របៀបដែលអ្នកលក់ក្តាមម្នាក់នេះកសាងទំនុកចិត្តដាក់ចូលក្នុងក្តាម ​ធ្វើឲ្យគាត់លក់ដាច់ខ្លាំង!

1
891

តើអ្នកធ្លាប់ឆ្ងល់ទេថា​​ក្តាមដែលចាប់មកពីសមុទ្រកម្ពុជា​តែមួយដូចគ្នា​ ហេតុអ្វីបានជាអ្នកលក់ខ្លះ​លក់ដាច់ជាង​អ្នកលក់ខ្លះទៀត? ​មនុស្សច្រើននាក់ឆ្លើយថាគឺព្រោះ​សេវាកម្មខុសគ្នា ​​តែខ្ញុំវិញឆ្លើយថា គឺព្រោះ​អារម្មណ៍ខុសគ្នា។

តាមពិតទៅសេវាកម្មរបស់​មីងលក់ក្តាមម្នាក់នេះ​មិនទាន់គ្រប់គ្រាន់សម្រាប់ភ្ញៀវនៅទ្បើយទេ​ព្រោះចូលទៅក្នុងហាងគាត់​គ្មានកន្លែងទទួលភ្ញៀវត្រឹមត្រូវទ្បើយ។ ​អ្នកទទួលភ្ញៀវក៏គ្មានដែរ​ មានតែគាត់​ដែលជាម្ចាស់ជាអ្នកទទួលភ្ញៀវផង ​លើកទូរស័ព្ទផង​ លក់ក្តាមឲ្យភ្ញៀវផង​។​ តែចង់ប្រាប់គ្រប់គ្នា​ថា​​​អ្នកលក់​ក្តាមឯទៀតលក់មិនឈ្នះគាត់ទេ​ព្រោះគាត់មិនមែនលក់តែក្តាមទេ​ គាត់លក់អារម្មណ៍។

អ្នកលក់ក្តាមដែលពូកែម្នាក់នោះគឺ​លោកស្រីម្ចាស់ ហាងលក់ក្តាម លាង ហេង នៅក្បែរផ្សារក្តាម ក្រុងកែប ដែលបានផ្តល់បទសម្ភាសន៍ផ្ទាល់ ជាមួយ Business Cambodia ថា បើកអ្នកស្មោះនឹងភ្ញៀវ នោះភ្ញៀវនឹងចេះតែកើនទ្បើងជានិច្ច។ ដោយសារការស្មោះនឹងភ្ញៀវនេះធ្វើឲ្យគាត់លក់ដាច់ច្រើន ជាទូទៅមិនតិចជាង ១០០គីទ្បូទេក្នុង១ថ្ងៃ។

ជាទូទៅគាត់លក់តែលេខ២ និងលេខ១ប៉ុណ្ណោះ ព្រោះគាត់លក់តែក្តាមល្អៗប៉ុណ្ណោះ។ លេខ២ គាត់លក់តម្លៃ ប្រមាណ ៤៥.០០០ រៀល ដូចនេះក្នុង១ថ្ងៃ ចំណូលរបស់គាត់គឺមិនតិចជាង 1000ពាន់ដុល្លារ បើគាត់លក់ដាច់រាល់ថ្ងៃ។

លោកស្រីម្ចាស់ហាងដែលកំពុងរវល់ និយាយតាមទូរស័ព្ធជាមួយភ្ញៀវ បានពន្យល់ថា តាំងពីគាត់ចាប់ផ្តើមរកសីុមក គាត់មិនដែលកុហកភ្ញៀវទេ ហើយគាត់ថា នេះហើយជាមូលហេតុរកសីុ ជោគជ័យ។ បើក្តាមល្អ គាត់ថាល្អ បើក្តាមមានតែលេខ២ ហើយមិនសូវល្អទៀត គាត់ក៏នឹងប្រាប់ភ្ញៀវដូចនេះដែរ មិនកុហក់ទ្បើយ។

ដូចនេះ​មីងលក់ក្តាមម្នាក់នេះ​មិនមែនលក់តែក្តាមទេ​គឺគាត់លក់ក្តាម​ថែម​អារម្មណ៍ទំនុកចិត្ត​ទើបធ្វើឲ្យគាត់លក់ដាច់ខ្លាំង។​ ពេលខ្ញុំទៅសំភាសគាត់​​ខ្ញុំសង្កេតឃើញ​ភ្ញៀវគាត់មកទិញក្តាម​ដែលគាត់ខ្ជប់ហើយនោះ ​មិនបានឆែកមើលក្តាមដែលមានតម្លៃរហូតដល់​១០០ដុល្លារនោះទេ។​គេហុចតែលុយ​ហើយយកក្តាមនោះចេញទៅតែម្តង ​នេះសបញ្ជាក់ពីកម្រិតនៃការទុកចិត្តខ្ពស់ណាស់។

គួរបញ្ជាក់ថា​លក់ទំនុកចិត្ត​មិនងាយស្រួលនោះ​ទេ ​បើអ្នកចង់លក់​អ្នកត្រូវចេះសំដែង។ ​រាល់អារម្មណ៍ទាំង​អស់​មិនអាចគ្រាន់តែប្រាប់គេ​ឬផ្សាយពាណិជ្ជកម្ម​គេជឿអ្នកនោះទេ។​ អ្វីដែលអ្នកត្រូវធ្វើឲ្យចេញ​គឺសំដែង​ឲ្យ​បានល្អ​ទើបអ្នកអាចលក់អារម្មណ៍ចេញ។

តួរយ៉ាង​លោកស្រីម្ចាស់ហាងក្តាម​ខាងលើគាត់មានរបៀបពិសេសមួយក្នុងការកសាងទំនុកចិត្តអ្នកទិញដោយ​គាត់បានសម្តែងបានយ៉ាងល្អ​នៅរដូវចូលឆ្នាំ ឆេង ម៉េង ឬបុណ្យទានម្តងៗ ពេលលក់ខ្វះក្តាម គាត់ស៊ូបិទទ្វារហាង តែមិនព្រមលក់ក្តាមមិនល្អដល់ភ្ញៀវទេ។ គាត់លក់ក្តាមលេខ១ និង លេខ២ អន់ជាងលេខ២ គឺមិនលក់ទេ។ ខុសពីអ្នកលក់ក្តាមច្រើននាក់ទៀតនៅកម្ពុជា​ ក្នុងឳកាសបុណ្យទាន​នេះ​ជាឳកាសកើបលុយ​ពួកគាត់តែងទៅរកក្តាមផ្សេងៗមកលក់ ​ទោះក្តាមនោះគុណភាព​អន់ក៏ដោយ​សំខាន់​ភ្ញៀវត្រូវការក្តាម។

ចំពោះមីញអ្នកលក់ក្តាមខាងលើវិញ សូម្បីតែលក់ទឹកត្រឹជ្រលក់ ក៏គាត់ប្រើនូវគ្រឿងផ្សំល្អៗដែរ មិនប្រើទឹកខ្មេះ ទេក្នុងការផលិត។ គាត់ថា ដោយសារយើងស្មោះនឹងភ្ញៀវបែបនេះហើយ ធ្វើឲ្យគាត់ផលិតមិនទាន់លក់ទ្បើយ។

បងស្រីលក់ក្តាមម្នាក់នេះ ពូកែសំដែងភាពស្មោះត្រង់របស់គាត់ចំពោះភ្ញៀវណាស់ ហើយ នៅក្នុងការបង្រៀនវគ្គខ្លីរបស់ខ្ញុំរាល់ខែ ខ្ញុំតែងលើកយក ភាពស្មោះត្រង់របស់គាត់ ជាចំណុចពិសេសដែលធ្វើឲ្យក្តាមគាត់លក់ដាច់ខ្លាំង។ ចំណុចពិសេសក្តាមគាត់ ខ្លាំងណាស់ ព្រោះភាពស្មោះត្រង់ជាអារម្មណ៍ដែលអ្នកទិញត្រូវការបំផុត ពេលគាត់ទិញក្តាម ហើយអារម្មណ៍មួយនេះពេល ចាក់ដោតក្នុងបេះដូងភ្ញៀវហើយ គឺភ្ញៀវពិបាកដកចេញណាស់។

ចង់ពូកែលក់ជាងមុន ចង់រៀនវីធីជាច្រើនទៀតដែលនឹងធ្វើឲ្យភ្ញៀវរត់មកអ្នក សូមចូលវៀនវគ្គខ្លី “​ក្លាយជាកំពូលអ្នកលក់” ជាមួយខ្ញុំនៅថ្ងៃទី​ 16-03-2019 ចាប់ពីម៉ោង៩ព្រឹកទៅ។​ សូមចុះឈ្មោះមុនតាមរយះ​010 897 016/ 085 827 828។

អត្ថបទដោយ៖ ​សំ កុសល
អ្នកនិពន្ធសៀវភៅ​​ "ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ"
សៀវភៅទី២​របស់ខ្ញុំ​ “លក់អារម្មណ៍” ចេញលក់ថ្មីៗនេះ
ទំនាក់ទំនងភ្នាក់ងារលក់ 092 575823
ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here