រដ្ឋាភិបាលថៃគ្រោងនឹងធ្វើរឿងមួយនេះ ខណៈពលរដ្ឋថៃលង់ខ្លួននឹងបំណុលកាន់តែជ្រៅ

0
1967

ប្រជាជនថៃ គឺជាប្រជាជនដែលជំពាក់បំណុលគេច្រើនបំផុត បើប្រៀបធៀងទៅនឹងប្រជាជនផ្សេងនៃ ប្រទេសក្នុងតំបន់អាស៊ាន។ តាមពិតទៅបំណុល​របស់ប្រជាជនថៃកើនឡើងមកដល់កម្រិតខ្ពស់គួរឲ្យកត់សម្គាល់តាំងពី ឆ្នាំ ២០០៩មកម្ល៉េះ។ បើគិតត្រឹមឆ្នាំ ២០១៨ គ្រួសារប្រជាជនថៃ ជាមធ្យម ចំនួន ៣១៦ ៦២៣បាត( ប្រមាណ ៩៩៩៥ដុល្លារអាមេរិក)។

ដោយមើលឃើញថា ប្រជាជនថៃ ជំពាក់បំណុលគេកាន់តែច្រើន ជាពិសេសប្រជាជនចំណូលទាប ដូច្នេះ រដ្ឋាភិបាលថៃ គ្រោងចេញគោលការណ៍ថ្មីគឺគ្រោងបញ្ឈប់មិនឲ្យប្រជាជនចំណូលទាបទៅខ្ចីលុយ តាមរយៈ កម្ចីក្រៅផ្លូវកា​រ( ក្រៅពីគ្រឹះស្ថានហិរញ្ញវត្ថុ) ហើយគ្រោងនឹងធ្វើឲ្យអ្នកផ្ដល់កម្ចីក្រៅផ្លូវការទៅជាប្រព័ន្ធផ្ដល់កម្ចីផ្លូវការទាំងអស់។

បើតាប្រសាសន៍របស់លោក Apisak Tantivorawong រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ បានឲ្យដឹងថា ការចេញគោលការណ៍នេះ វាមើលទៅហាក់មានហានិភ័យសម្រាប់រដ្ឋ ប៉ុន្តែវាជួយឲ្យបំណុលមានគុណភាព ពោលគឺជួយប្រជាជនចំណូលទាប ក្នុងការចំណាយក្នុងការរស់នៅ ហើយជួយកុំឲ្យពួកគេលង់ខ្លួននឹងបំណុលតទៅទៀត។

តាមពិតទៅ កន្លងមក ធនាគាររដ្ឋ ជាអ្នកផ្ដល់កម្ចីទិញផ្ទះសម្រាប់ប្រជាជនចំណូលទាប តែខណៈតម្លៃអចលនទ្រព្យកាន់តែកើនឡើង នោះពួកគេនឹងមានលទ្ធភាពក្នុងការសងត្រលប់នៅក្នុងរយៈពេលមួយទសវត្សខាងមុខទៀត ដូច្នេះ រដ្ឋាភិបាលថៃ គ្រោងបញ្ចេញគម្រោងលំនៅឋានសម្រាប់ប្រជាជនក្រីក្រទាំងនោះ។

បើយោងតាម ក្រុមប្រឹក្សា អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិថៃ បានឲ្យដឹងថា គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០១៨ កន្លងទៅនេះ បំណុលគ្រួសារប្រជាជនថៃ សរុប មានប្រមាណ ១២.៥៦ពាន់ពាន់លានបាត ពោលគឺកើនឡើង ៥.៩% ធៀបនឹងរយៈពេលដូចគ្នានៃ ឆ្នាំ ២០១៧ ហើយបំណុលកាន់តែកើនឡើងដោយសារប្រជាជនថៃ ខ្ចីលុយទិញយានយន្ត និងទិញផ្ទះជាដើម។

តាមពិតទៅ កត្តាមួយចំនួនដែលធ្វើឲ្យបំណូលក្នុងគ្រួសាររបស់ប្រជាជនថៃកើនឡើង គឺដោយសារ ការថយចុះនៃ សេដ្ឋកិច្ចថៃ ជាពិសេសការធ្លាក់ថ្លៃ នៃផលិតផលកសិកម្ម គួបផ្សំជាមួយការចំណាយក្នុងការស់នៅកាន់តែកើនឡើងផងនោះ ធ្វើឲ្យគ្រួសារ ដែលមានចំណូល ៣ម៉ឺនបាត ឬតិចជាងធ្លាក់ខ្លួនទៅក្នុងរណ្ដៅបំណុលបន្ថែមទៀត៕

អត្ថបទដោយ៖ ហុង

 

LEAVE A REPLY

Please enter your comment!
Please enter your name here