ឧកញ៉ា កែវ មុំ៖មូលហេតុនេះហើយ ជម្រុញឲ្យខ្ញុំមិនចាប់ផ្តើមសហគ្រាសក្នុងស្រុកមិនបាន

0
1365

ដោយការសង្កេតឃើញបច្ចុប្បន្នក្នុងវិស័យអាជីវកម្មចំណីអាហារមានតិចតួចណាស់នៅប្រទេសកម្ពុជាដែលប្រភេទមួយចំនួនសុទ្ធសឹងជាការនំាចូលមកពីក្រៅប្រទេសដែលមានគុណភាពមិនសូវល្អមានផលប៉ះពាល់ដល់សុខភាព។តាមរយះការសម្ភាសន៍នៅក្នុងឃ្លីបវិឌីអូ ឧកញ៉ា កែវ មុំ ហើយលោកជំទាវក៏ជាប្រធានសមាគមន៍សហគ្រិនស្រី្តកម្ពុជាផងដែរ លោកស្រីបានបញ្ចាក់ថា  ហេតុផលដែលចាប់ផ្តើមបើកក្រុមហ៊ុននំស្រួល លីលី ដោយសារចង់ឲ្យប្រជាជនកម្ពុជាមានរបរអាហារល្អៗថ្មីៗហើយស្រល់ជួយដល់ភាពកុមារកម្ពុជាយើងញុំា។

សហគ្រិនស្រ្តីឆ្នើមរូបនេះបន្តថា មិនត្រឹមតែជួយផ្តល់ចំណីអាហារថ្មីៗល្អៗដ៏កុមារក្នុងប្រទេសកម្ពុជាយើងមានសុខភាពល្អនោះទេ និងផ្តល់ឪកាសការងារដល់កម្មករឲ្យមាននការងារធ្វើនិងប្រជាកសិករដែលដំាដំណាំក្នុងកម្ពុជាយើង ឲ្យពួកគាត់បង្កើននៅការដំាដុះ ដូចជាពោត ស្រូវ អង្ករ ដើម្បីលក់មកឲ្យក្រុមហ៊ុន និងអាចជួយបង្កើនប្រាក់ចំណូលរបស់ពួកគាត់។

បន្ថែមពីនេះក៏បានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់រដ្ធាភិបាលហើយក៏ជួយកាត់បន្ថយការនំាចូលនៅផលិតផលមកពីប្រទេសជិតខាង ដែលនំាំផលិតលផលចូលក្នុងស្រុកយើងនិងជួយកុំឲ្យប្រជាពលរដ្ធធ្វើការចំណាកស្រុកទៅក្រៅប្រទេសឲ្យពូកគាត់មានការងារធ្វើ អាចរកប្រាក់ចំណូល។

លើសពីនេះទៅទៀតម្ចាស់សិប្បកម្មក្នុងស្រុករូបនេះថា មុនចាប់ផ្តើមក្រុមហ៊ុនទោះមានឧបសគ្គច្រើនក្តី ដោយសារតែឆន្ទះនៃក្តីស្រលាញ់ ដោយគាត់ចង់បង្កើតឲ្យមានផលិតផលរបស់ខ្មែរមួយដែលអាចផលិតបានសំរាក់កូនខ្មែរយើងទទួលទានអាហារដែលមានគុណភាពល្អ នឹងចង់ឲ្យប្រទេសដទៃទៀតដឹងថាផលិតផលខ្មែរយើងក៏មានរសជាតិមិនចាញ់និងផលិតផលមកពីក្រៅប្រទេសដែរ៕

 

អត្ថបទដោយ៖ Sreang Chandy Franchise Writer

LEAVE A REPLY

Please enter your comment!
Please enter your name here