Ford វាយលុកទីផ្សារស្រុកខ្មែរមួយប្រាវ លក់ឡាន ២ស៊េរីនេះបានជាង ៣ ម៉ឺនគ្រឿង

0
2667

ក្រោយឡានមួយទឹកហាក់បាត់មុខមាត់ពីខ្មែរបន្ដិចម្ដងហើយនោះ ទីផ្សារឡានថ្មីៗកំពុងជ្រៀតខ្លួនចូលពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈក្រុមហ៊ុនតំណាងនៅក្នុងប្រទេសយើង ដែលនាំផលិតផលឡានទាំងនោះមកលក់ ។

មិនត្រឹមតែប៉ុណ្ណោះ ពេលនេះដែរយើងនឹងលើកយកម៉ាកឡាន ២ ស៊េរីរបស់ក្រុមហ៊ុនលក់រថយន្ដក្នុងស្រុកមួយ គឺ Ford ដែលបានលក់ឡានរបស់ខ្លួនបានជាង ៣ ម៉ឺនគ្រឿងកាលពីឆ្នាំ ២០១៨ កន្លងទៅ ។

យោងតាមសម្ដីលោក ហាក់ សុវណ្ណដេត ដែលជាទីប្រឹក្សាផ្នែកលក់រថយន្ដ FORD Cambodia បាននិយាយថា កាលពីឆ្នាំ ២០១៨ កន្លងទៅ រថយន្ដ Ford Ranger 2018 ជាង ៣ ម៉ឺនគ្រឿងត្រូវបានលក់អស់ជាមួយនិង ម៉ូឌែល Ford Everest ថែមទៀតដែរ ដែលលក់បានល្បាក់ ៣ ម៉ឺនគ្រឿងដូចគ្នា ។

លោកក៏បានបន្ដថា សម្រាប់ម៉ូឌែល Ford Ranger គឺលក់ដាច់ខ្លាំងណាស់ ព្រោះតែមានអតិថិជនជាច្រើនបានទិញយកទៅប្រើប្រាស់ ព្រោះវាមានលក្ខណៈងាយស្រួល ទាំងការធ្វើដំណើរជិតឆ្ងាយ ដឹកទំនិញធ្ងន់ៗ និង Off-Rode (ជិះផ្លូវលំបាក) គឺកាន់តែងាយស្រួល ។

ព្រោះតែ Ford Ranger Pick Up ស៊េរីនេះ គឺគេពេញនិយមជិះខ្លាំងណាស់ ហើយទាល់មកដល់ពេលនេះ Ranger 2018 ក៏នៅតែមានអ្នកទិញយកទៅជិះទៀតដែរ ព្រោះវាស៊ីសាំងមិនដល់ ៩លីត្រផង ក្នុងការបើកបរលើចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រ ដូច្នេះវានៅតែមានទីផ្សារ ។

ជាពិសេសជាងនេះ ម៉ូឌែល Ford Ranger 2018 គឺមានតម្លៃ ៥២,៥០០ ដុល្លារអាមេរិក សម្រាប់ទីផ្សារឡានថ្មីស្រុកយើង រីឯម៉ូឌែល Ford Everest វិញគឺតម្លៃឡាក់ ៨ ម៉ឺនដុល្លារ ព្រោះតែម៉ូឌែលនេះពិសេស និងមានរាងឃ្លុបស្អាត ហើយធុននិងការបើកបរដូចគ្នាទាំង ២ គ្រឿងនេះ ។

គួរបញ្ជាក់ផងដែរថា Ford ជាក្រុមហ៊ុនរបស់ប្រទេសអាមេរិកនេះ បានធ្វើការចែកចាយរថយន្ដរាប់លានគ្រឿងហើយទៅកាន់ទូទាំងពិភពលោករាល់ឆ្នាំ ជាមួយគុណភាព និងតម្លៃសមរម្យទៀតដែរ ៕

អត្ថបទដោយ ៖ ឆាំ មករា

 

LEAVE A REPLY

Please enter your comment!
Please enter your name here