មហាសេដ្ឋីJack Ma ជ្រើសរើសមកទស្សនាខេត្តសៀមរាប​មុនគាត់ចូលនិវត្តន៍នៅខែកញ្ញាឆ្នាំនេះ

0
2522

នៅសល់មិនដល់៦ខែទៀតទេ ​សហគ្រិនឆ្នើមបំផុត​មួយរបស់ចិនគឺលោក​ Jack Ma នឹងចូលនិវត្តន៍ពីក្រុមហ៊ុនអាលីបាបាដែលគាត់បានបង្កើតទ្បើងអស់ជាង២០ឆ្នាំ។​​ហើយមុនដល់ថ្ងៃចូលនិវត្តន៍ គាត់បានមកដល់ខេត្តសៀមរាប​កាលពីល្ងាចម្សិលមុិញនេះ។

នេះជាកិត្តយសណាស់ សម្រាប់ខេត្តសៀមរាប​ដែលមានប្រាសាទបុរាណខ្មែរ​ជាច្រើន​បានទាក់ទាញមនុស្សល្បីដូចជា Jack Ma ​មកស្រុកខ្មែរបាន​ ខណះពេលដែលគាត់ជិតផុតអាណាត្តិ​ជាប្រធាន​ក្រុមហ៊ុនយក្សអាលីបាបាទៅហើយនោះ។

លោក​ Daniel Zhang ដែលជានាយកប្រតិបតិ្តសព្វថ្ងៃ​របស់អាលីបាបា​នឹងកាន់តំណែងជំនួស​​Jack Ma ចាប់ពីខែកញ្ញា២០១៩​នេះតទៅហើយ។​​ដោយអាយុទើបតែជាង​៥៤ឆ្នាំ​Jack Ma នៅមានពេលវេលាច្រើនទៀត ដើម្បីសម្រេចនូវក្តីស្រមៃ​របស់លោក​ដែលចង់​ធ្វើជាច្រើន​ទៀត​ដែលក្នុងនោះមានការបង្រៀនក្នុងវិស័យអប់រំផងដែរ។

គួរបញ្ជាក់ផងដែរថា​​ថ្ងៃនេះមានកម្មវីធីជជែកគ្នាមួយស្តីសេដ្ឋកិច្ចឌីជីថល​​នៅសណ្ឋាគារ​ភ្នំពេញ​ដែលនឹងមានការចូលរួម​របស់​លោក Cherry Huang ដែលជាប្រធាន​របស់​ក្រុមហ៊ុន​អាលីផេ​ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន​អាលីបាបា​របស់Jack ma ​ដែរ៕

អត្ថបទដោយ៖ ​សំ កុសល
អ្នកនិពន្ធសៀវភៅ​​ "ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ"
សៀវភៅទី២​របស់ខ្ញុំ​ “លក់អារម្មណ៍” ចេញលក់ថ្មីៗនេះ
ទំនាក់ទំនងភ្នាក់ងារលក់ 092 575823
ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal

LEAVE A REPLY

Please enter your comment!
Please enter your name here