ្មោះ Alibaba ម្ចាស់គេប្ដឹងចុះឡើងក៏សម្រេចប្ដូរឈ្មោះវិញ

0
116

មាន​ខាង​ក្រុមហ៊ុ​នមួយមានឈ្មោះថា ABBC Foundation បានបង្កើត​លុយឌីជីថល ឬភាសាអង់គ្លេស​គេហៅថា Cryptocurrency នោះដោយបានយកឈ្មោះក្រុមហ៊ុនលក់រាយ​ លក់ដុំទំនិញគ្រប់មុខ​តាមអនឡាញ​របស់​ Jack Ma មកដាក់ឱ្យកាក់ឌីជីថលរបស់ខ្លួន ក្រោមឈ្មោះថា Alibabacoin។

ខាង​ក្រុមហ៊ុន Alibaba ព្រោះតែខ្លាចគេ​ច្រឡំ​ថា​ខ្លួនមាន​រូបិយប័ណ្ណឌីជីថល​ដែរនោះ បានធ្វើការប្ដឹង​ទៅខាង​តុលាការអាមេរិក​ ជាពិសេ​សខ្លាច​មានបញ្ហារ​រឿងទំនុកចិត្ត​អ្នកវិនិយោគអាមេរិក តែសម្រាប់ខាង​ក្រុមហ៊ុន​កាក់ឌីជីថល ABBC ឯណោះវិញ ព្យាយាម​លើកជាទល្ហីករណ៍ថា Jack Ma មិនបាន​ប្រើប្រាស់ឱ្យអស់លទ្ធភាព​នូវ​ឈ្មោះ Alibaba នេះទេ ដោយក្រុមខាង Alibabacoin បាន​លើកឡើងទៀតថា ឈ្មោះ​​ Alibaba នេះ​មកពីពាក្យថា “យប់នៅអារ៉ាប់”។

ខាង Alibaba ធ្វើការ​ចោទប្រកាន់ថា កាលណា​ដាក់ឈ្មោះដូចគ្នាបែបនេះ នឹង​ធ្វើឱ្យមានការភ័ណ្ឌច្រឡំ​សម្រាប់អ្នកវិនិយោគ ខណៈដែលក្រុមហ៊ុននេះមានតម្លៃ​ប្រហាក់ប្រហែល ៤៦៧ពាន់លានដុល្លារ​នៅលើផ្សារហ៊ុន ជាមួយគ្នានេះដែរ ​ខាង Alibaba ក៏ព្រួយបារម្ភថា​ខូចឈ្មោះយីហោរបស់ខ្លួនផងដែរ។

ក្រោយពីធ្វើការតវ៉ាគ្នានៅលើតុលាការ​អស់ជាច្រើនខែមក ខាង ABBC បានធ្វើការសម្របសម្រួល និង​ព្រម​ដូរឈ្មោះកាក់របស់ខ្លួនចេញ ដោយបានប្ដូរទៅឈ្មោះទៅជា ABBC Coin វិញ។

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន ABBC បាន​ទទួលប្រាក់រហូត​៣.៥លានដុល្លារពេលធ្វើ ICO ដោយហេតុតែមាន​ឈ្មោះ Alibaba មកជាប់ជាមួយកាក់របស់ខ្លួននេះ។

អត្ថបទដោយ៖ ខុន សក្ក័ដា

LEAVE A REPLY

Please enter your comment!
Please enter your name here