ទីក្រុងទាំង៣ ក្នុងគម្រោងទីក្រុងឆ្លាតវៃនឹងកាន់តែឆក់ទាញអ្នកវិនិយោគ

0
1730

​ទីក្រុង​ ញូវយ៉ក បានក្លាយជាទីក្រុងដែលជាប់លំដាប់ថ្នាក់លេខ១ជាទីក្រុងឆ្លាតវៃបំផុតលើពិភពលោក គឺដោយសារតែ​ទីក្រុងនេះ​ជាទីក្រុងសេដ្ឋកិច្ចសំខាន់បំផុត ហើយវាក៏ជាទីក្រុងដែល​មានគម្រោងអភិវឌ្ឍន៍​យ៉ាងល្អិតល្អន់ទៅតាមដំណាក់កាលដែលសិក្សាយ៉ាងហ្មត់ចត់ពីផលប៉ះពាល់ និង​ផលចំណេញសម្រាប់អ្នក​រស់នៅគ្រប់គ្នា។

ចំណែកកម្ពុជាក៏នឹងមានទីក្រុងឆ្លាតវៃក្នុងពេលឆាប់ៗនេះផងដែរ ដោយក្នុងពេលថ្មីៗនេះរដ្ឋាភិបាល​កម្ពុជា​យល់ព្រម​ជាគោល​ការណ៍​ជូន​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​ក្នុង​ការបង្កើត​ទីក្រុង​ឆ្លាតវៃ​ ​(​Smart​ ​City​)​ ​អាស៊ាន​-​ជប៉ុន​ ​និង​ការបង្កើត​វេទិកាសាធារណៈ​ ​ឯកជន​ ​ស្ដីពី​ការ​អភិវឌ្ឍន​គ​រូប​នី​យក​ម្ម​អាស៊ាន​-​ជប៉ុន​។​

ជាមួយគ្នានេះដែរ ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​កម្ពុជា​ ​និង​ក្រសួង​ដីធ្លី​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ដឹកជញ្ជូន​ ​និង​ទេសចរណ៍​ជប៉ុន បានឯកភាពរួមគ្នា៥ចំណុចនៅក្នុងគម្រោងទីក្រុងឆ្លាតវ៉ៃ ៖ទី១ស្តី​ពី​ ​ការអភិវឌ្ឍន៍​នគរូបនីយកម្ម​កម្ពុជា​-​ជប៉ុន​ ។ទី២​ ​ជប៉ុន​ជួយ​គាំទ្រ​បង្កើត​ទី​ក្រុ​ឆ្លាតវៃ​ ​(​Smart​ ​Cities​ ​)​ ​នៅ​ប្រទេស​កម្ពុជា​ ​ដោយ​ចាប់ផ្តើម​ពី​រាជធានី​ភ្នំពេញ​ ​ក្រុង​បាត់ដំបង​ ​និង​ក្រុង​សៀមរាប​ ​ដែល​ជា​តំបន់​គំរូ​ ។​​ទី៣​ ​ជប៉ុន​ជួយ​គាំទ្រ​ ​និង​រួមចំណែក​ដល់​ការរៀបចំ​បង្កើត​បណ្តាញ​ទីក្រុង​ឆ្លាតវៃ​ ​(​Smart​ ​Cities​)​ ​អាស៊ាន​-​ជប៉ុន​ ​និង​ការបង្កើត​វេទិកាសាធារណៈ​-​ឯកជន​ ​ស្តី​ពី​ការ​អភិវឌ្ឍន​គ​រូប​នី​យក​ម្ម​អាស៊ាន​-​ជប៉ុន​ ​នា​ពេល​ខាងមុខ​។​

ទី៤​ ​នៅ​ខែតុលា​ ​ឆ្នាំ២០១៩នៅ​ទីក្រុង​តូក្យូ​ ​រដ្ឋាភិបាល​ជប៉ុន​នឹង​រៀបចំ​កិ​ច្ច​ប្រជុំ​ម​ ​ន្ត្រី​ជាន់ខ្ពស់​នៃ​បណ្តាញ​ទីក្រុង​ឆ្លាតវៃ​អាស៊ាន​ ​ដើម្បី​ពិភាក្សា​អំពី​ការ​រីកចម្រើន​ ​ចែករំលែក​បទ​ពិ​សោ​ ​និង​ដោះស្រាយ​បញ្ហា​ប្រឈម​។​

​ទី៥​.​នៅ​ពាក់កណ្តាល​ខែមីនា​ ​ឆ្នាំ២០១៩​ ​ជប៉ុន​នឹង​បញ្ជូន​អ្នកបច្ចេកទេស​មក​សិក្សា​ ​ដំឡើង​ផ្កាយរណប​គាំទ្រ​ដល់​ការងារ​រៀបចំ​ស្ថានីយ​វាស់វែង​អ​ចិន្​រ្តៃយ៍​នៅ​ព្រះរាជា​ណ​ចក​ម្រ​កម្ពុជា​ ​ដើម្បី​បម្រើ​ដល់​ការវាស់វែង​ ​និង​ផលិត​ផែនទី​។

សូមជម្រាបផងដែរថា ក្នុងគម្រោងទីក្រុងឆ្លាតវៃមួយនេះនឹងធ្វើឲ្យទីក្រុងចំនួន៣ នៅកម្ពុជាក្លាយ ជា ទីក្រុងដែលមានការអភិវឌ្ឍខ្លាំងក្លាជាងគេ និងឆក់ទាញអ្នកវិនិយោគកាន់ តែច្រើនចូលមកកម្ពុជា ជាមួយ និងការបង្កើនសក្កានុពលកម្ពុជាឲ្យកាន់តែខ្លាំងឡើង។

ដោយសារទីក្រុងឆ្លាតគឺជាទីក្រុងដែលអាចដោះស្រាយបញ្ហាទាំងឡាយដោយមានប្រសិទ្ធភាពតាមរយៈ ការបង្កើនផ្ទះទំនើបមានតំលៃសមរម្យ ប្រព័ន្ធចលនាឌីជីថល(ប្រព័ន្ធដែលអាចចាត់ ចែងលំហ ផ្លូវដែល ជួយបង្កើនគុណភាពមធ្យោបាយធ្វើដំណើរ និងគុណភាពខ្យល់) សេវាកម្មសង្គមផ្ទាល់ខ្លួន (អាចផ្តល់ ព័តមាន ផ្ទាល់ ខ្លួនដោយក្នុងពេលជាមួយគ្នាអាចរក្សាបានភាពឯកជនផ្ទាល់ខ្លួន) និងការគ្រប់គ្រងបំណែងចែកថាមពល។

LEAVE A REPLY

Please enter your comment!
Please enter your name here