សុផានុ១៦៨៖ ប្រើ៣ចំណុចនេះ អាចវិវត្តន៍ខ្លួនពីកូនតូប១នៅក្នុងផ្សារ មកជាហាងតម្លៃខ្ទង់ម៉ឺន$

0
1116

សុផានុ ១៦៨ គឺជាអាហារដ្ឋានបែបគ្រឿងសមុទ្រ ដែលប្រមូលផ្តុំទៅដោយមុខម្ហូបជាច្រើនប្រភេទក្នុងនោះរួមមានដូចជា ឆាមឹកម្រិចខ្ចី ឆាងាវអំពិលទុំ និងផ្សេងៗជាច្រើនទៀត បូករួមជាមួយនំប៉័ងផាក់ឡូវ បាញ់ឆែវ អាហារថ្ងៃត្រង់កំម៉្មង់ម្នាក់ 8000 រៀល និងមុខម្ហូបថ្មីគឺសត្វប្រឡាំងកាសញាំស្វាយខ្ចី ព្រមទាំងមានអាហារពេលល្ងាច ផងដែរ។ យីហោនេះ បង្កើតឡើងនៅក្នុងឆ្នាំ២០១៧ ដោយចំណាយដើមទុនតិចបំផុត ពោលគឺបើកតែហាងតូចមួយនៅក្នុងផ្សារទំនើបស្ទឹងមានជ័យថ្មី តែប៉ុណ្ណោះ។

ក៏ប៉ុន្តែ យីហោគ្រឿងសមុទ្រមួយនេះ អាចពង្រីកសាខារបស់ខ្លួននៅក្នុងផ្សារទំនើបបានរហូតដល់ទៅ៥កន្លែងទៀត និងបានពង្រីកសាខាធំរបស់ខ្លួនដែលចំណាយដើមទុនខ្ទង់ម៉ឺនដុល្លារអាមេរិក ស្ថិតនៅខាងឆ្វេងដៃរង្វង់មូលព្រហ្មមុខបួន ក្នុងតំបន់ទីក្រុង OCIC ខាងក្រោយផ្សាររាត្រី លីណា នាត្រើយម្ខាងជ្រោយចង្វារ។

បើតាមការឱ្យដឹងពីអ្នកគ្រប់គ្រងហាង សុផានុ ១៦៨ បានបង្ហើបថា មូលហេតុដែលធ្វើឱ្យអាហារដ្ឋានបែបកំម៉្មង់មួយនេះ ទទួលបានជោគជ័យលឿនគឺដោយសារគាត់បានផ្តោតសំខាន់លើចំណុចពិសេស៣ ដែលក្នុងរួមមាន រសជាតិ តម្លៃ និងទំនុកចិត្ត សម្រាប់ភ្ញៀវដែលបានទៅញ៉ាំ។

បើនិយាយពីរសជាតិ សុផានុ ១៦៨ បានប្រាប់ទាំងរំភើបក្នុងចិត្តថា ជាទូទៅភ្ញៀវដែលបានមកញ៉ាំនៅកន្លែងរបស់គាត់ តែងតែសរសើរ និងអរគុណគាត់ ព្រោះតែរសជាតិពិតជាមិនអាចបំភ្លេចបាន ហើយភ្ញៀវដែលបានមកម្តងហើយ តែងមកម្តងទៀតដោយនាំមិត្តភក្រ និងគ្នីគ្នាដទៃមកជាមួយ ដែលជាហេតុធ្វើឱ្យហាង សុផានុ មានភ្ញៀវចូលថ្មីជានិច្ច។

រីឯតម្លៃវិញ ភ្ញៀវដែលបានចូលទៅញ៉ាំហើយ តែងមានអារម្មណ៍ប្លែកមែនទែន ពោលគឺតម្លៃថោកសម្យទេ តែពួកគាត់មានអារម្មណ៍ដូចជាបានញ៉ាំនៅក្នុងហាងធំៗអញ្ជឹង ព្រោះថាទាំងរសជាតិ និងមុខម្ហូបផ្សេងៗសុទ្ធតែឆ្ងាញ់ៗ។ ចំណែកទំនុកចិត្តវិញ គឺមិនធម្មតាឡើយ ពោលគឺរាល់គ្រឿងសមុទ្រទាំងអស់សុទ្ធតែដឹកមកពីខេត្តកំពតដោយផ្ទាល់តែម្តង ហើយម្ហូបដែលលក់គឺលក់តែមួយថ្ងៃៗប៉ុណ្ណោះ មិនដែលទុកពីរបីថ្ងៃនោះទេ ៕

អត្ថបទដោយ៖ Business Cambodia

LEAVE A REPLY

Please enter your comment!
Please enter your name here