កែវ មន្នី៖ ចំណាយពេលធ្វើការឱ្យគេជាង១០ឆ្នាំ មើលឃើញឱកាសចេញរកស៊ីតែម្តង

1
848

សម័យកាលបច្ចុប្បន្ននេះ មនុស្សស្រីលែងជាអ្នកចាំតែធ្វើម្ហូប និងដាំបាយមើលកូនៗដូចពីមុនទៀតហើយ ពោលគឺពួកគាត់អាចមានសិទ្ធិគ្រប់គ្រាន់ដើម្បីធ្វើអាជីវកម្ម និងធ្វើអ្វីផ្សេងៗទៀតតាមចិត្តចង់ ដូចជាមនុស្សប្រុសអញ្ជឹង។ ព្រោះមិនថាតែនៅប្រទេសកម្ពុជាយើងទេ តាមបណ្តាប្រទេសផ្សេងៗទៀត សុទ្ធតែកំពុងលើកទឹកចិត្តនារីៗខ្លាំងមែនទែន ដូចជាយើងឃើញស្រាប់នៅក្នុងថ្ងៃនេះ ជាដើម។

កញ្ញា គង់ កែវមន្នី ជាអតីតបុគ្គលិកបម្រើការងារឱ្យគេអស់រយៈពេលជាង១០ឆ្នាំ បានសម្រេចចិត្តរត់ចោលការងារមកចាប់ផ្តើមអាជីវកម្មដោយខ្លួនឯង ព្រោះមើលឃើញឱកាសទីផ្សារនៅក្នុងប្រទេសកម្ពុជា និងធុញទ្រាន់នឹងជីវិតជាបុគ្គលិកគេតទៅទៀត។

សហគ្រិនវ័យក្មេងរូបនេះ បច្ចុប្បន្នគឺជាស្ថាបនិក និងជានាយកគ្រប់គ្រង់របស់ក្រុមហ៊ុន MC DECOR ដែលកំពុងប្រតិបត្តិការយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ជាអ្នកជំនាញរចនាគេហដ្ឋាន និងហាងទំនើបផ្សេងៗជាច្រើនទៀត។

ទស្សនាវីដេអូខាងក្រោមនេះ របស់កញ្ញា គង់ កែវមន្នី

Awesome Entrepreneurs: Kong Keomony

រីករាយទិវាសិទ្ធនារីអន្តរជាតិ! ទស្សនាវីដេអូពី កែវមន្នី ដែលមកពីអាជីវកម្មឈ្មោះ MD Décor បានសិក្សាជំនាញថ្មី និងពង្រីកអាជីវកម្មរបស់គាត់តាមរយៈកម្មវិធីរបស់​ SHE Investments ដែលទទួលបានការគាំទ្រពីគម្រោង​ Development Innovations។ គម្រោងយើងខ្ញុំមានមោទនភាពដែលបានគាំទ្រសហគ្រិនស្រ្តីដើម្បីឲ្យពួកគាត់រីកចម្រើន និងចូលរួមនៅក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។Happy International Women's Day! Watch how Mony, from MD Décor learned new skills and grew her businesses through the DI-funded SHE Investments programs. We are proud to support women entrepreneurs to grow and contribute to the development of Cambodia. #IWD2019 #BalanceforBetter

Posted by Development Innovations Cambodia on Thursday, March 7, 2019

1 COMMENT

  1. ទោះបីកាងារដំបូងមែនតែជាការសម្រេចចិត្តដ៍ត្រឹមត្រូវបំផុត

Comments are closed.