Blind order F11 Pro ចាប់ពីថ្ងៃនេះទៅ លោកអ្នកនឹងមានសំណាងទាំងអស់គ្នា

0
316

រឹតតែពិសេសទៀតហើយ បន្ទាប់ពីបានបង្ហាញខ្លួនកូនពៅត្រកូល F11 Pro នៅតាមបណ្តាញ សង្គម រួចមក , ថ្ងៃនេះ ក្រុមហ៊ុន​ OPPO បានប្រកាសព័ត៌មាននៅលើគេហទំព័រផ្លូវការរបស់ពួកគេ ក្នុងកម្មវិធី Blind Order F11 Pro នឹងទទួលបានឱកាសពិសេសៗ មិនធ្លាប់មានពីមុនមក ។

យោងតាមគេហទំព័រផ្លូវការនោះបានបញ្ជាក់ថា កម្មវិធី Blind Order F11 Pro របស់ក្រុមហ៊ុន OPPO នឹងធ្វើការផ្តល់ជូនសំណាងជាពិសេសចំពោះអតិថិជនដែលបានកម្មង់ទុកមុននូវទូរស័ព្ទ F11 Pro ពីតាមបណ្តាហាងលក់ទូរស័ព្ទ OPPO នានា ចំនួន១១នាក់ពីក្នុង ចំណោមអ្នកកម្មង់ ទុកមុន ទូរស័ព្ទ F11 Pro ទាំងអស់ ពីតាមបណ្តាហាងលក់ទូរស័ព្ទទាំងនោះ ចាប់ពី ថ្ងៃទី ១០ ដល់ថ្ងៃទី១៨ ខែមិនាឆ្នាំ២០១៩ ដោយក្រុមហ៊ុនOPPO នឹងធ្វើការប្រកាសឈ្មោះអ្នកមានសំណាងចំនួន ម្នាក់ជារៀងរាល់ថ្ងៃ នៅលើគេហទំព័រផ្លូវការរបស់ស្មាតហ្វូនរបស់ OPPO តែប៉ុណ្ណោះ។

អ្នកដែលមានដែលមានសំណាងពីកម្មវិធី នេះនឹងមានឱកាសបានចូលរួមក្នុងកម្មវិធី Launching Event F11 Pro នាពេលខាងមុខ ដោយពួកគេទាំង១១នាក់​នឹងទទួលបានការ ស្នាក់នៅក្នុង សណ្ឋាគារ លំដាប់ផ្កាយ៥ចំនួនមួយយប់ ការទទួលទានអាហារឆ្ងាញ់ពិសារនៅក្នុងកម្មវិធី Launching Event   ទទួល បានកាដូ អាវយឺតដែលមានរូបថតតារាតំណាងក្រុមហ៊ុន OPPO និង ហត្ថលេខារបស់ពួកគេនៅលើអាវ  ព្រមទាំងអាចជួបជាមួយ កំពូលតារាចំរៀងល្បីៗប្រចាំ នៅព្រះរា ជា ណាចក្រកម្ពុជា ហើយក្រុមហ៊ុននឹងផ្តល់ថវិការចំនួន៣០ដុល្លារក្នុងការធ្វើដំណើរ ជា ពិសេស គឺ ទទួល បាន​ទូរស័ព្ទទំនើបនិងថ្មីស្រឡាង F11 Pro ប្រើប្រាស់មុនគេភ្លាមៗតែម្តង ជាមួយនឹង តម្លៃដែល​ពួកគេបាន កម្មង់ទុកមុននោះ ។

ម្យ៉ាងវិញទៀតគេហទំព័រផ្លូវការរដដែលនោះក៏បានបញ្ជាក់បន្ថែមថា ទោះបីកម្មវិធីជ្រើសរើសអ្នក​មាន​សំណាង ទាំង១១នាក់ នឹងត្រូវ បញ្ចប់នៅថ្ងៃទី១៨ខែមិនាឆ្នាំ២០១៩ក៏ពិតមែនក៏ ប៉ុន្តែលោកអ្នក​ជា​អតិថិជនដែលស្រលាញ់គាំទ្រស្មាតហ្វូន OPPO នៅតែអាចធ្វើការ Blind Order F11 Pro នេះ​បានរហូតដល់ថ្ងៃទី ២០ ខែមិនា ឆ្នាំ២០១៩ បានដដែល គ្រាន់តែលោក អ្នកមិនមានឱកាសបាន ចូលរួមកម្មវិធី Launching Event F11 Pro ​តែប៉ុណ្ណោះ ។

តាមការសង្កេតរបស់យើងឃើញថា កម្មវិធីរបស់ក្រុមហ៊ុន OPPOលើកនេះ  ហាក់ដូចជាមានអ្វី​ពិ​សេសៗ​សម្រាប់អតិថិជនរបស់ពួកគេអីញ្ជឹងមិនត្រឹមតែការបង្ហាញខ្លួន F11 Pro ដ៏ស្រស់សង្ហា​ទាក់​ទាញ​ជាមួយនឹង Camera ភ្លោះ ខាងក្រោយទំហំ 48 MP ,  មាន Camera បង្កប់ខ្លួនខាងមុខ , បំពាក់បច្ចេក វិទ្យាជំនួយល្បឿន Hyper Boost និងបច្ចេកវិទ្យាសាកថ្មឆាប់ពេញ VOOC 3.0 និង អេក្រង់លាតសន្ធឹង បំពេញចិត្តអ្នកប្រើប្រាស់នោះទេ សូម្បីមុនកម្មវិធី Launching Event ហ្នឹងក៏មានកម្មវិធីប្លែកទៀត ដោយមានការជ្រើសរើសអ្នកមានសំណាង ចំនួន១១នាក់ ដែលបានកម្មង់ F11 Pro  បន្ថែមទៀត ។

យើងរង់ចាំមើលទាំងអស់គ្នា ថាតើអ្នកណាជាអ្នកមានសំណាងទាំង១១នាក់ ដោយការជ្រើសរើស ចេញកម្មវិធី Blind Order F11 Pro ដែលនឹងមានឱកាសបានចូលរួមក្នុងកម្មវិធី Launching Event របស់ក្រុមហ៊ុន OPPO ទៅហ្ន័រ!!។ ប្រសិនបើលោកអ្នកចង់ដឹង បន្ថែមពីកម្មវិធីនេះ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ OPPO គឺ

https://www.facebook.com/836026053109187/posts/2331072806937830/

 

LEAVE A REPLY

Please enter your comment!
Please enter your name here