គ្មានទេគម្រោងបច្ចេកវិទ្យាធ្វើ Silicon Valley ដូចកាលីហ្វញ៉ានោះ ទោះបីសេដ្ឋកិច្ចឌីជីថលកម្ពុជារីកមច្រើនក៏ដោយ

0
1183

បើយើងសម្លឹងមើលទៅប្រទេសរីកចម្រើនល្បីៗខាងផ្នែកសេដ្ឋកិច្ច ដូចជាអាមេរិក ចិន ជប៉ុន និងប្រទេសជាច្រើនទៀតដែលមានធនធានមនុស្សច្រើន ជាពិសេសទៀតគឺ មានបច្ចេកវិទ្យាថ្មីៗ និង ការចាប់ផ្ដើមរកស៊ីលើវិស័យបច្ចេកវិទ្យា (Tech Start Up) ជាដើម ។

ជាងនេះបើយើងក្រឡេកមកមើលកម្ពុជាយើងវិញ មួយរយៈចុងក្រោយនេះ កម្ពុជាយើងហាក់មានសន្ទុះខ្លាំងលើរឿងបច្ចេកវិទ្យានេះ ព្រោះតែបណ្ដាញអ៊ីនធើណែតមានស្ទើគ្រប់កន្លែង ជាមួយយុវជនជំនាន់ក្រោយដែលបាននឹងកំពុងចាប់អារម្មណ៍ លើជំនាញឌីជីថលនេះទៀតផង ។

ក្នុងនោះដែរ បើយោងតាមសម្ដីរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាននិយាយក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីគោលនយោបាយ និង ទិសដៅនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា ថា “ ខ្ញុំសូមគូសបញ្ជាក់ថា កម្ពុជាមិនមានគោលដៅប្រែក្លាយខ្លួនទៅជា ស៊ីលីខន-វែលី (Silicon Valley) ឬ យូនី-ខន (Unicorn) សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនោះទេ “ ។

លោកបន្ដថា តែផ្ទុយទៅវិញ ទិសដៅជាយុទ្ធសាស្រ្ដ របស់កម្ពុជា គឺបង្កើតនូវបរិយាកាសឌីជីថលមួយប្រកបដោយជវភាព និង មានមូលដ្ឋានគ្រឹះរឹងមាំ ដែលផ្ដល់លទ្ធភាពឲ្យក្រុមហ៊ុន ទាំងតូច ទាំងធំ នៅក្នុងស្រុក អាចភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់តម្លៃសកលនៃសេដ្ឋកិច្ចឌីជីថល នៅក្នុងតំបន់ និង ក្នុងពិភពលោក និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងហានិភ័យផ្សេងៗ ។

គួរបញ្ជាក់ផងដែរថា Silicon Valley គឺជាទីកន្លែងដែលប្រមូលផ្ដុំដោយអ្នកចាប់ផ្ដើមខាងផ្នែកបច្ចេកវិទ្យាថ្មីៗ និងបណ្ដុំនៃបណ្ដាញសង្គមល្បីៗដែលយើងកំពុងប្រើប្រាស់រាល់ថ្ងៃ ដូចជា Facebook , Google, YouTube, Twitter ជាពិសេសគឺជាសម្បុកបច្ចេកវិទ្យាតែម្ដង ។

ជម្រាបដែរថា កម្ពុជាយើងគ្មានគម្រោងក្លាយខ្លួនទៅជា Silicon Valley ទេ ព្រោះតែធនធានយើងនៅមានកម្រិតច្រើន ដូច្នេះយើងអាចត្រូវការពេលវេលាច្រើនទៀតដើម្បីវិវត្តខ្លួនឈានជើងចូលសេដ្ឋកិច្ចឌីជីថលកាន់តែខ្លាំងជាងមុន ៕

អត្ថបទដោយ ៖ ឆាំ មករា

 

LEAVE A REPLY

Please enter your comment!
Please enter your name here