ក្រុមហ៊ុនពីរ បោះទុនវិនិយោគជិត ២០លានដុល្លារ សាងសង់រោងចក្រ ក្នុងខេត្តស្វាយរៀង

1
1439

ក្រុមហ៊ុនចំនួនពីរ ដែលមានគម្រោងបង្កើតរោងចក្រនៅក្នុងខេត្តស្វាយរៀង នាពេលថ្មីៗនេះ ត្រូវបានគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ។ ក្រុមហ៊ុនទាំងពីរនោះ រួមមានដូចខាងក្រោម៖

១. ក្រុមហ៊ុន TOMSON MERCHANDISE CO., LTD គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អ ធ្នើរលម្អជាលោហធាតុ និងសម្ភារៈបរិក្ខារលម្អសួន មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង។

គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អនេះ មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរបានចំនួន ១.៥០៤ កន្លែង។

២.ក្រុមហ៊ុន HAWMAO (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតក្រដាស មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ១០,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង ៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here