Jack Ma អាជីវកម្មខ្លាំងត្រូវមានលក្ខណ:ពិសេសមួយផ្ទាល់ខ្លួន ដែលអាជីវកម្មផ្សេងគ្មានដូចយើង

0
1126

លោក Jack Ma គឺជាស្ថាបនិកក្រុមហ៊ុន Alibaba Group ហើយលោកគឺជាសហគ្រិនម្នាក់ដ៏ឆ្នើមប្រចាំអាស៊ីផងដែរ ។​ ជាទូទៅលោកតែងតែចែករំលែកនូវបទពិសោធន៍ល្អផ្ទាល់ខ្លួនផ្សេងៗទៅកាន់អ្នកជំនាន់ក្រោយគោលបំណងគឺចង់អោយយើងគ្រប់គ្នាទទួលបានជោគជ័យដូចជារូបលោក។ មហាសេដ្ឋីរូបនេះក៏ធ្លាប់លើកឡើងថា “អាជីវកម្មខ្លាំងត្រូវមានលក្ខណ:ពិសេសមួយផ្ទាល់ខ្លួន ដែលអាជីវកម្មផ្សេងគ្មានដូចយើង”

ចំណុចដែលលោក Jack Ma បានលើកឡើងនេះគឺចង់ផ្តល់ដំបូន្មានទៅដល់ម្ចាស់អាជីវកម្មទាំងអស់អោយខិតខំពង្រឹង និងពង្រីក ហើយខិតខំអភិវឌ្ឍន៍ កែច្នៃអ្វីៗដែលថ្មី នោះទើបអាជីវកម្មរបស់អ្នកអាចយកឈ្នះគេបាន ។ អ្នកមិនត្រូវបណ្តោយអោយអាជីវកម្មរបស់អ្នកស្ថិតនៅក្នុង សភាពមួយដែលសាមញ្ញ និងដដែលៗ មិនមានការផ្លាស់ប្តូរ និងមិនមានអ្វីពិសេសនោះទេ ។ ជាក់ស្តែងក្រុមហ៊ុន Alibaba របស់លោក Jach Ma បានបង្កើតទិវាមួយគឺទិវា Single Day ហើយនៅក្នុងថ្ងៃនោះដែរ ក្រុមហ៊ុនបានបញ្ចុះតម្លៃពិសេសចំពោះអតិថិជនទាំងអស់ដែលប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុមនេះ ។ ហើយនៅមានចំណុចពិសេសៗជាច្រើនទៀតដែល Alibaba មានហើយអាជីវកម្មដ៏ទៃគ្មាន ។

លោក Jack Ma ក៏ធ្លាប់បានលើកឡើងដែរថា តាំងពីពេលដែល Alibaba ចាប់កំណើតមកទល់បច្ចុប្បន្ននេះ មិនខ្វះទេក្រុមហ៊ុនដែលរកស៊ីដូចគ្នាទៅនិង Alibaba នោះ ប៉ុន្តែអ្នកដឹងទេថាមកពីមូលហេតុអ្វីដែលក្រុមហ៊ុនទាំងនោះ មិនអាចប្រជែងជាមួយ Alibaba បាន ហើយមិនអាចរស់យូរអង្វែងដូច Alibaba បាននោះ ។ ចម្លើយគឺមិនពិបាកនោះទេ ដោយសារតែ Alibaba មានមេដឹកនាំពិសេស មានបុគ្គលិកពិសេស មានសេវាកម្មពិសេស និងមានចំណុចពិសេសជាច្រើនទៀតដែលក្រុមហ៊ុនរបស់ពួកគេគ្មាន និងមិនអាចធ្វើបានដូច Alibaba ។

ដូច្នេះហើយបើតាមការលើកឡើងរបស់លោក Jak Ma នេះគ្រប់អាជីវកម្មទាំងអស់ប្រសិនបើមិនចង់អោយគូរប្រជែងអាចយកឈ្នះបានអ្នកត្រូវតែសិក្សារអោយយល់ពី ចំណុចខ្លាំង ចំណុចខ្សោយ ព្រមទាំងរកអោយឃើញនូវអ្វីដែលជាលក្ខណះពិសេសដាច់គេរបស់អាជីវកម្មអ្នក នោះទើបអាជីវកម្មអ្នកអាចប្រកួតប្រជែងជាមួយអាជីវកម្មដ៏ទៃទៀតបាន ។

អត្ថបទដោយ នេន សុធា (Leadership Writer)  

LEAVE A REPLY

Please enter your comment!
Please enter your name here