សេដ្ឋីអាមេរិក Jim Rohn ថាមនុស្សដែលធ្វើរឿងនេះ មិនអាចក្លាយជាអ្នកមានបានឡើយ

0
3524

លោក Jim Rohn គឺជាសហគ្រិន អ្នកវិនិយោគ អ្នកនិពន្ធ និងជាវាគ្មិនដ៏ល្បីល្បាញមួយរូបរបស់អាមេរិក។ លោកត្រូវបានមនុស្សជាច្រើនស្ងើចសសើរមិនដាច់ពីមាត់ ព្រោះលោកបានជោគជ័យទាំងមុខជំនួញ និងជីវិតរស់នៅ។

សេដ្ឋីអាមេរិករូបនេះ ធ្លាប់បានលើកឡើងថា មនុស្សដែលចាយប្រាក់របស់ខ្លួនជាមុន បន្ទាប់មកទើបសន្សំប្រាក់ដែលនៅសល់ គឺមិនអាចក្លាយជាអ្នកមានបានឡើយ បើទោះបីជារូបគេនោះមានប្រាក់ខែច្រើន ឬមុខជំនួញធំយ៉ាងណាក៏ដោយ។

លោក Jim Rohn បានពន្យល់យ៉ាងដូច្នេះថា អ្នកក្រ គឺជាមនុស្សដែលចាយប្រាក់របស់ខ្លួនជាមុន បន្ទាប់មកទើបសន្សំប្រាក់ដែលនៅសល់។ អ្នកមាន គឺជាមនុស្សដែលដកប្រាក់មកសន្សំជាមុនសិន បន្ទាប់មកទើបចាយប្រាក់ដែលនៅសល់។ ប្រាក់មានចំនួនដូចគ្នា ប៉ុន្តែគំនិតគឺខុសគ្នាទាំងស្រុង។

លោកបានលើកឧទាហរណ៍ពីមានមនុស្សពីរនាក់ ដែលរកប្រាក់ចំណូលបាន ១០០ដុល្លារក្នុងមួយខែដូចគ្នា ហើយពួកគេទាំងពីរនាក់ទទួលបានការតម្លើងប្រាក់ខែក្នុងចំនួនស្មើៗគ្នា ក្នុងរយៈពេល១០ឆ្នាំក្រោយមក ប្រសិនបើយើងបានជួបគាត់ទាំងពីរនាក់នោះ យើងប្រាកដជាហៅម្នាក់ថាជាអ្នកក្រ ឯម្នាក់ទៀតថាជាអ្នកមានមិនខាន ព្រោះបុរសទាំងពីរនាក់នោះ ម្នាក់មានគំនិត៖ “ចាយសិនចាំសន្សំប្រាក់ដែលនៅសល់” ឯបុរសម្នាក់ទៀតមានគំនិត៖ “ដកសន្សំសិនចាំចាយប្រាក់ដែលនៅសល់”។

អ្នកនិពន្ធអាមេរិករូបនេះ បានសង្កត់ធ្ងន់ដែរថា ការសន្សំ គឺជាវិន័យហើយវាមិនខុសពីវិន័យផ្សេងៗទៀតនោះទេ។ វាមានប្រសិទ្ធភាពបន្តិចម្តងៗសឹងតែមិនដឹងខ្លួនឡើយ។ នៅចុងថ្ងៃនីមួយៗ ចុងសប្តាហ៍ ឬសូម្បីតែនៅចុងខែនីមួយៗ លទ្ធផលរបស់វាសឹងតែមិនអាចកត់សម្គាល់ឃើញបាន។ ប៉ុន្តែបើនៅក្នុងរយៈពេលប្រាំឆ្នាំ ឬដប់ឆ្នាំ ភាពខុសប្លែកនឹងលេចចេញយ៉ាងច្បាស់ ៕

អត្ថបទដោយ៖ សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here