សហគ្រិនស្ត្រីទាំង ១០ រូបក្លាយជាសេដ្ឋីនី មានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លាមិនចាញ់បុរសឡើយ

0
427

មហាសេដ្ឋី មហាសេដ្ឋី ! យើងឃើញនៅតាមបណ្តាសារពត៌មានយ៉ាងច្រើនដែលចុះផ្សាយពីមហាសេដ្ឋី ក្នុងប្រទេសនេះ ក្នុងប្រទេសនោះ ហើយសុទ្ធតែមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លាថែមទៀតផង ។ ប៉ុន្តែអ្នកមានកត់សម្គាល់មើលទេថាសារពត៌មានយ៉ាងច្រើនគឺសុទ្ធតែលើកយកតែបង្ហាញពីមហាសេដ្ឋីជាបុរសទាំងអស់មិនសូវមានការលើកឡើងពីស្ត្រីដែលជាសេដ្ឋីនីឡើយ ។

ដូច្នេះហើយក្នុងពេលនេះដែរដើម្បីជួយលើទឹកចិត្តដល់សហគ្រិនដែលជាស្ត្រីទាំងអស់គ្នា  Business Cambodia សូមលើកយកសហគ្រិនស្ត្រីទាំង ១០ រូបដែលកំពុងក្លាយជាសេដ្ឋីនីហើយក៏កំពុងតែកាន់កាប់ទ្រព្យសម្បត្តិរាប់ពាន់លានដុល្លាមិនចាញ់បុរសឡើយ ។

១.លោកស្រី Diane Hendricks មានអាយុ ៧២ឆ្នាំ  មានអាជីវកម្មផ្នែកគ្រឿងសំណង់ និងមានទ្រព្យសម្បត្តិ ៤.៩ ពាន់លានដុល្លា ។

២.លោកស្រី Marian Ilitch មានអាយុ ៨៦ឆ្នាំ គឺជាម្ចាស់ក្រុមហ៊ុន Little Caesars និងមានទ្រព្យសម្បត្តិ ៤.៣ ពាន់លានដុល្លា ។

៣.លោកស្រី Judy Faulkner មានអាយុ ៧៥ឆ្នាំ​ មានអាជីវកម្មផ្នែកសុខាភិបាល និងបច្ចេកវិទ្យា និងមានទ្រព្យសម្បត្តិ ៣.៥ពាន់លានដុល្លា ។

៤.លោកស្រី  Meg Whitman មានអាយុ ៦២ឆ្នាំ ភាគហ៊ុននៅក្នុងក្រុមហ៊ុន eBay និងមានទ្រព្យសម្បត្តិ ៣.៣ ពាន់លានដុល្លា ។

៥.លោកស្រី Johnelle Hunt មានអាយុ ៨៧ឆ្នាំ​ រកស៊ីផ្នែកអាជីវកម្មដឹកជញ្ជូន និងមានទ្រព្យសម្បត្តិ ៣.២ ពាន់លានដុល្លា ។

៦.លោកស្រី Oprah Winfrey មានអាយុ ៦៥ឆ្នាំ កាន់កាប់កម្មវិធីទូរទស្សន៍ល្បីមួយនៅក្នុងសហរដ្ឋអាមេរិក និងមានទ្រព្យសម្បត្តិ ៣.១ ពាន់លានដុល្លា ។

៧.លោកស្រី Judy Love មានអាយុ ៨១ឆ្នាំ អាជីវកម្មបោះដុំទំនិញគ្រប់ប្រភេទ និង ជាថៅកែការ៉ាស់សាំង មានទ្រព្យសម្បត្តិ ៣ ពាន់លានដុល្លា ។

៨.លោកស្រី Doris Fisher មានអាយុ ៨៧ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន GAP មានទ្រព្យសម្បត្តិ ២.៨ពាន់លានដុល្លា ។

៩.លោកស្រី Elaine Wynn មានអាយុ ៧៦ឆ្នាំ អាជីវកម្មផ្នែកសណ្ឋាគា និងកាស៊ីណូ និងមានទ្រព្យសម្បត្តិ ២.៦ពាន់លានដុល្លា ។

១០. លោកស្រី Lynda Resnick មានអាយុ​ ៧៦ឆ្នាំ រកស៊ីខាងផ្នែកកសិកម្ម និងមានទ្រព្យសម្បត្តិ ២.៤ ពាន់លានដុល្លា ។

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here