លោក តែ ឡូរិន ផ្ដើមចេញរកស៊ីពីបាតដៃទទេ រហូតក្លាយជាស្ថាបនិក សាកលវិទ្យាល័យវេស្ទើន

0
3818

លោក តែ ឡូរិន ជាសាកលវិទ្យាធិការសាកលវិទ្យាល័យឯកមួយនៅកម្ពុជា គឺសាកលវិទ្យាល័យ វេរស្ទើន ហើយក៏ជាស្ថាបនិកសាលាចំណេះដឹងទូទៅ វេស្ទើនផងដែរ។
បើនិយាយពីសាលាអន្ដរជាតិ និងសាកលវីទ្យាល័យ វេស្ទើន អ្នកណាៗក៏ស្គាល់ដែរ ប៉ុន្ដែមានមនុស្សភាគតិចណាស់ដែលដឹងពីជីវប្រវត្ថិរបស់ស្ថាបនិក សាលានេះ។

លោក តែ ឡូរិន គឺជាកូនកសិកររស់នៅខេត្ដកំពង់ចាម។ លោក កើតនៅឆ្នាំ ១៩៥៨ ក្នុងសម័យសង្គមរាស្រ្ដនិយមនៅឡើយទេ។ នៅឆ្នាំ ១០៧០ លោក តែ ឡូរិន បានចាកចេញពីស្រុកកំនើតទៅបន្ដការសិក្សានៅទីក្រុងភ្នំពេញរហូតដល់ឆ្នាំ ១៩៧៤ ដោយសារមានចលនាកងទ័ពរំដោះបានចូលទៅដល់ទីនោះ ហើយតម្រូវឲ្យសាលាបិទទ្វា។

ក្នុងឆ្នាំ ១៩៧៥ ក្រោយពេលកងរំដោះប៉ូលពតចូលដល់ទីក្រុងភ្នំពេញ លោក តែ ឡូរិន ត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញ។ លោកបាននិយាយការចាកចេញពីទីក្រុងភ្នំពេញគឺលោកគ្មានអ្វីនោះទេក្រៅពីសៀវភៅមួយបង្វិច ប៉ុន្ដែដោយសារការជម្លៀសជាដំណើរវែងឆ្ញាយលោក បោះបង់វាចោះបន្ដិចម្ដងៗ ព្រោះលោកត្រូវស្ពាយសៀវភៅផងនិងស្ពាយអង្ករផង។ លោកបានបន្ដទៀតថានៅសម័យបែកប៉ូលពតនោះលោកគឺជានិស្សិតរៀនត្រៀមមហាវិទ្យាល័យពេទ្យ។
ក្រោយថ្ងៃរំដោះ ៧ មករា លោក តែ ឡួរិន មានអារម្មណ៍មួយចង់ចេញស្រុកខ្មែរ ដោយសារការបាក់ស្បាតក្នុងរបបខ្មែរក្រហម ក៏ប៉ុន្ដែភាពភ៏យខ្លាចបានត្រលប់មកម្ដងហើយម្ដងទៀតនៅពេលដែលលោកបានព្យាយាមចេញទៅប្រទេសថៃ។ ក្នុងអំឡុងពេលភៀសខ្លួនចូលទៅក្នុងប្រទេសថៃ ជាអកុសលភរិយារបស់លោកដែលបានចាប់ឲ្តរៀបការនៅសម័យខ្មែរក្រហមត្រូវបានស្លាប់ ដោយសារការទ្រាំការលំបាកផ្ទួនៗមិនបាន។
យ៉ាងណាមិញនៅឆ្នាំ ១៩៨១ លោក តែ ឡូរិន ក៏បានសម្រេចបំណងដោយបានទៅដល់ប្រទេសបារាំង។ ឆាកជីវិតថ្មីចាប់ផ្ដើមនៅលើទឹកដីប្រទេសបារាំង ការងារដំបូងរបស់លោក តែ ឡូរិន គឺជាអ្នក លាងចាន នៅក្នុងភោជនីដ្ឋានមួយកន្លែងនៅទីកណ្ដាលទីក្រុងបារីសនៃប្រទេសបារាំង។ ពីឆ្នាំទៅមួួយឆ្នាំ លោកក៏បានអភិវឌ្ឍន៍ចេញពីលាងចាន ទៅជាជំនួយការចុងភៅ បន្ទាប់មកទៅអ្នករត់តុ បន្ទាប់មកក្លាយជាអ្នកទទួលខុសត្រូវគួរសមក្នុងភោជនីដ្ឋាននោះ។

លោក តែ ឡូរិន បានបន្ដទៀតថាបន្ទាប់ពីធ្វើបុគ្គលិកឲ្យគេបានបុ៉ន្មានឆ្នាំ លោកក៏បែកគំនិតចង់ចេញរកស៊ីខ្លួនឯង។ តាមរយៈការរកស៊ីដំបូងរបស់លោក គឺជាលក់ដូរចល័ត។ ការបើកលក់ដំបូងរបស់លោកគឺមានលក្ខណៈស្ដង់ ហើយលោកបានលក់ផលិតផលមួយប្រភេទ មកពីប្រទេសចិន។ លោកបានដើរលកើទៅតាម Mall ធំនៅក្នុងប្រទេសបារាំងហើយបានឆ្លងពីខេត្ដមួយទៅខេត្ដមួយ។ លោកបានបញ្ជាក់ថាការលក់បែបនេះគឺពីមួយឆ្នាំទៅមួយឆ្នាំធ្វើឲ្យគាត់ មិនដែរបាននៅកន្លែងឡើយ។ លើសពីនេះលោកបាននិយាយថាទោះស្ថិតក្នុងស្ថានភាពធ្វើការលាងចានឲ្យគេ ឬបើកអាជីវកម្មខ្លួនឯងក៏ដោយក៏លោកនៅតែឆ្លៀតពេលទៅរៀនភាសាបារាំង និងជំនាញផ្សេងៗបន្ថែមទៀតនៅពេលល្ងាច។
ក្រៅយពេលដែលលោក តែ ឡូរិន បានឈប់ធ្វើអាជីវកម្មបែបចល័ត លោកបានចាប់ផ្ដើមក្លាយជាពាណិជ្ជករមួយរូបដែលមានហាងលក់ដូរត្រឹមត្រូវ ហើយលោកក៏បន្ដឆ្លៀតរៀនរហូទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យមួយនៅក្នុងប្រទេសបារាំង វាជាសញ្ញាបត្របញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនិងធនាគារ។

លោក តែ ឡូរិន បានលើកឡើងថាអ្វីដែលបានផ្លាស់ប្ដូរគាត់ខ្លាំងគឺការធ្វើជំនួញជោគជ័យ លោកធ្វើជំនួសក្នុងប្រទេសបារាំងតាំងពីបាតដៃទទេ រហូតដល់មានលុយច្រើនអាចទិញផ្ទះ ទិញរថយន្ដល្អជិៈនិងមានប្រាក់រាប់លានដុល្លារ។ លោកបានបញ្ជាក់ទាំងអស់នេះគឺបានពីការខិតខំប្រឹងប្រែង សន្សំសំចៃ និងការតស៊ូលំបាករបស់លោក វាមិនអាចធ្លាក់ចុះពីលើឃើញបាននោះទេ។
ក្រោយពេលត្រលប់មកទីក្រុងភ្នំពេញវិញក្នុងអំឡុងឆ្នាំ ១៩៩៥ លោកក៏បានចាប់អារម្មណ៏ទៅលើអាជីវកម្មមួយដែលផ្ដោមទៅលើវិស័យអប់រំ ដោយមើលឃើញថាវិស័យអប់រំជាវិស័យចម្បងដែលមានប្រទេសណាក៏ត្រូវការក៏ដូចជាលលើកតម្កើង ហើយមួយវិញទៀតលោកមើលឃើញថាវិស័យអប់រំនៅកម្ពុជាគឺនៅមានកម្រិតនៅឡើយ ដូច្នេះលោកក៏សម្រេចចិត្ដវិនិយោគលើវិស័យអប់រំនៅកម្ពុជា។

សាកលវិទ្យាធិការ រូបនេះបានបន្ដទៀតថា លោកបានចាប់ផ្ដើមបើកសាលាចំណេះដឹង ទូទៅវេស្ទើនដំបូងក្នុងឆ្នាំ ២០០៣។ ការចាប់ផ្ដើមដំបូងរបស់លោកគឺមានសិស្សតែជាង ២៦២ នាក់គត់ ប៉ុន្ដែរហូតដល់ពេលសិស្សនៅសាលាវេស្ទើនចាប់ពីថ្នាក់មតេយ្យដល់ទី ១២ មានចំនួនរហូតដល់ខ្ទង់ពាន់នាក់។

លោក តែ ឡូរិន ក្រើនរំលឹកថាកត្ដាដែលជំរុញឲ្យលោកជោគជ័យរហូតមកដល់សព្វថ្ងៃគឺ ប្រសិនបើអ្នកការតាំងចិត្ដធ្វើអ្វីមួយហើយគឺអ្នកត្រូវបើកចិត្ដថាត្រូវធ្វើវាអោយដល់គោលដៅ។ មួយវិញទៀតគឺទាមទារឲ្យអ្នកមានបទពិសោធន៍ឲ្យបានច្រើន មានផែនការអាជីវកម្មច្បាស់លាស់ បន្ទាប់មកទៀតអ្នកគិតពីគុណភាពនៃសេវាកម្ម និងផលិតផលរបស់អ្នក៕

អត្ថបទដោយ៖ ធូរ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here