ទើបតែវ័យ៨ឆ្នាំសោះ តែក្មេងប្រុសម្នាក់នេះ អាចបើកហាងដុតនំ រកលុយទិញផ្ទះឲ្យអ្នកម្ដាយ!

0
1213

វាជារឿងដែលគួរឲ្យភ្ងាក់ផ្អើលដែល ក្មេងប្រុសរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកម្នាក់ ឈ្នោះ Jalen Bailey មានអាយុទើបតែ៨ប៉ុណ្ណោះ តែមានគំនិតរកស៊ី ដោយបានបើកអាជីវកម្មដុតនំនៅក្នុងផ្ទះរបស់គេផ្ទាល់ ដើម្បីរកចំណូលទិញផ្ទះថ្មីឲ្យ អ្នកម្ដាយជាទីស្រលាញ់របស់គេរស់នៅ។

រស់នៅក្នុងផ្ទះជួលដ៏តូចង្អៀតមួយដែលតែ២ នាក់ម្ដាយ ធ្វើឲ្យ Jalen Bailey សម្រេចចិត្តសុំម្ដាយរបស់គេ បើកហាងដុតនំ ដើម្បីរកថវិការទិញផ្ទះធំទូលាយមួយ សម្រាប់ម្ដាយនឹងរូបគេ រស់នៅឲ្យមានសេចក្ដីសុខ

ហាងដុតនំរបស់ Jalen Bailey មានឈ្មោះថា Jalen’s Bakery ហើយ Jalen Bailey បាន​ដុតនំមួយចំនួនដូចជា នំ Cake នំ Cookies Tart និងនំ Muffins ហើយគេលក់ក្នុងតម្លៃ ពី ៥ ទៅ ១៥ ដុល្លារ។

អាជីវកម្មរបស់ ក្មេងប្រុសវ័យ ៨ ឆ្នាំរូបនេះ ទទួលបានការចាប់អារម្មណ៍ពីបណ្ដាញផ្សព្វផ្សាយជាច្រើន ជាពិសេស អាជីវកម្មរបស់គេបើកទើបតែបាន ៣ថ្ងៃប៉ុណ្ណោះ មានអ្នកបញ្ជាទិញលើវេបសាយអាជីវកម្មរបស់គេ ជាង៤០នាក់។

Jalen Bailey ធ្លាប់និយាយថា រូបគេចង់ក្លាយជាមហាសេដ្ឋី តែគិតថា វាមិនអាចទៅរួចនោះទេ តែពេលនេះ គេមានអាជីវកម្មមួយនៅក្នុងដៃស្រាប់ ដូច្នេះអ្វីដែលគេបានស្រមៃនឹងក្លាយជាការពិតក្នុងថ្ងៃអនាគត។

ពីមួយថ្ងៃទៅ មួយថ្ងៃ Jalen Bailey បានខិតខំធ្វើការយ៉ាងខ្លាំង ដើម្បីពង្រីកអាជីវកម្មរបស់គេ ហើយ រូបគេក៏បានបង្កើតបណ្ដាញជាមួយ អ្នកប្រកបអាជីវកម្មដុតនំដទៃទៀត នៅក្នុងតំបន់ ដើម្បីរកដៃគូធ្វើអាជីវកម្មដែលគេកំពុងធ្វើ។ Jalen Bailey បានបង្កើតឃ្លាជម្រុញទឹកចិត្តមួយក្នុងការជម្រុញទឹកចិត្ត ដែលឃ្លានោះគឺ “ បង្កើតក្ដីស្រមៃឲ្យធំ ហើយបោះជំហានទៅមុខ ដើម្បីចាប់យកក្ដីស្រមៃនោះឲ្យបាន” ៕

 

អត្ថបទដោយ៖ ហុង

LEAVE A REPLY

Please enter your comment!
Please enter your name here