មហាសេដ្ឋីយានអាវកាស Elon Musk កំពុងវាតទីដណ្ដើមទីផ្សារឡានជិះ ១២០ គីឡូម៉ែត្រ សាកថ្ម ៥ នាទី

0
1873

ក្រុមហ៊ុនផលិតយានអាវកាស Space X ដែលល្បីល្បាញជាងគេលើលោក ហើយក៏ជាក្រុមហ៊ុនផលិតឡាន Tesla ទៀតនោះ កំពុងធ្វើឲ្យក្រុមហ៊ុនផលិតឡានអគ្គិសនីមួយចំនួនហាក់នៅទ្រឹងព្រោះតែឃើញសម្ធផលរបស់ លោកពេលនេះ ។

យោងតាមបណ្ដាញសារព័ត៌មាន CNBC របស់អាមេរិកបាននិយាយថា មហាសេដ្ឋីលោក Elon Musk កំពុងតែអភិវឌ្ឍឡានអគ្គិសនីថ្មីរបស់ក្រុមហ៊ុន Tesla ដែលសាកថ្ម ៥ នាទី អាចជិះបានចម្ងាយ ១២០ គីឡូម៉ែត្រ ដោយមិនត្រូវការសាំង សម្រាប់ម៉ូឌែល Tesla 3 ។

ក្នុងនោះដែរ Elon Musk ក៏បាននិយាយដែរថា ជាង ៩០% នៅក្នុងប្រទេសចិនគឺមានកន្លែងសម្រាប់ការសាកថ្មឡាននេះ ក៏ព្រោះតែចិនមានអ្នកគាំទ្រច្រើន ជាពិសេសគឺលក់ដាច់ទៀតផង ។

ជាងនេះដែរលោក Elon Musk បន្ថែមថា ឡានអគ្គិសនីនិងមានកាន់តែច្រើន នៅលើពិភពលោក ជាមួយការអភិវឌ្ឍថ្មីកន្លែងសម្រាប់សាកថ្មផងដែរ ដើម្បីការពារកុំឲ្យមានបញ្ហា ពេលសាកថ្មម្ដងៗ ព្រោះថាវាសាកលឿនជាងការគិតរបស់យើង ជាពិសេសគឺបន្ថែមការលក់ឡានឲ្យបានច្រើនថែមទៀតដែរ ។

គួរបញ្ជាក់ផងដែរថា គម្រោងនេះគ្រាន់តែការចាប់ផ្ដើមរបស់លោកប៉ុណ្ណោះ ព្រោះនៅមានរបកគំហើញថ្មីៗជាច្រើនទៀតដែលត្រូវអភិវឌ្ឍបន្ថែមលើឡានមិនចាក់សាំងនេះដើម្បីបោះជំហានចូលទីផ្សារឲ្យបានមុនគេ និងដណ្ដើមទីផ្សារពិភពលោកតែម្ដង ។

ជម្រាបផងដែរ លោក Elon Musk កំពុងក្ដោបក្ដាប់ទីផ្សារឡានអគ្គិសនីនៅបណ្ដាប្រទេសធំៗជាច្រើនមកហើយ ដូចជាចិន អាមេរិក និង មានគម្រោងទៅកាន់ទ្វីបអឺរ៉ុបថែមទៀតដែរ ដើម្បីទៅកើបលុយនៅទីនោះ ៕

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here