បើធ្វើរឿងនេះ យុវជនច្បាស់ជាមានឱកាសចេញរកស៊ីបានលឿន

0
1231

ការសម្រេចចេញរកស៊ី វាជាការសម្រេចិត្តដ៏សំខាន់មួយ សម្រាប់សហគ្រិនវ័យក្មេងទំាងឡាយ ព្រោះត្រូវលះបង់ទាំងពេល ដើមទុន ឈប់ពីកន្លែងធ្វើការក៏មាន។ តែមុខចាប់ផ្តើមចេញរកស៊ី យុវជនខ្លួនឯង ត្រូវប្រាកដថា ខ្លួនបានរៀបរយជាមុន ក្នុងការចាប់ផ្តើមចៀសវាង ការចេញរកស៊ីដោយមិនបានត្រៀមអ្វីសោះ។ ហើយចំណុចសំខាន់ក្នុងការត្រៀមសម្រាប់ចេញរកស៊ី ដ៏ល្អបំផុតនោះ គឺជំនាញ និងបទពិសោធន៍ ព្រោះវាបានបង្កើតឱកាសក្នុងការចេញរកស៊ី នេះបើតាមការបញ្ជាក់របស់កញ្ញាលីម ហ៊ួង។

កញ្ញាលីម ហ៊ួង ស្ថាបនិកក្រុមហ៊ុន First solution Cambodia បានថ្លែងប្រាប់ Business Cambodia ថា មុខនិងចេញរកស៊ី យុវជនត្រូវតែត្រៀមទំាងចំណេះដឹងទន់(Soft Skill) ជំនាញរឹង។ និយាយរួម គឺយុវជនត្រូវមានជំនាញ និងបទពិសោធន៍ច្បាស់លាស់ ព្រោះវាបានបង្កើតឱកាសសម្រាប់ចេញរកស៊ី មិនអាចចេញរកស៊ីហើយ បានរៀនចំណុចនេះទាំងនេះទេ ព្រោះអាចបរាជ័យ ច្រើនជាងជោគជ័យ។

ជាការពិតណាស់ ពេលដែលសហគ្រិនម្នាក់បានប្រើប្រាស់ជំនាញ ដែលខ្លួនស្រឡាញ់ បូកផ្សំជាមួយបទពិសោធន៍ ច្នៃទៅជាមុខរបរ នោះកត្តាជោគជ័យពិតជាមានច្រើន។

អាស្រ័យហេតុនេះ យុវជនខ្លួនឯង បើច្បាស់ថាខ្លួនឯងចង់ចេញរកស៊ីហើយ ត្រូវតែស្វែងរករៀនជំនាញមួយឲ្យច្បាស់ និងប្រឹប្រែងធ្វើការងារយកបទពិសោធន៍ ចាំចេញរកស៊ី ចៀសវ់ាងចេញរកស៊ីទាំងប្រថុយប្រថាននាំឲ្យបរាជ័យ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

LEAVE A REPLY

Please enter your comment!
Please enter your name here