ស្ថាបនិក Dunkin Donuts ខ្ចីលុយគេតិចតួចធ្វើដើមទុនចេញរកស៊ី រហូតក្លាយខ្លួនជាសេដ្ឋីល្បីឈ្មោះ

0
476

ស្ថាបនិក Dunkin Donuts គឺលោក William Rosenberg គឺជាសេដ្ឋីល្បីឈ្មោះម្នាក់ ហើយក្រុមហ៊ុន ​របស់លោករកចំណូលបានជាង៨០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៦ តាមរយៈការលក់ Franchise ដែលជាហ្វ្រេនឆាយលំដាប់លេខ ៣ ធំបំផុតមួយក្នុងពិភពលោក និងមានទីតាំងប្រហែលជា ១១,០០០ សាខានៅលើពិភពលោក។

លោក William Rosenberg កាលនៅពីកុមាគឺពិតជាលំបាកខ្លាំងណាស់ ពីព្រោះលោកកើតក្នុងត្រកូលគ្រួសារក្រីក្រមួយ ដូច្នេះហើយទើបលោកត្រូវបោះបង់ចោលការសិក្សាត្រឹមអាយុ ១៤ ឆ្នាំ ហើយពេលនោះលោករៀនត្រឹមថ្នាក់ទី ៥ ប៉ុណ្ណោះ ។ លោកបានចេញមករកការងារធ្វើ ហើយឱ្យគេគាត់ធ្វើការស្ទើរគ្រប់មុខ រហូតបានក្លាយជាអ្នក​គ្រប់គ្រងផ្នែកលក់ក្នុងក្រុមហ៊ុនមួយពេលគាត់អាយុ២១ឆ្នាំ។

ដោយសារតែការងារខាងលើបានផ្តល់ចំណូលអោយលោក ចំនួន ១៥០០ ដុល្លា លោកក៏បានខ្ចីលុយគេបន្ថែម ១០០០ ដុល្លាទៀតដើម្បីចេញរកស៊ីដោយខ្លួនឯងនៅក្នុងឆ្នាំ ១៩៨៤ ដោយបើកហាងលក់កាហ្វេ នំខេក និងនំសាំងវិច ដើម្បីលក់ឱ្យកម្មកររោងចក្រ។ ក្រោយពីដំណើរការបាន ២ឆ្នាំលោកក៏បានដូរឈ្មោះហាងនេះទៅជា​​ Dunkin Donuts ហើយចាប់តាំងពីពេលនោះមកហាងនេះក៏ទទួលបានជោគជ័យហើយក្នុងឆ្នាំ ២០១៦ លោកអាចរកចំណូលបានរហូតទៅដល់ ៨០០លានដុល្លាសហរដ្ឋអាមេរិក និងចាប់ផ្តើមពង្រីកសាខាយ៉ាងច្រើន និងលក់ហ្វ្រេនឆាយបន្តររហូតទៅដល់ ១១០០០ សាខានៅជុំវិញពិភពលោក ។

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here