៣ចំនុចដែលធ្វើអោយធនាគារអេស៊ីលីដា (ACLEDA) មានឈ្មោះបោះសំលេងយ៉ាងខ្លាំងក្លា

0
407

អេស៊ីលីដា (ACLEDA) គឺជាធនាគារដ៏ចំណាស់មួយ និងកំពុងឈរនៅលើកំពូលតារាងក្នុងចំណោមធនាគារទាំងអស់នៅកម្ពុជា។ ធនាគារនេះបានវិវត្តន៍ខ្លួនពីធនាគារដែលនៅបាតតារាងលេខរៀងទី១៣ ក្នុងចំណោមធនាគារទាំង១៣ នៅអំឡុងឆ្នាំ២០០០ មកជាធនាគារឈរនៅកំពូលតារាងដោយចំនាយពេលប្រមាណ១០ឆ្នាំ។

តើកត្តាអ្វីខ្លះដែលធ្វើអោយធនាគារនេះទទួលជោគជ័យខ្លាំងបែននេះ?

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិរបស់ធនាគារអេស៊ីលីដា បានមានប្រសាសន៍អោយដឹងថា៖ ធនាគារអេស៊ីលីដា អាចវិវត្តិន៍ខ្លួនពីធនាគារដ៏តូចមួយ និងឈរនៅបាតតារាងមកជាធនាគារដែលទទួលបានការគាំទ្រខ្លាំងដោយចំណាយពេលត្រឹម១០ឆ្នាំ ដោយសារកត្តាសំខាន់ធំៗបីគឺ៖

១. ធនធានមនុស្ស៖ នៅដំណាក់កាលនៃការចាប់ផ្ដើមដំបូង ស្ថាប័ននេះបានប្រឈមមុខនឹងបញ្ហាដ៏ធំមួយគឺកង្វះធនធានមនុស្សដែលមានសមត្ថភាព និងចំនេះជំនាញច្បាស់លាស់។ ដោយយល់ច្បាស់ថាធនធានមនុស្សគឺជាកត្តាចម្បងដែលស្ថាប័នត្រូវដោះស្រាយ អេស៊ីលីដាបានចំណាយពេលប្រមាណ២ឆ្នាំ ជ្រើសរើស និងបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីបំពេញតម្រូវការរបស់ស្ថាប័នខ្លួន។ ធនធានមនុស្សទាំងនោះបានខិតខំជួយស្ថាប័ននេះរីកលូតលាស់យ៉ាងឆាប់រហ័ស និងជាផ្នែកដ៏សំខាន់ក្នុងការជួយជំរុញអោយស្ថាប័នមានថ្ងៃនេះ។

២. បច្ចេកវិទ្យា៖ អេស៊ីលីដាបានព្យាយាមស្វះស្វែងរកមធ្យោបាយ និងបង្កើតអ្វីថ្មីដែលផ្ដល់ភាពងាយស្រួល និងផ្សាភ្ជាប់ទំនាក់ទំនងអោយកាន់តែជិតស្និតជាមួយដៃគូអាជីវកម្ម ឬអតិថិជន ទើបស្ថាប័ននេះបានចាប់ផ្ដើមឈានជើងដល់ការប្រើប្រាស់បច្ចេកវិទ្យាមុនដំបូងគេនៅកម្ពុជាដែលអាចអោយអតិថិជនធ្វើការដក និងដាក់ប្រាក់បានគ្រប់សាខាទាំងអស់របស់ធនាគារដោយមិនមានភាពស្មុគស្មាញច្រើន។

៣. យុទ្ធសាស្ត្រទីផ្សារ៖ នៅអំឡុងពេលទើបតែដំណើរការដំបូង ក្រោយពេលអេស៊ីលីដាបានវិវត្តន៍ខ្លួនពីអង្គការមកជាធនាគារ ធ្វើអោយមានការភាន់ច្រឡំជាច្រើន និងបាត់បង់ទំនុកចិត្តពីអតិថិជន។ ដើម្បីដោះស្រាយបញ្ហានេះ ស្ថាប័ននេះបានធ្វើការយ៉ាងខ្លាំងក្លាលើការផ្សព្វផ្សាយ និងពង្រីកវិសាលភាពកេរ្តិ៍ឈ្មោះរបស់ខ្លួន ដើម្បីអោយគេគ្រប់គ្នាបានស្គាល់ពីផលិតផលសេវាកម្ម និងមានទំនុកចិត្តមកលើខ្លួន។ ការងារនេះ បាននាំភាពជោគជ័យ និងភាពលេចធ្លោមកដល់ស្ថាប័នទាំងមូល ធ្វើអោយមានការទុកចិត្តឡើងវិញពីដៃគូអាជីវកម្ម។

លោកបណ្ឌិត អ៊ិន ចាន់នី ធ្លាប់បានបញ្ជាក់ថា ធនាគារអេស៊ីលីដានឹងកាត់បន្ថយការជ្រើសរើសបុគ្គលជាបន្តបន្ទាប់ឈានរហូតដល់ឈប់រើសចូលបម្រើការងារតែម្ដងនៅឆ្នាំ២០១៩ ដោយការងារធនាគារមួយភាគធំនឹងត្រូវជំនួសដោយបច្ចេកវិទ្យាវ័យឆ្លាតផ្សេងៗ។ សិស្សនិស្សិតដែលកំពុងតែសិក្សា និងចង់សិក្សាជំនាញធនាគារ គួរគិតពិចារណាឡើងវិញនៅត្រង់ចំនុចនេះ ហើយកុំព្យាយាមស្វែងរកការងារណាដែលគ្រឿងម៉ាស៊ីន និងបច្ចេកវិទ្យាសម័យអាចជំនួសការងារមនុស្សអីប្រសើរជាង ចៀសវាងខាតបង់ពេលវេលា និងប្រាក់កាសអត់ប្រយោជន៍។

ដកស្រង់ពីសៀវភៅ៖ ត្រៀមចេញរកស៊ីអោយចំគោលដៅ ១០$ ( ដឹកជញ្ចូនឥតគិតថ្លៃនៅភ្នំពេញ )

ទំនាក់ទំនងទិញ   016 300 843 / 017 300 844