សំណួរទាំង៤ដែលត្រូវសួរខ្លួនឯងមុននឹងឈានចូលអចលនទ្រព្យ

0
1214
រូបភាពពី OCIC

វិស័យអចលនទ្រព្យកម្ពុជាមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០១៧កន្លងមកក្នុងនោះផងដែរ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអនុម័តលើគម្រោងសរុបចំនួន ៣,៤១៨ នៅទូទាំងប្រទេស។

វិស័យអចលនទ្រព្យបានរីកសុះសាយទូទាំងប្រទេសដែលជាភាពទាក់ទាញយ៉ាងខ្លាំងមិនថាវិនិយោគិនបរទេស ឬក្នុងស្រុកនោះទេមានការចាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យ អចលនទ្រព្យយ៉ាង ខ្លាំង ក្លា។

សម្រាប់អ្នកដែលចង់ប្រឡូកក្នុងវិស័យអចលនទ្រព្យត្រូវត្រៀមអ្វីខ្លះ ឬត្រូវដឹងអ្វីខ្លះទើបអាចឈាន ចូល អចលនទ្រព្យដោយមានទំនុកចិត្ត។ខាងក្រោមនេះជាសំណួរទាំង៤ដែល ត្រូវសួរខ្លួនឯងមុន និង សម្រេច ឈានចូលអចលនទ្រព្យ៖

១.តើអ្នកដឹងអ្វីខ្លះពីអចលនទ្រព្យ?

ជាការពិតណាស់ចំណេះដឹង ជាចំណុចសំខាន់បំផុតនៃការចាប់ផ្តើមការងារ ព្រោះចំណេះដឹង​ ​ជា​ការ​សំ​ដៅ​លើ​ការ​ចេះ​ ​ប្រមូល​ព័ត៌មាន​យ៉ាងដូច​ម្តេច​ឲ្យបាន​គ្រប់ជ្រុងជ្រោយ​ ​ ដើម្បី​អាច​ទទួល​បាន​ព័ត៌មាន​បើក​ផ្លូវ​ ​និង​ព័ត៌មាន​ពាក់​ព័ន្ធក្នុង​វិស័យ​ដែល​យើង​ត្រូវ​ផ្តល់​សេវាកម្ម​ ​ឬ​វិនិយោគ​។អ្នកត្រូវយល់​ដឹងឲ្យបាន​ច្បាស់ពីអចលនទ្រព្យបើអ្នកមិនទាន់ស្គាល់ច្បាស់ពីវានោះទេអ្នកនឹងប្រឈម មុខជាមួយនិងបញ្ហាជាច្រើនពេលចាប់ផ្តើមឈានចូល។

២.តើអ្នកមានគោលដៅច្បាស់លាស់ឬនៅ?

ការកំណត់គោលដៅឲ្យបានច្បាស់លាស់ជារឿងដែលចាំបាច់បំផុតដែលអ្នកត្រូវតែធ្វើមុនដំបូងគេ ហើយត្រូវកំណត់គោលដៅមួយសម្រាប់ខ្លួនឯងថាចង់វិនិយោគលើអ្វី ប្រសិនបើវិនិយោគលើដី ​ត្រូវ​ដឹង​ថា​ដី​កន្លែងណា​ល្អ​ ​និង​ងាយ​ចំណេញ​ប្រាក់ ពេលដែលវិនិយោគនឹងមិនមានការខាតបង់។

បើអ្នកមានគោលដៅច្បាស់លាស់ហើយវានិងមានភាពងាយស្រួលក្នុងការវិនិយោគ ដោយរៀបចំផែនការបានយ៉ាងល្អនៅក្នុងដំណើរការវិនិយោគ។

៣.តើអ្នកចេះកសាងទំនុកចិត្តឬនៅ?

​​អ្វី​ដែល​សំខាន់​បំផុត​ ​និង​មុនដំបូង​គេ​ ​គឺ​ត្រូវ​ក​សាង​កេរ្តិ៍​ឈ្មោះ​ ​ព្រោះ​កេរ្តិ៍​ឈ្មោះ​ជា​រឿង​ចាំបាច់​សម្រាប់​ជោគជ័យ​រយៈពេល​វែង​ ហើយការកសាងកេរ្តិ៍ឈ្មោះជារឿងមួយដែលសំខាន់​នៅក្នុងការកសាងទំនុកចិត្តមិនថាចំពោះខ្លួនឯង ឬដៃគូរសហការ និងអតិថិជននោះទេ។

​ទោះបី​មុនពេល​ចេញទៅ​ធ្វើការ​ ​បុគ្គលិក​ត្រូវតែ​ទទួល​បានការ​បណ្តុះ​បណ្តាល​ជាមុន​សិន​ ​ដូចជា​ ​ជំនាញ​ក្នុង​ការ​និយាយ​ ​ជំនាញ​ក្នុង​ការ​ទំនាក់ទំនង​ភ្ញៀវ​ ​ជំនាញ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​អតិថិជន​ ​និង​ជំនាញ​ក្នុង​ការទិញ​ ​លក់​ ​ជួល​ ​ដោយ​ជោគជ័យ​។

៤.ត្រៀមខ្លួនប្រឈមនឹងហានិភ័យឬនៅ?

នៅក្នុង​វិស័យ​ណាមួយ​ក៏ដោយ​តែងតែមាន​ហានិភ័យ​ ​ដូច្នេះហើយកំឡុងពេលវិនិយោគ​គឺមានការ​ប្រឈម​​នឹង​ហានិភ័យ​ច្រើន​ ​ហេតុនេះ​ដើម្បី​បញ្ចៀស​ហានិភ័យ​ ​និង​ការបាត់បង់​ទំនុកចិត្ត​ ​គឺ​ត្រូវត្រៀមខ្លួន​ប្រឈមនិងហានិភ័យជាមុនដើម្បីពង្រឹងខ្លួនឯង ហើយងាយស្រួលដោះស្រាយរាប់​បញ្ហាទាំងអស់​ដោយ​មិន​ចាំបាច់ប្រើពេលច្រើនក្នុងការដោះស្រាយហើយមិនមានហានិភ័យដល់ខ្លួនឯង។

LEAVE A REPLY

Please enter your comment!
Please enter your name here