ប្រជាជនឥណ្ឌូនេស៊ី ស្គាល់ជាតិរថភ្លើងក្រោមដី តម្លៃជាង ៣ពាន់លានដុល្លារ ជាលើកដំបូង

0
1191

រដ្ឋធានីហ្សាកាតារបស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអង្គារនេះ បានបើកដំណើរការរថភ្លើងក្រោមដី ដែលមានតម្លៃប្រមាណជាង ៣ពាន់លានដុល្លារអាមេរិក ជាលើកដំបូង ដើម្បីកាត់បន្ថយការកក់ស្ទះចារចរណ៍នៅតាមដងផ្លូវ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channelnewsasia នាមុននេះបន្តិច។

រថភ្លើងក្រោមដីនេះ ត្រូវបានបង្កើតឡើងដោយអ្នកជំនាញ និងជាការផ្តល់មូលនិធិដោយផ្ទាល់របស់ប្រទេសជប៉ុន។ រថភ្លើងនេះ វាស្រដៀងនឹងរថភ្លើងនៅប្រទេសសិង្ហបុរីដែរ ប៉ុន្តែដំណាក់ការដំបូងៗប្រជាជនឥណ្ឌូនេស៊ី នៅមានទាន់មានអ្នកជិះច្រើនទេ ហើយអ្នកជិះភាគច្រើនដើរវង្វេងតាមស្ថានីយ៍ ព្រោះជាការជិះលើកដំបូង។

ដំណាក់កាលដំបូង​​​ រថភ្លើងក្រោមដីនេះ នឹងរត់ប្រវែង 16 គីឡូម៉ែត្រ ចាប់ពីភាគខាងត្បូង ទៅកណ្ដាលទីក្រុងហ្សាកាតា តាមបណ្តោយផ្លូវធំមួយរបស់ទីក្រុង។ រថភ្លើងត្រូវចំណាយពេលប្រហែល 30 នាទី ដើម្បីទៅដល់គោលដៅ ពោលគឺស្មើនឹងការធ្វើដំណើរដោយឡានរយៈពេលជាងមួយម៉ោង។

គួរបញ្ជាក់ថា ថ្លៃសំបុត្រជិះរថភ្លើងក្រោមដីនេះ ក្នុងម្នាក់តម្លៃ 10,000 Rupiah ស្មើនឹង 70 សេនដុល្លារអាមេរិក ហើយរថភ្លើងអាចដឹកអ្នកដំណើរបានជាង 28,000 នាក់ក្នុងមួយថ្ងៃ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here