មកស្គាល់ម្ចាស់ហ្រ្វេនឆាយយីហោល្បីៗ២រូបដែលចេញរកស៊ីកំឡុងពេលធ្វើការ រួចទិញក្រុមហ៊ុនខ្លួនធ្វើការវិញ

0
1013

ជារឿងកម្រដែលបុគ្គលិកធ្វើការសុខៗស្រាប់តែចរចាទិញក្រុមហ៊ុនខ្លួនកំពុងធ្វើការមកកាន់កាប់ ហើយពង្រីកអាជីវកម្មនេះឲ្យធំធាត់ជាងមុនក្លាយជាក្រុមហ៊ុនតម្លៃរាប់លានដុល្លារ ដោយចាប់ផ្តើមពីបុគ្គលិកធ្វើការត្រុកៗ ក្លាយជាសហគ្រិនឆ្នើមហើយបានដឹកនាំអាជីវកម្មចូលទីផ្សារអន្តរជាតិ បោះទីតាំងច្រើនប្រទេស និងមានវិសាលភាពអាចពង្រីកបន្តបានទៅទៀត។

បុរសទីមួយ គឺស្ថាបនិក 7-ELEVEN ដែលជាអតីតបុគ្គលិកក្រុមហ៊ុនទឹកកករូបនេះ បានចាប់ផ្តើមយក ស៊ុត ទឹកដោះគោ ពីកសិដ្ឋាន និងនំបុ័ង ពីហាងល្បីក្នុងរំបន់មួយ មកផ្ញើរលក់នៅហាងលក់ទឹកកកចំនួន ១៦ កន្លែង របស់ក្រុមហ៊ុនមេគាត់នៅក្នុងទីក្រុង Dallas។ ហើយបានប្រើឈ្មោះ 7-Eleven ជានៅឆ្នាំ១៩៤៦ និងបានពង្រីកសាខាជាបន្តបន្ទាប់រហូតមានលុយទៅទិញរោងចក្រទឹកកករបស់មេគាត់ទៅទៀត ។

លោក Joe C Thompson បានទិញភាគហ៊ុនក្រុមហ៊ុននេះថែមទៀត ដើម្បីចូលទីផ្សារហ៊ុន ដោយកូនប្រុសរបស់គាត់លោក John Philp Thompson បានក្លាយជាប្រធាន និងជាអគ្គនាយកប្រតិបត្តិរបស់ 7-Eleven និងបន្តដឹកនាំក្រោយគាត់ចូលនិវត្តន៍ ហើយបានប្តូរពី The Southland Corporation ទៅជា 7-Eleven Inc ដែលពេលនេះក្រុមហ៊ុនតម្លៃរាប់ពាន់ដុល្លារទៅហើយ។

ចំណែកបុរសទី២ លោក Howard Schultz ពេលជួបស្ថាបនិក Starbucks ដំបូងបុរសរូបនេះបានទទួលមុខតំណែងជាអ្នកគ្រប់គ្រងផ្នែកលក់បាត់ទៅហើយ ដោយសារតែកន្លងមក គាត់មានបទពិសោធន៍ផ្នែកលក់ច្រើនហើយ ព្រោះតែចូលធ្វើការងារនេះតាំងពីរៀនចប់មក។ គាត់តែងសម្លឹងមើលទីផ្សារថ្មីៗក្រៅអាមេរិកដែលការលក់មានការរីកចម្រើនតិចតួច ដោយសម្លឹងរកប្រទេសណាដែលមានចំណូលចិត្តខ្លាំងទៅលើកាហ្វេ ដែលអាចលក់ដាច់បានច្រើនជាងនេះ ពេលនោះក៏ជាពេលដែលលោកឃើញទីផ្សារអ៊ីតាលីផងដែរ។

ប៉ុន្តែទីផ្សារអ៊ីតាលីដែលបុគ្គលិកគ្រប់គ្រងផ្នែកលក់រូបនេះសម្លឹងឃើញនោះ មិនត្រូវបានចាប់អារម្មណ៍ពីម្ចាស់យីហោ Starbucks នៅឡើយព្រោះគាត់ចង់រកស៊ីនៅអាមេរិកតែប៉ុណ្ណោះ។  ការនេះបានធ្វើឲ្យ លោក Schultz ហ៊ានចេញរកស៊ីដោយខ្លួនឯង ព្រោះគាត់ជឿជាក់លើអ្វីដែលគាត់មើលឃើញ និងវត្ថុធាតុដើមល្អៗដែលគាត់ស្គាល់អ្នកផ្គត់ផ្គង់ស្រាប់ ធ្វើឲ្យហាងកាហ្វេដែលគាត់បើកនៅទីនោះរីកចម្រើនខ្លាំង ហើយមិនទាន់ច្របាច់បញ្ចូលគ្នាជាហាងកាហ្វេស្តាបាកនោះទេ។

ក្រោយកាក់កបខ្លាំងនៅអ៊ីតាលី គាត់បានដាក់តម្លៃ៥លាន$ ដើម្បីទិញយីហោស្តាបាកផ្តាច់ពីមេចាស់របស់គាត់តែម្តង ដែលក្រុមហ៊ុនចាប់ផ្តើមវិវត្តន៍ជាហ្រ្វេនឆាយនៅឆ្នាំ១៩៨៧។ ហើយបានពង្រីកសាខានៅក្រៅប្រទេសជាច្រើនទាំងនៅអាមេរិក អឺរ៉ុប និងអាស៊ី ដែលពិសេសជាងគេគឺនៅជប៉ុន បើគិតត្រឹមបច្ចុប្បន្នយីហោស្តាបាកមានសាខាជាង២ម៉ឺន៨ពាន់ហាងហើយនៅទូទាំងពិភពលោក៕

 

អត្ថបទដោយ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here