មានបំណងលើកស្ទួយផលិតផលខ្មែរ សហគ្រិនមួយរូបបានចេញរកស៊ី ដោយគ្មានដើមទុន បង្កើតបានក្រុមហ៊ុនមានផលិតផលរាប់រយមុខ

0
14279

លោក ជង់ វិធូរ ជាម្ចាស់ក្រុមហ៊ុនចែកចាយទំនិញក្នុងស្រុក Vithou Kampuh Trading Co., Ltd. ដែលបានចាប់ផ្តើមអាជីវកម្មកាលពី៣ឆ្នាំមុនដោយគ្មានដើមទុនទាល់តែសោះ ក្រៅពីក្តីសង្ឃឹមថានឹងជួយលក់ផលិតផលរបស់សហគ្រាសខ្មែរឲ្យលក់ដាច់ បានការទទួលស្គាល់ និងមានទីផ្សារ។ ក្រោយលោកមើលឃើញថា ក្រុមហ៊ុនមួយចំនួនធំ មានទំនោរនាំចូល ជាជាងជួយលក់ផលិតផលក្នុងស្រុក ហើយកង្វះខាតជំនាញលក់នៅក្នុងស្រុកក៏ជាបញ្ហាមួយដែលត្រូវការ ការជម្រុញបន្ថែមផងដែរ។

អតីតបុគ្គលិកក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មរូបនេះបន្តថា ក្រោយឈប់ពីការងារដែលប្តូរពីកន្លែងមួយទៅកន្លែងមួយទៀតអស់ពេល៦ទៅ៧ឆ្នាំ លោកក៏បានសរសេរគម្រោងអាជីវកម្ម (Business Plan) ដើម្បីចេញរកស៊ីខ្លួនឯង។ ក្រោយសរសេរចប់សព្វគ្រប់ហើយ គាត់ក៏បានស្វែងរកកម្ចី និងដៃគូដើម្បីសហការគ្នារកស៊ី ពីមនុស្សជាច្រើននាក់ តែគ្មានអ្នកណាគាំទ្រ និងចាប់អារម្មណ៍ឡើយ។ ក្រោយមកមានមិត្តភក្តិពីកុមារភាពម្នាក់ឈ្មោះ ភាឡាយ មករា បានឲ្យ ១០០០​ ដុល្លារ ធ្វើជាដើមទុន។ រួចហើយគាត់បានយក៥០០​ដុល្លារ ទៅកក់ផលិតផលដំបូងពីសហគ្រាសក្នុងស្រុកមួយ ឈ្មោះសហគ្រាសអាហារបំប៉ន SPLE យកមកលក់បន្ត រហូតលូតលាស់ក្លាយជាក្រុមហ៊ុនដែលមានបុគ្គលិកបម្រើការជាច្រើននាក់ និងមានផលិតផលរហូតដល់ទៅរាប់រយមុខ។

សហគ្រិនរូបនេះបញ្ជាក់ថា បន្ទាប់ពីចេញលក់ផលិតផលទីមួយទទួលបានជោគជ័យ គាត់ក៏បានបន្តចរចាជាមួយសហគ្រាសខ្នាតតូច និងមធ្យមក្នុងស្រុកជាច្រើនទៀត ដើម្បីសហការណ៍គ្នា ដោយមើលទៅលើគុណភាពផលិតផលជាចំបង និងតម្រូវការជាក់ស្តែងនៅក្នុងស្រុក។

ម្ចាស់ក្រុមហ៊ុនចែកចាយរូបនេះបន្ថែមទៀតថា ផលិតផលរបស់ខ្មែរដែលក្រុមហ៊ុនបានធ្វើទីផ្សារផ្ទុះខ្លាំងដំបូងគឺ ផលិតផលម្សៅម្រុំធម្មជាតិ Cur cumin, សម្រួលសន្លាក់ និងក្រពះពោះវៀន Turmeric Plus, ជំនួយផ្លូវភេទ 3-Times របស់ សហគ្រាស SPLE។ ហើយពេលនេះក្រុមហ៊ុនបានសហការណ៍ជាមួយអ្នកផលិត គ្រោងបង្កើតសហគ្រាស និងផលិតផលថ្មីៗជាច្រើន ដូចជា អាហារបំប៉នជំនួយខួរក្បាល ជំនួយផ្លូវភេទ ដោយ SPLE. អាហារកែច្នៃ ស្រាអង្ករសរីរាង្គខ្មែរ កាហ្វេ សាច់ប៉ាតេ ប្រហិត​ បន្លែផ្លែឈើ សាច់ ត្រី គ្រឿងសមុទ្រ និងចំនីអាហារគ្រប់មុខសុធសឹងជារបស់ធម្មជាតិ ដែលទទួលស្គាល់គុណភាពដោយអង្គការ​សេដាក និងស្ថាប័នផ្សេងៗទៀត និងផលិតផលចេញពីសហគ្រាសក្នុងស្រុករាប់រយមុខទៀតចែកចាយដោយ Vithou Kampuh Trading co,.LTD ឆាប់ៗ។

គួរជម្រាបថាលោកអ្នក អាចទំនាក់ទំនងទិញផលិតផលពីក្រុមហ៊ុននេះបានតាមរយៈលេខទូរស័ព្ទ 070 499 945 និង 092 90 20 90 ឬ គេហទំព័រ KAMPUH ។ ក្រុមហ៊ុនមួយនេះនឹងប្រកាសវែបសាយលក់ទំនិញឆាប់ៗដែលផ្តោតលើផលិតផលក្នុងស្រុក និងជួយកសិករតាមបណ្តាខេត្ត  និងដើម្បីជួយសម្រួលដល់កសិករនាំចេញផលិតផលទៅក្រៅស្រុកនាពេលខាងមុខផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here