កោះកុងហាក់ជាគោលដៅថ្មី ខណៈចិនបោះទុនជាង ៤ពាន់លានដុល្លារសង់ផ្ទះវីឡារាប់ពាន់ខ្នង

0
1501

ខេត្តកោះកុងមានព្រំប្រទល់ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ ខាងកើតជាប់នឹងខេត្តកំពត និងខេត្តព្រះ សីហនុ ខាងត្បូង និង ខាងលិចជាប់នឹងឈូងសមុទ្រថៃ និងមួយផ្នែកនៃខេត្តត្រាត ប្រទេសថៃ ។

ខេត្តកោះកុងមានរមណីយដ្ឋានធម្មជាតិយ៉ាងច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរណ៌។ ហើយភាគច្រើន រម្មណីយដ្ឋានក្នុងខេត្តកោះកុង គឺសម្បូរទៅដោយសម្បិត្តធម្មជាតិ ដូចជា ភ្នំ ទឹកជ្រោះ និងសមុទ្រ​។ ហើយកោះកុងក៏មានជួរភ្នំនិងព្រៃដ៏វែងដាច់កន្ទុយភ្នែក​ដែលគួរឲ្យចង់​​ទស្សនា បើសិនជាយើង ធ្វើដំណើរ តាម ផ្លូវជាតិលេខ​ ៤៨ យើងនឹងឃើញទិដ្ឋភាពទាំងនោះដែលជា អេកូទេសចរណ៌របស់ខេត្ត។។

បច្ចុប្បន្ន កោះកុងហាក់ជាគោលដៅថ្មីក្នុងការវិនិយោគអចលនទ្រព្យ ខណៈក្រុមហ៊ុន ចិនដ៏ធំមួយ យូ ញៀន ឌីវេឡុបមេន គ្រុប ខូ អិលធីឌី បោះទុនជាង ៤ពាន់លានដុល្លារសង់ផ្ទះវីឡា២៧០៤ខ្នង លើ ទំហំ ផ្ទៃដី ៥៧១ ហិកតា។

គម្រោងសាងសង់ផ្ទះវីឡាខាងលើនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ ចម្រុះរបស់ក្រុមហ៊ុន ក្នុងទំហំ ផ្ទៃដីសរុបចំនួន ៤៥០០០ ហិកតា នៃស្រុកគិរីសារគរ និងបទុមសារគរក្នុងខេត្តកោះកុង ក្រោមទុន វិនិ យោគសរុបចំនួន ៤០០០ លានដុល្លារអាមេរិក។

គម្រោងដ៏មហិមាមួយនេះរួមមាន គម្រោងសាងសង់ព្រលានយន្តហោះ កំពង់ផែទឹកជ្រៅ បុរីស្នាក់នៅ ទីលានវៃកូនគោល សណ្ឋាគារ តំបន់លំហែកាយ មជ្ឈមណ្ឌលសេវាកម្មទេសចរណ៍ និងលំនៅដ្ឋាន។

គួរឲ្យដឹងថា នៅកោះកុង​ គម្រោងនៃកំពង់ផែចម្រុះ១០ម៉ឺនតោនក៏ត្រូវបានអនុម័តសម្រាប់ការសាងសង់ ហើយអាកាសយានដ្ឋានអន្តរជាតិទី៤នៅកម្ពុជា បាននិងកំពុងសាងសង់ឡើងផងដែរ។